មិនមែនលំៗទេ! Inter ជះលុយ៤៥លាន ចុះកុងត្រា៥ឆ្នាំយក Hakimi ពី Real Madrid ជាផ្លូវការ

//s5.kh1.co/e6/e6c4b933e0fb9374268378d3a39aad96cf1e94f5.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Inter ជះលុយ៤៥លាន ចុះកុងត្រា៥ឆ្នាំយក Hakimi ពី Real Madrid ជាផ្លូវការ

អ៊ីតាលី៖ ក្លិប​ Inter Milan បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយក ខ្សែការពារវ័យក្មេងរបស់ក្រុមអធិរាជស​ Real Madrid កីឡាករ Achraf Hakimi ជាផ្លូវការ ក្នុងតម្លៃ៤៥លានអឺរ៉ូ (ឬប្រមាណ៥០លានដុល្លារ) អមជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Achraf Hakimi
  កីឡាករ Achraf Hakimi

ជុំវិញការផ្ទេរនេះ ក្លិប Inter បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសរសេររៀបរាប់ យ៉ាងដូច្នេះថា៖

Achraf Hakimi បានក្លិបជាកីឡាកររបស់ Inter ជាផ្លូវការហើយ។ កីឡាករសញ្ជាតិម៉ារ៉ុក កើតឆ្នាំ១៩៩៨ បានចុះកុងត្រាផ្ទេរពី​ Real Madrid ជាអចិន្ត្រៃយ៍ លេងឲ្យ Inter រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ក្លិប Inter Milan
  កីឡាករ Achraf Hakimi
  កីឡាករ Achraf Hakimi

គួររម្លឹកផងដែរថា Hakimi មិនសូវកាក់កបនោះទេកាលនៅ Real Madrid ពោលគេឡើងជើងខ្លាំងកំឡុងពេលលេងឲ្យ ក្រុម Borussia Dortmund ក្នុងកិច្ចសន្យាខ្ចីជើង ២រដូវកាលចុងក្រោយមកនេះ ជាក់ស្ដែងក្នុងចំណោមការបង្ហាញខ្លួន៧៣ប្រកួត រនាំងការពារវ័យ២២ឆ្នាំ ស៊ុតបញ្ចូលទីបាន១២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១៧ដង៕

https://s5.kh1.co/__image/w=650,h=465,q=100/72/720e25851842bc6f0a76d3eca7f133529bf4fbb4.png

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T