លោកស៊ីវ ចន្ត្រា ចែករំលែកបទពិសោធន៍ និងវិធីរក្សាផ្លូវចិត្ត រួចផុតពីជំងឺបាក់ទឹកចិត្ត (មាន​វីដេអូ)

//s5.kh1.co/5a/5a2da25e2b37200fe9560e4f5d29e73b569717af.jpg
យល់ដឹង

 ២៦-មិថុនា-២០២៣ ១០ព្រឹក · ៩ ខែមុន

ភាព​ទន់​ខ្សោយ​ មិនអាច​ជួយ​ឲ្យ​អ្នក​យក​ឈ្នះ​នៅឧបសគ្គ​បាន​នោះទេ ​ជំងឺបាក់​ទឹក​ចិត្តក៏​ដូចគ្នា ដូច្នេះ​បើ​ចង់​យក​ឈ្នះ​​ជំងឺបាក់​ទឹក​ចិត្តបាន​អ្នក​ត្រូវ​តែ​ពង្រឹង​ផ្លូវចិត្តខ្លួន​ឯង​ឲ្យ​បាន​រឹង​មាំ និង​រៀន​ទទួល​ស្គាល់​ការពិត​ដែល​បាន​កើត​ឡើង។

យល់​ដឹង៖ តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ជា«​ជំងឺបាក់​ទឹក​ចិត្ត»«Depression» ? «ជំងឺបាក់​ទឹកចិត្ត» គឺជាការធ្លាប់ចុះនៃអារម្មណ៍ ដែលនាំឲ្យមានការក្រៀមក្រំ បាត់បង់ភាពសប្បាយរីករាយ និងបាត់បង់ការចាប់អារម្មណ៍ លើវត្ថុផ្សេងៗដែលនៅ​ជុំវិញខ្លួន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជា​រៀង​រាល់​ឆ្នាំ ​មាន​មនុស្ស​ជា​មធ្យម​៨សែន​នាក់ ដែល​បាន​ធ្វើ​អត្តឃាត។ បើយោង​តាម​ការ​សិក្សាស្រាវជ្រាវ ​​នៅ​ក្នុង​ឆ្នាំ​២០១៧​ គេ​បាន​រក​ឃើញ​ថា​ មាន​មនុស្សប្រមាណ​ជា​​៦.៨​ភាគ​រយ នៃ​ចំនួន​ប្រជា​ជន​សរុប​ទៅ​ហើយ ​ដែល​មាន​ជំងឺបាក់​ទឹកចិត្ត។​ ​ក្នុង​ចំណោម​នោះ គឺ​​មាន​មនុស្ស​ស្រី​​៤.១ភាគ​រយ​ និង​មនុស្ស​ប្រុស​២.៧ភាគរយ។

រូបតំណាង
រូបតំណាង

ជំងឺបាក់​ទឹកចិត្ត ​គឺ​ជា​ជំងឺមួយ​ដ៏កាចសាហាវ​ ដែល​វា​អាច​បំផ្លាញ​មនុស្សបាន​ដោយមិន​ដឹង​ខ្លួន វាអាច​កើត​ឡើង​ទៅលើ ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈទាំងអស់ ​នៅក្នុង​​សង្គម​មិន​ថាចាស់ ក្មេង ប្រុស​ស្រី មាន​ក្រ ឬ​ជាតិសាសន៍​ណាមួយ​ឡើយ។ ហើយ​ជំងឺ​បាក់​ទឹក​ចិត្ត​នេះ ​វាក៏មាន​ឥទ្ធិពល ​ដល់​ខាង​ផ្នែក​អារម្មណ៍ កា​រគិត​ពិចារណា និង​ជីវិត​រស់នៅ​ប្រចំាំថ្ងៃ ​របស់​អ្នក​ជំងឺផងដែរ​។

រូបតំណាង
រូបតំណាង

ហើយ​មូលហេតុ ដែលបណ្ដាលឲ្យកើតមាន ជំងឺធ្លាក់ទឹកចិត្តនេះ​គឺ​ បណ្ដាលមកពីការ​បាត់បង់អ្វីម្យ៉ាង​ដូចជា ការបាត់បង់មនុស្សជាទីស្រលាញ់ ជួប​វិបត្តិ​សេដ្ឋកិច្ច​ បញ្ហា​ក្នុ​ងគ្រួសារ ការងារ ​ឬក៏ការ​ទទួល​រង​ នូវការរំលោភបំពានទាំងផ្លូវកាយ ផ្លូវ​​ចិត្ត សម្ពាធ​ផ្លូវ​ចិត្ត​និង​ ភាពអាម៉ាស់ដោយ ​ប្រការ​ណា​មួយ​ជាដើម។ល។

រូបតំណាង
រូបតំណាង

យោង​តាម​ការ​សិក្សា​ ​បាន​ឲ្យ​ដឹងថា ​អាការៈនៃជំងឺបាក់ទឹកចិត្ត តាមរយៈការបែងចែក ចំណាត់ថ្នាក់ របស់អង្គការសុខភាពពិភពលោក រោគសញ្ញានៃជំងឺបាក់​ទឹកចិត្ត មានចំនួន១០គឺ៖

១៖ មានការពិបាកចិត្តជាប្រចាំ

២៖ បាត់បង់ចំណង់ចំណូលចិត្តធ្វើអ្វីទាំងអស់

៣៖ គេងមិនលក់

៤៖ មានអារម្មណ៍អន្ទះអន្ទែង

៥៖ ពិបាកប្រមូលអារម្មណ៍ ឬ ពិបាកសម្រេចចិត្ត

៦៖ បាប់បងទំនុកចិត្តលើខ្លួនឯង

៧៖ ញុំាអាហារតិច ឬ ច្រើនខុសធម្មតា

៨៖ ស្អប់ខ្លួនឯង

៩៖ ឆាប់ហត់ ឬ ឆាប់អស់កម្លាំង

១០៖ ចង់សម្លាប់ខ្លួន

រូបតំណាង
រូបតំណាង

ហើយសម្រាប់ ​អ្នក​ដែលមាន​លេចឡើង ​នៅ​អាការៈដូច​ខាងលើ​ជាប់ជាប្រចាំ ចាប់ពី២​ សប្តាហ៍ឡើងទៅ នោះ​អាច​ចាត់​ទុក​ថា ​អ្នក​កំពុងវិវត្តន៍ខ្លួន ​ទៅ​ជា​អ្នក​​ជំងឺ​បាក់​ទឹក​ចិត្ត​។ ក្នុ​ងនោះ​ជំងឺ​បាក់​ទឹក​ចិត្ត ​ត្រូវបាន​គេ​បែងចែក ជាបីកម្រិតខុសគ្នា​គឺ៖ ស្រាល មធ្យម និង ធ្ងន់ ។ ក្នុង​ករណី​ប្រសិន​បើ​អ្នក​ ចាប់​ផ្តើម​មាន​អាការៈ៤ ក្នុងចំណោមចំណុច​ទាំង​១០ ខាងលើដកការសម្លាប់​ខ្លួនចេញ​ នោះ​គេ​ចាត់​ទុក​ថា​ជា ​អ្នក​ជំងឺកម្រិតស្រាល ចាប់ពី​៥ទៅ៦ នៃ​ចំណុចខាងលើដកការសម្លាប់​ខ្លួនចេញ​ ​ជាអាការៈមធ្យម និង​ ចាប់ពី​ ៧ចំនុច​ឡើងទៅ គឺអាច​ចាត់​ទុកជាអាការៈធ្ងន់ធ្ងរ បូក​រួម​នឹង ​ការ​ព្យាយាម​ប៉ង ​សម្លាប់​ខ្លួន​ផងដែរ។​

  លោក​ស៊ីវ ចន្ត្រា
  លោក​ស៊ីវ ចន្ត្រា

ក្នុង​នោះ​ដែរ​ លោក​ស៊ីវ ចន្ត្រា ​ជានិសិត្ស​ដែលបាន​បញ្ចប់ ​ថ្នាក់អនុបញ្ឌិត ផ្នែក​វិស្វកម្ម​សំណង់​ស៊ី​វិល  នៅសាកល​វិទ្យាល័យBeijing Jiaotong លោក​ក៏​ជា​អ្នក ​ជម្ងឺបាក់​ទឹក​ចិត្ត​ ហើយ​ធ្លាប់​បាន ​ប៉ងសម្លាប់​ខ្លួន អស់​ជា​ច្រើន​លើកច្រើន​សារ​បាន មក​ចូល​រួម​ចែក​រំលែក​បទពិសោធន៍ ​យ៉ាង​ដូច្នេះថា ​លោក​បាន​ធ្លាក់​ខ្លួន​ក្លាយ​ទៅ​ជា ​អ្នកជំងឺបាក់​ទឹក​ចិត្ត​ ក្នុ​ងកម្រិតមួយ​ដ៏​ធ្ងន់ធ្ងរ។ ពោល​​​កន្លង​មក លោក​ធ្លាប់​បាន​ព្យាយាម ​សម្លាប់​ខ្លួន​រហូតដល់​ទៅ​៤​ដង ​មកហើយ​តែ​មិន​បាន​សម្រេច​។

រូបតំណាង​
រូបតំណាង​

ដែល​ចុង​​ក្រោយនេះ ​លោកក៏​ធ្លាប់​បាន​ឡើងទៅលើ​ភ្នំបូកគោ ​​​ដើម្បី​​ប៉ុន​ប៉ងសម្លាប់​ខ្លួនតែ​ជា​សំណាង ​មិន​បាន​សម្រេច​។ ​បន្ទាប់​ពី​​លោក​ស៊ីវ ចន្ត្រា ត្រូវបាន​សង្គ្រោះជីវិតហើយ ​ក្រោយ​មក​លោក​ក៏​ទទួលបាន ​នៅ​ការ​ព្យាបាល​ពី​គ្រូពេទ្យពូកែ​មួយរូប​​ ដោយ​ការ​ព្យួ​រសឺរូម និង​លេប​ថ្នាំ​ជាដើម។ វាជារឿងមួយដ៏អស្ចារ្យ ព្រោះ​គ្រាន់តែព្យួរសឺរូម និង លេបថ្នាំបានមួយថ្ងៃចន្ត្រា ក៏​ហាក់​មាន​អារម្មណ៍ថា ជាសះស្បើយបាន ៧០ ភាគរយទៅហើយ។​ បន្ទាប់មកលោកក៏​​បាន ​សម្រេច​ចិត្ត​ទៅស្នាក់​នៅ កន្លែងស្ងប់ស្ងាត់ល្អមួយ ដើម្បីរៀន​ពីបច្ចេកទេសតាំងសមាធិ សម្រួល​ដល់​អារម្មណ៍​ និងផ្លូវ​ចិត្ត​របស់​លោក ។

រូបតំណាង​
រូបតំណាង​

​ក្នុងពេលនោះហើយ ដែលបាន​ធ្វើ​ឲ្យលោក​ស៊ីវ ចន្ត្រា ​បាន​យល់ច្បាស់ពី ឬសគល់នៃជំងឺបាក់ទឹកចិត្ត។ លោក​បាន​លើកឡើង​ថា៖ 

ជម្ងឺនេះកើតឡើង នៅពេលដែលចិត្តរបស់យើងប្រតិកម្មទៅនិងបញ្ហា។ ចិត្តរបស់មនុស្សភាគច្រើនមានលក្ខណៈរពិលរប៉ូចពោរពេញដោយភាពលោភៈទោសៈនិងមោហៈ។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ យើងតែងតែជួបបញ្ហាពេលខ្លះរឿងដែលយើងចង់បាន មិនកើតឡើងទេហើយរឿងដែលយើងមិនចង់បាន បែរជាកើតឡើងទៅវិញនៅពេលដែលចិត្តយើង គ្មានសណ្តាប់ធ្នាប់យើងនឹងយករឿងទាំងនោះ មកគិតដដែរៗរហូតដល់ស្មុគស្មាញ ពេញខួរក្បាលក៏បណ្តាលឲ្យកើត ជំងឺបាក់ទឹកចិត្ត។ដើម្បីព្យាបាលជំងឺនេះ គឺយើងត្រូវលាងសម្អាតចិត្តកខ្វក់នោះចេញដោយធ្វើការវះកាត់ដល់ទីជម្រៅ នៃចិត្តតាមរយៈការតាំង​សមាធិដើម្បីជំនួសមកវិញនៅសេចក្តីមេត្តាករុណាមុទិតា និងឧបេក្ខា នៅពេលនោះហើយជំងឺផ្លូវចិត្តនឹងរលឺងដាច់ឬសគល់។ ឥឡូវនេះខ្ញុំបានជា សះស្បើយ៩០ភាគរយហើយ។

សម្តីរបស់លោក
លោក ស៊ីវ ចន្ត្រា
លោក ស៊ីវ ចន្ត្រា

ដូច្នេះ​សម្រាប់​វិធី ​ការពារផ្លូវ​ចិត្ត​ខ្លួន​ឯង ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅជា ជំងឺ​បាក់​ទឹក​ចិត្ត​នេះ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ ​រក្សា​លំនឹង​ចិត្តខ្លួន​ឯង ​ឲ្យ​បានរឹងមាំ​ល្អ​ រឿង​ដែល​មិន​ចាំ​បាច់​កុំ​យក​មក​ទុក ​​ក្នុង​ចិត្ត​ច្រើន​ពេក​ ហើយ​រៀន​ទទួល​ស្គាល់​កា​រពិត។​ ឧទាហរណ៍​ថា ​ប្រសិន​បើ​យើង​កំពុង​តែ​ ជួប​នៅ​បញ្ហាណា​មួយ​​ ហើយ​​យើ​ង​ព្យាយាម​អស់​លទ្ធភាព​ទៅ​ហើយ​ នៅ​តែ​មិន​អាច ​ដោះ​ស្រាយ​​បាន​ទៀត។

ដូច្នេះ​យើង​គួរ​តែ​រៀន ទទួល​ស្គាល់​ការពិត​ថា​ បញ្ហា​នោះ​យើង​ពិត​ជា ​ដោះ​ស្រាយ​មិន​បានមែន កុំ​មានៈ​ ហើយ​ក៏​កុំ​យក​វា​មក​គិត​ដដែល​ៗ ​នាំ​ឲ្យ​កើត​ជា​ទុក្ខ​ចងរឹត​ចិត្ត​យើង​។ តែ​យើង​គួរ​តែរៀន​​រំងាប់​ចិត្ត រៀន​​ទប់​លំនឹង​ចិត្ត​យើង​ឲ្យបាន​ល្អ​ កុំ​ប្រតិកម្ម​នឹង​រឿង ទាំងអស់​នោះ​ខ្លាំងពេក​ រំសាយ​អារម្មណ៍​ ធ្វើ​ខ្លួន​ឲ្យ​សប្បាយៗ ព្រោះ​រឿង​ដែល​បាន​កើត​ឡើង គឺ​វា​បាន​កន្លង​ហួស​ទៅ​ហើយ ​យើងក៏​មិន​អាច​កែ​ប្រែអ្វី​​វិញ​បាន​ដែរ។

លោក ស៊ីវ ចន្ត្រា
លោក ស៊ីវ ចន្ត្រា

ជា​ចុងក្រោយ ​ក្នុង​នាម​លោក ស៊ីវ ចន្ត្រា ​ដែល​ជាអ្នក​ដែល​ធ្លាប់​ជួប​ប្រទះ ​និង​ជាអ្នក​ដែល​ធ្លាប់​មាន​ជំងឺបាក់​ទឹក​ចិត្ត ​មួយ​រូបផងដែរនោះ​ក៏​ សូម​ផ្តាំ​ផ្ញើ​ទៅកាន់ ​អ្នកដែលកំពុង​តែ​ប្រឈម​មុខ​នឹង​ ​ជំងឺ​បាក់​ទឹក​ចិត្ត​ទាំងអស់​គ្នាថា ​ត្រូវ​ព្យាយាមរឹងប៉ឹង ​រក្សា​លំនឹង​ចិត្ត​យើង​ឲ្យ​បាន​រឹងមាំ ហើយ​កុំ​ព្យាយាម​ប្រមូល​ផ្តុំ ​នៅ​បន្ទុក​ដែល​នាំ​ឲ្យ ​អារម្មណ៍​យើង​មិន​ល្អ​ យក​មក​ដាក់​ក្នុងចិត្ត​​​យើង​ច្រើន​ពេក​​ ត្រូវ​រៀន​ចេះ​ស្រាយ​វា ​បើ​គិត​ថា​រឿង​នោះ​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត ​ហើយ​មិន​អាច​ដោះ​ស្រាយ​បានទេនោះ​ ​ត្រូវ​តែ​ដកវា​ចេញ​ពី​ក្នុង​ចិត្ត​របស់​យើង​។ ជារួម​នៅ​ពេល​ដែល​យើង​​ អាច​រៀន​ដកយក​បញ្ហា​ទាំងនោះ​ចេញ​ រៀន​ចេះ​ពង្រឹង​លំនឹង​ចិត្តខ្លួន​ឯង ឲ្យ​រឹងមាំហើយ​នោះ​ យើ​ងក៏​​នឹងអាចរួច​ផុត​ពី​ជំងឺបាក់​ទឹក​ចិត្ត​ដូច​ជា​រូប​ខ្ញុំអញ្ចឹង​​ ក្នុ​ង​ពេល​នោះ​ហើយ​ដែល​អ្នក​ អាច​មើល​ឃើញ​ពិភព​លោក​យើង ​​ស្រស់​ស្រាយម្តង​ទៀត ដែល​វា​មិន​អួល​អាប់ ​ដូច​ទៅ​នឹង​អ្វី​ដែល​អ្នក កំពុង​តែ​បាន​ឃើញ​នេះ​ទេ

វីដេអូ​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T