The Voice Cambodia រដូវកាលទី៣ ខកខានការប្រឡងប្រជែង ដោយសារបញ្ហាមួយនេះ

//s5.kh1.co/59/590dd650386db2b190a578d3bc6edf853e24e286.jpg
នារី

 ០៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ត្រូវបានស្ថានីយទូរទស្សន៍ហង្សមាស បញ្ចេញតម្រុយក្នុងការលក់ពាក្យចូលរួមប្រកួតប្រជែងតាំងពីកំឡុងខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែរហូតមកទល់នឹងពេលនេះនៅពុំទាន់ដំណឹងអ្វីថ្មីបន្ថែមនោះទេ។

ភ្នំពេញ៖ ជាការពិតណាស់កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ត្រូវបានស្ថានីយទូរទស្សន៍ហង្សមាស បញ្ចេញតម្រុយក្នុងការលក់ពាក្យចូលរួមប្រកួតប្រជែងតាំងពីកំឡុងខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែរហូតមកទល់នឹងពេលនេះនៅពុំទាន់ដំណឹងអ្វីថ្មីបន្ថែមនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាំងអស់នេះអាចមកពីបញ្ហាតែមួយគត់ គឺដោយសារសព្វថ្ងៃប្រទេសកម្ពុជា កំពុងតែជួបនូវវិបត្តិជំងឺរាតត្បាតសកលកូវីដ ១៩ ដែលរាជរដ្ឋាភិបាលស្នើសុំមិនឱ្យមានការជួបជុំ ឬ ប្រមូលផ្តុំគ្នាច្រើននៅទីតាំងណាមួយនោះទេ ដើម្បីចៀសវាងការឆ្លងរាលដាលនូវជំងឺនេះ។

ជាហេតុដូច្នេះទើបបានជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកដ៏ល្បីល្បាញមួយនេះខកខានការប្រឡងអស់រយៈពេលជាច្រើនខែមកហើយ ខណៈដែលកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយចំនួនទៀតដែលមិនមែនជាការប្រឡងប្រជែងជ្រើសរើសនៅតាមទីសាធារណៈត្រូវបានចាក់បញ្ចាំងជាបន្តបន្ទាប់ដូចជា “I Can See Your Voice Cambodia រដូវកាលទី២” “Killer Karaoke Cambodia រដូវកាលទី៦” និង “I Am a Singer Cambodia រដូវកាលទី២” ជាដើម។

យ៉ាងណាមិញយើងនៅមិនទាន់ដឹងនៅឡើយទេថា កំពូលតារាចម្រៀងរូបណាខ្លះដែលនឹងត្រូវចូលខ្លួនមកអង្គុយលើកៅអីគណៈកម្មការទាំង៤ រង់ចាំគោះប៊ូតុងជ្រើសរើសកូនក្រុមឆ្ពោះទៅកាន់តំណែងម្ចាស់ពានរង្វាន់៕

<b>The Voice Cambodia</b>
The Voice Cambodia
<b>ការផ្សព្វផ្សាយដំបូង</b>
ការផ្សព្វផ្សាយដំបូង
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T