មិនមែនមានតែ Lisa ទេ ដែលត្រូវអ្នកគ្រប់គ្រងកេងប្រវ័ញ្ច តែតារាកូរ៉េទាំងនេះ ក៏ធ្លាប់ជួបបញ្ហានេះដែរ

//s5.kh1.co/8e/8eadf2eebedddccc8ec8b77792dc51e09b506bd6.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្លាយខ្លួនជាតារាល្បីពេកក៏ពិបាកដែរ! តារាល្បីៗទាំងនេះ ដោយសារតែអ្នកគ្រប់គ្រងផ្ទាល់ខ្លួន ដែលធ្លាប់តែទុកចិត្ត តែមិននឹកស្មានថា ពួកគេក្បត់បោកប្រាស់ អស់លុយមិនចេះតិច។

កូរ៉េខាងត្បូង៖ ជាការពិតណាស់ កាលពីប៉ុន្មានខែមុន មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេល គេដឹងថា​ Lisa របស់ BLACKPINK ត្រូវបានគេកេងប្រវ័ញ្ចការចំណាយប្រាក់ជាច្រើនរហូតដល់ទៅ មួយពាន់លានវ៉ុន (៨៣០,០០០ ដុល្លារ) ដោយអ្នកគ្រប់គ្រងផ្ទាល់ម្នាក់របស់នាង ដែលនាងទុកចិត្តខ្លាំងបំផុត ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ ជាទន្ទឹមនឹងនេះ មិនមែនមានតែ Lisa ម្នាក់នោះទេ ដែលជាមនុស្សតែម្នាក់ដែលទទួលរងនូវរឿងដ៏គួរឲ្យអាណិតបែបនេះ ប៉ុន្តែ បើតាមកាសែតព័ត៌មានកូរ៉េ Koreaboo បានឲ្យដឹងថា តារាកូរ៉េជើងចាស់ មួយចំនួនផ្សេងទៀត ក៏ត្រូវបានអ្នកគ្រប់គ្រងរបស់ពួកគេក្បត់ និងបោកប្រាស់ ដោយធ្វើការជម្រិតទារប្រាក់ច្រើនហួសហេតុផងដែរ ដែលពួកគេទាំងនោះ មានដូចជា៖

១. Song Hye Kyo

សព្វថ្ងៃនេះតារាសម្តែងស្រី Song Hye Kyo គឺជាតារាមួយរូប មានឈ្មោះល្បីល្បាញនៅក្នុងប្រទេសកូរ៉េ។ ប៉ុន្តែកាលពី ១៥ ឆ្នាំមុន ក្នុងអំឡុងឆ្នាំ ២០០៥ ម្តាយរបស់ Song Hye Kyo បានទទួលអ៉ឺម៉េល ជនអនាមិកម្នាក់ ដែលបានគំរាមកំហែង គួរឲ្យរន្ធត់ គឺគេទាមទារឲ្យផ្ញើប្រាក់ចំនួន ២៥០ លានអឺរ៉ូ (២១០,០០០ ដុល្លារ) បើមិនដូច្នោះទេ នាងនិងកូនស្រីរបស់នាង នឹងត្រូវគេសម្លាប់ ឬលួចយកទឹកអាស៊ីតជះលើខ្លួនមិនខាន ប្រសិនបើនាងមិនគោរពតាមការស្នើរសុំទេនោះ។ ហើយជននោះ ថែមទាំងបង្ខំម្ដាយកូនរូបនេះ មិនឲ្យមានការផ្លាស់ទីលំនៅ ឬទាក់ទាក់ទងប៉ូលីសជាដាច់ខាត។ ហើយក្នុងហេតុការណ៍នោះ គ្មាននរណាម្នាក់ បានសង្ស័យថាជាអ្នកជិតស្និទ្ធទេ តែទីបំផុត ការស៊ើបអង្កេតរបស់ប៉ូលីសបានលាតត្រដាងភ្លាមៗថា អ្នកបន្លំគំរាមកំហែងរូបនោះ មិនមាននរណាក្រៅពីអតីតអ្នកចាត់ការរបស់ Song Hye Kyo ដែលនាងជឿទុកចិត្តហើយថែមទាំងរស់នៅជាមួយ អស់រយៈពេល ៣ ឆ្នាំឡើយ។ 

Song Hye Kyo
Song Hye Kyo

​​២. Super Junior

ជារឿងធម្មតាទេ ចំពោះក្រុមតារាចម្រៀង Super Junior នៅពេលដែលក្លាយខ្លួនទៅជាក្រុមដ៏ល្បី ពិតជាមិនខ្វះកាដូជាច្រើន បង្ហាញសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ពីអ្នកគាំទ្រ។ ប៉ុន្តែថ្ងៃណាមួយ ប្រហែលជាខ្ទង់ឆ្នាំ ២០០៩ សមាជិកម្នាក់គឺ Yesung  បានរកឃើញថាអ្នកគ្រប់គ្រងចាស់ក្រុមនេះ ព្យាយាមរត់ចេញគេចខ្លួនជាមួយនឹងកាដូមានតម្លៃទាំងអស់ ដែលអ្នកគាំទ្របានផ្តល់ឲ្យពួកគេ ហើយអ្នកគ្រប់គ្រងនោះ ថែមទាំងមានបំណងលួចទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់សមាជិកផងដែរ។ 

Super Junior
Super Junior

៣. Lee Jong Hyuk

ទន្ទឹមនឹងការក្លាយជាតារាសម្តែងឆ្នើម Lee Jong Hyuk គឺជាតារាប្រុសមួយរូប ដែលមានចិត្តល្អនិងចេះអាណិតអាសូរ។ ប៉ុន្តែជាអកុសល ដោយសារតែភាពសណ្ដោសប្រណីពេក អ្នកគ្រប់គ្រងផ្ទាល់ខ្លួនម្នាក់របស់គាត់ បានបោកប្រាស់លោក ក្នុងរឿងមួយកាលពីខែមីនាឆ្នាំ ២០១១ ដោយអ្នកគ្រប់គ្រងនោះ បានកុហកថា ម្ដាយរបស់ខ្លួន ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។ ពេលនោះ Lee Jong Hyuk មានការរំជួលចិត្ត និងអាណិតដល់អ្នកគ្រប់គ្រងនោះជាខ្លាំង និងបានផ្ដល់ជូនទៅកាន់គេ នូវទឹកប្រាក់ ៥ លានវ៉ុន (៤.១០០ ដុល្លារ) ឯណោះ ដើម្បីចំណាយលើការព្យាបាល។ ប៉ុន្តែការពិតទៅ នេះគឺជាការកុហកទាំងស្រុង។ តែទីបំផុតនៅឆ្នាំ ២០១៣ អ្នកគ្រប់គ្រងត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឆបោក ដោយបង្ហាញមូលហេតុថា គេធ្វើបែបនេះ ព្រោះត្រូវការប្រាក់ដើម្បីសងបំណុលផ្ទាល់ខ្លួន។

Lee Jong Hyuk
Lee Jong Hyuk

៤. Jung Joon Ho

Jung Joon Ho បានល្បីឈ្មោះតាំងពី ២០ ឆ្នាំមុនម្ល៉េះ ដោយជោគជ័យក្នុងវិស័យនេះ លោកមានប្រាក់តម្កល់នៅធនាគារជាច្រើនផងដែរ ប៉ុន្តែចន្លោះខែសីហាឆ្នាំ ២០១២ ដល់ខែសីហាឆ្នាំ ២០១៣ អ្នកគ្រប់គ្រងរបស់លោក បានលួចលុយពីគណនីធនាគាររបស់គាត់ ជាច្រើនដង ពោលគឺ មិនមែនម្តង ឬ ២ដងទេ ប៉ុន្តែគឺ ២៩ ដងឯណោះ ។ មិនយូរប៉ុន្មាន នៅពេលដែលអ្នកគ្រប់គ្រងនោះ ត្រូវបានចាប់ខ្លួន ទឹកប្រាក់សរុបដែលបានបាត់ទាំងអស់មានចំនួន ៦៥.០០០ ដុល្លារ ឯណោះ។ ជាចុងក្រោយ តារាប្រុសជើងចាស់រូបនេះ ក៏បានបណ្តេញអ្នកគ្រប់គ្រងរបស់លោកចេញភ្លាមៗ នៅពេលដែលការពិតបានលាតត្រដាង។

Jung Joon Ho
Jung Joon Ho
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T