ជំនឿចម្លែកៗទាំង១៣ របស់ជនជាតិអាស៊ីអាគ្នេយ៍ ដែល អ្នកគួរយល់ដឹង

//s5.kh1.co/6c/6c59637771502f09bc69bd06de03173bb3997423.jpg
សង្គម

 ០៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រជាជននៅប្រទេសប៉ែកអាស៊ីអាគ្នេយ៍ មានជំនឿជាច្រើនមិនថាជាការជ្រើសរើសថ្ងៃខែ លេខសំណាង ឬសូម្បីតែការដើរក្រោមជណ្តើរ ចាស់ៗបុរាណតែងតែប្រាប់កូនចៅថា ការពារប្រសើរជាងព្យាបាល បើមិនជឿកុំប្រមាថ។

ប្រជាជននៅប្រទេសប៉ែកអាស៊ីអាគ្នេយ៍ មានជំនឿជាច្រើនមិនថាជាការជ្រើសរើសថ្ងៃខែ លេខសំណាង ឬសូម្បីតែការដើរក្រោមជណ្តើរ ចាស់ៗបុរាណតែងតែប្រាប់កូនចៅថា ការពារប្រសើរជាងព្យាបាល បើមិនជឿកុំប្រមាថ។ ថ្ងៃនេះយើង នឹងលើកយកជំនឿចម្លែកៗមួយចំនួនមក ដើម្បីជាជំនួយនៅពេលដែលអ្នកធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសនៅប៉ែក អាស៊ីអាគ្នេយ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. វានៅក្រោយខ្នងអ្នក

តើអ្នកជឿទេថានៅលើលោកនេះមានខ្មោច? តើអ្នកធ្លាប់ឃើញខ្មោចដែរទេ? បើតាមជំនឿនៅប្រទេសខ្មែរគេជឿថា បើសិនជាអ្នកអោនមើលតាមចន្លោះជើងរបស់អ្នក នោះអ្នកនឹងឃើញថាខ្មោចកំពុងតែសម្លឹងមើលមកអ្នកដូចគ្នា បន្ថែមពីលើនោះ បើសិនជាអ្នកកំពុងតែដើរហែសព ចាស់ៗពីបុរាណបាន ហាមអ្នកជាស្រេចថា ហាមងាកក្រោយ ទោះជាឮសម្លេងហៅក៏ដោយ បើសិនជាអ្នកងាកនោះ ព្រលឹងអ្នកស្លាប់នឹងដើរតាមអ្នកជាមិនខាន។

រូបតំណាង
រូបតំណាង

២. លេខសំណាងល្អ និងលេខសំណាងអាក្រក់

វាជាទំនៀមទម្លាប់ដែលបានមកពីប្រទេសចិន ហើយរីកសាយភាយទូទាំងអាស៊ីអាគ្នេយ៍។ ជនជាតិ ចិនជឿថាលេខ៤គឺ ជាលេខចង្រៃ ពីព្រោះវាមានសម្លេងដូចទៅនឹងពាក្យថាស្លាប់ ឬក៏រងទុក្ខ ហេតុនេះហើយទើបគេសង្កេតឃើញថានៅ តាមអគារខ្លះ គេបានរម្លងជាន់ទី៤ ដោយដាក់ថាជាន់ទី៥តែម្ដង។ សម្រាប់លេខ២គេជឿថាវាគឺជាលេខសំណាងល្អ ឯ លេខ៨ គេជឿថាជាលេខដែលនាំទ្រព្យ ចំពោះ លេខ៩គឺមានសំណាងនៅតាមកន្លែងខ្លះ តែសម្រាប់ប្រទេសជប៉ុនវាគឺ ជាលេខដែលមិនល្អនោះទេ ចំណែកលេខ១៣គឺជាលេខសធម្មតាមួយប៉ុណ្ណោះ។

៣. កុំថតរូបបីនាក់

បើសិនជាអ្នកទៅដើរលេង ហើយអ្នកសុំឱ្យជនជាតិអាស៊ីថតរូបឱ្យ អ្នកមិនបាច់ភ្ញាក់ផ្អើលទេ បើសិនជាពួកគេធ្វើមុខហាក់ដូចជាឃើញខ្មោច នៅពេលដែលអ្នកថតរូបបីនាក់។ ច្បាប់ហាមថតរូបបីនាក់នេះ គឺមាននៅក្នុងទំនៀមទម្លាប់នៃប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន ពួកគេជឿថាការថតរូបបីនាក់នេះ មាន ន័យថាអ្នកនៅកណ្តាលនឹងស្លាប់មុនគេបង្អស់។

៤. ដាក់កាំបិតនៅក្រោមខ្នើយ និងគេងខ្នើយតែមួយបានហើយ

នៅពេលដែលអ្នកទៅលេងមិត្តណាម្នាក់ដែលជាជនជាតិដែលមកពីអាស៊ីអាគ្នេយ៍ អ្នកនឹងសង្កេតឃើញថាអ្នកទទួលបានខ្នើយតែមួយប៉ុណ្ណោះសម្រាប់គេង នោះមិនមានមានន័យថាម្ចាស់ផ្ទះជាមនុស្សចិត្តកំណាញ់នោះទេ តែគេជឿថា បើដាក់ខ្នើយពីរទន្ទឹមគ្នា ហើយអ្នកគេងតែម្នាក់ឯងនោះ ព្រលឹងបិសាចនឹងមកគេងជាមួយអ្នកដែរ។ ចំណែកការដាក់កាំបិតនៅក្រោមខ្នើយក៏ជារឿងធម្មតាផងដែរ  ព្រោះគេជឿថាវាអាចជួយកុំឱ្យយល់សប្តិអាក្រក់បាន។ ការដាក់កាំបិតក្រោមខ្នើយ គឺមិនអីនោះទេ តែហាមដាក់ខ្នើយពីរទន្ទឹមគ្នា ពេលដែលអ្នកគេងតែម្នាក់ឯង។

រូបតំណាង
រូបតំណាង

៥. កាដូនាំសំណាងមិនល្អ

ប្រសិនបើអ្នកទៅលេងផ្ទះនរណាម្នាក់ វាជារឿងល្អដែលអ្នកបានយកនូវកាដូទៅជាមួយ ហើយបើសិនជាម្ចាស់ផ្ទះគឺជា ជនជាតិអាស៊ីផងនោះ ចូរចៀសវាងការយកនាឡិកា ឬក៏វត្ថុដែលទាក់ទងជាមួយការស្លាប់ ធ្វើជាកាដូឱ្យសោះ។ វត្ថុដែលមានមុខស្រួចដូចជាកាំបិត កន្ត្រៃយ៍ ទោះជាស្រស់ស្អាតយ៉ាងណា ក៏នៅតែគេជឿថាវាជានិមិត្តសញ្ញានៃការកាត់ផ្តាច់ទំនាក់ទំនងផងដែរ។

៦. ដាក់ចង្កឹះចុះក្រោម

ត្រូវចងចាំថាប្រសិនបើអ្នកញ៉ាំអាហាររួច ឬក៏មិនទាន់ញ៉ាំក៏ដោយ អ្នកមិនគួរដោតចង្កឹះនោះទៅលើបាយ ឬម្ហូបនៅក្នុង ចាននោះឡើយ វាមិនត្រឹមតែជាទម្លាប់មិនល្អ តែគេជឿថាការធ្វើបែបនេះវាប្រៀបដូចជាការសែនម្ហូបសែនបាយដល់ អ្នកស្លាប់ដូច្នេះដែរ ហេតុនេះសូមចៀសវាងការធ្វើដូច្នេះ និងសូមកុំដាក់ចង្កឹះខ្វែងគ្នា។

រូបតំណាង
រូបតំណាង

៧. ម្ហូបអាហារនៅថ្ងៃចូលឆ្នាំ

ប្រជាជនភីលីពីន មានជំនឿយ៉ាងខ្លាំងទៅលើអាហារ។ ម្ហូបអាហារនៅថ្ងៃចូលឆ្នាំ គឺសំខាន់បំផុតសម្រាប់ពួកគេ ដោយមានទម្លាប់ជាច្រើនដែលគួរធ្វើ និងមិនគួរធ្វើត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ដើម្បី ចៀសវាងការទទួលបានសំណាងមិនល្អពេញមួយឆ្នាំថ្មីនេះ។ ពួកគេមិនញ៉ាំសាច់មាន់ ជាពិសេសសាច់ដែលមានតម្លៃថោក ព្រោះជឿថាវានឹងធ្វើឳ្យឆ្នាំថ្មីរបស់ ពួកគេជួបនូវបញ្ហា បន្ថែមពីលើនោះបាយជ្រាយ ឬបាយស្អិតៗ នឹងធ្វើឱ្យឆ្នាំថ្មីរបស់ពួកគេជួបតែសំណាងល្អ ម្ហូបអាហារត្រូវដាក់ឱ្យពេញថាស ដើម្បីឱ្យឆ្នាំថ្មីរបស់ពួកគេបានញ៉ាំឆ្អែតរហូត។

៨. អាំងប៉ាវនៅថ្ងៃចូលឆ្នាំចិន

នៅថ្ងៃចូលឆ្នាំចិន អាំងប៉ាវគឺជារឿងសំខាន់។ ស្រោមសំបុត្រពណ៌ក្រហមនោះ ត្រូវបានចែកទៅឱ្យសមាជិកគ្រួសារ និង មិត្តភក្តិ ក៏ដូចជាអ្នករួមការងារក៏អាចទទួលបានផងដែរ ដោយពណ៌ក្រហមនោះគឺតំណាងឳ្យទ្រព្យសម្បត្តិ ហើយលុយដែលត្រូវដាក់នៅក្នុងនោះគឺត្រូវតែជាលុយថ្មីទៀតផង។

រូបតំណាង
រូបតំណាង

៩. កុំហួច

ប្រជាជនថៃជឿថា ការហួច ឬច្រៀងនៅពេលយប់គឺជាសំណាងអាក្រក់ សូម្បីតែការបង្រកសម្លេងរំខាននៅពេលយប់ក៏ ត្រូវបានគេចាត់ទុកថា ជាការទាក់ទាញហៅរកបញ្ហាផងដែរ។ ពេលខ្លះពួកគេក៏ជឿដែរថា នៅពេលដែលអ្នកច្រៀងនៅពេលយប់ សម្លេងនោះអាចមិនមែនជាសម្លេងរបស់អ្នកនោះទេ។

១០. កុំកាត់សក់នៅថ្ងៃពុធ

ប្រជាជនថៃជឿថាថ្ងៃពុធគឺជា «ថ្ងៃរីកលូតលាស់» បើសិនជាកាត់សក់នៅថ្ងៃនេះច្បាស់ជាជួបសំណាងមិនល្អ។ ការបកស្រាយមួយទៀតបាននិយាយ សម្រាប់ប្រទេសថៃ រាជវង្សក្សត្រនឹងធ្វើការកាត់សក់នៅថ្ងៃពុធ ហេតុនេះហើយទើបប្រជាជនមិនត្រូវបានអនុញ្ញាត​ឱ្យកាត់សក់នៅថ្ងៃដូចគ្នានោះទេ។

១១. ទារកនេះ.....មិនស្អាតសោះ!

វាជារឿងធម្មតាដែលយើងតែងតែនិយាយសរសើរជានិច្ច នៅពេលឃើញអ្វីមួយដែលស្អាត តែសម្រាប់ប្រទេសមួយ ចំនួនដូចជាប្រទេស ខ្មែរ ថៃ និងវៀតណាម អ្នកនឹងសង្កេតឃើញថាពួកគេមិនងាយសរសើរទារកតូចៗថាគួរឱ្យស្រឡាញ់នោះទេ ព្រោះគេជឿថាបើវិញ្ញាណអាក្រក់បានឮ វានឹងមកយកក្មេងនោះទៅ។

រូបតំណាង
រូបតំណាង

១២. គិតសិនបើចង់ធ្វើសញ្ញាដោយប្រើម្រាមដៃ

នៅប្រទេសអឺរ៉ុប ការខ្វែងម្រាមដៃដើម្បីជូនពរនរណាម្នាក់គឺមិនអីនោះទេ តែសូមកុំធ្វើបែបនេះនៅក្នុងប្រទេស វៀតណាម ព្រោះពួកគេចាត់ទុកថាវាជាកាយវិការមាក់ងាយ ដូចគ្នានឹងការលើកមេដៃឡើងដើម្បីជាការសរសើរ បើអ្នកធ្វើបែបនេះនៅប្រទេសថៃ អ្នកនឹងត្រូវគេមើលឃើញថាជាមនុស្សឈ្លើយម្នាក់ ឯនៅក្នុងប្រទេសជប៉ុនវិញ បើអ្នកទទួលកាដូដោយដៃតែម្ខាង អ្នកនឹងត្រូវគេមើលមកថាមិនយកចិត្តទុកដាក់លើអ្នកឱ្យ។

១៣. ចង់ចង្អុលអ្វីមួយ ត្រូវប្រយ័ត្នបន្តិច

នៅតំបន់ខ្លះនៃប៉ែកអាស៊ី ការចង្អុលគឺត្រូវបានគេចាត់ទុកថាជាទង្វើមិនល្អមួយ ហេតុនេះអ្នកត្រូវប្រយ័ត្នបន្តិចនៅពេល ធ្វើការចង្អុលអ្វីមួយ។ ប្រសិនបើអ្នកពាក់ស្រោមជើងដែលធ្លុះ អ្នកត្រូវធ្វើយ៉ាងណាមិនត្រូវឱ្យអ្នកដទៃឃើញថាវាកំពុង ចង្អុលមុខគេនោះទេ ហើយបើសិនជាអ្នកមានតែជើងទទេរនោះទេ ត្រូវដាក់ជើងនោះទៅលើដី ចៀសវាងការបង្ហាញទង្វើមាក់ងាយណាមួយចេញមក។ ដូចគ្នានេះដែរ អ្នកមិនគួរចង្អុលទៅកាន់ព្រះចន្ទ នៅក្នុងតៃវ៉ាន់នោះទេ ព្រោះគេជឿថា ព្រលឹងកំណាចនឹងមកកាច់យកម្រាម ដៃរបស់អ្នក។

វាជារឿងដែលល្អមួយដែលយើងបានដឹងពីជំនឿទាំងនេះ ព្រោះជំនឿនោះវាក៏អាចជួយឱ្យមនុស្សមានសីលធម៌ល្អដូចគ្នា ហើយលើកក្រោយបើសិនជាអ្នកចង់ឃើញខ្មោច អ្នកអាចសាកល្បងតាមវិធីខាង លើក៏បាន៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T