ជប៉ុនដាក់​ឱ្យប្រើ​រថភ្លើងល្បឿនលឿនថ្មី ដែល​​នៅតែអាចដំណើរការទោះ​កំពុងមានគ្រោះរញ្ជួយដី​

//s5.kh1.co/c7/c77d0ec530aa37b218e9ecc468894ae88e743a5c.jpg
បច្ចេកវិទ្យា

 ០៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជប៉ុនដាក់​ឱ្យប្រើរថភ្លើងល្បឿនលឿនជាងគេ លើពិភពលោក

តូក្យូ៖ ប្រទេសជប៉ុនបានប្រកាសដាក់ឱ្យប្រើប្រាស់រថភ្លើងថ្មីមួយប្រភេទ ដែលមិនត្រឹមតែមានល្បឿនលឿននិងផាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាមានសមត្ថភាពពិសេស អាចដឹកអ្នកដំណើរទៅដល់ទីកន្លែងសុវត្ថិភាព បើទោះបីស្ថិតនៅ​ក្នុងខណៈពេលកើតមានគ្រោះរញ្ជួយដីក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថភ្លើង N700S
រថភ្លើង N700S

រថភ្លើងរបស់ជប៉ុនថ្មីនេះ មានឈ្មោះថា N700S វាត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១ ខែកក្កដា ​ដោយរត់ពីស្ថានីយ៍ Tokaido Shinkansen ក្នុងទីក្រុងតូក្យូ ឆ្ពោះទៅស្ថានីយ៍ Shin-Osaka ទីក្រុងអូសាកា។

N700S ដោយអក្សរ S ចុងក្រោយនេះ ​មកពីពាក្យថា Supreme
N700S ដោយអក្សរ S ចុងក្រោយនេះ ​មកពីពាក្យថា Supreme

N700S អាចរត់បានក្នុងល្បឿនរហូតដល់ទៅ ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យវាក្លាយជារថភ្លើងលឿនបំផុតមួយនៅលើពិភពលោក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ​អាជ្ញាធរជប៉ុន​នឹងដាក់កំណត់ឱ្យវារត់ត្រឹម ២៨៥ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

N700S អាចរត់បានក្នុងល្បឿន​ ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោង
N700S អាចរត់បានក្នុងល្បឿន​ ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោង

​នៅក្នុងរថភ្លើងនេះ គឺមាន​​កៅអី​អង្គុយធំទំលាយ និងមានផាសុខភាពជាងមុន ហើយកៅអីនីមួយៗ មានរន្ធភ្លើង​​​សំរាប់អ្នកដំណើរទាំងអស់ប្រើប្រាស់។ បន្ថែមពីនេះ កន្លែងដាក់ឥវ៉ាន់ ដែលស្ថិតនៅខាងលើកន្លែងអង្គុយ ក៏មាន​បំភ្លឺភ្លើងស្វ័យប្រវត្តិ និងមានទីតាំងធំទូលាយជាងមុនផងដែរ។

កៅអី​អង្គុយធំទំលាយ និងមានផាសុខភាព ហើយកាមេរ៉ាសុត្ថិភាព ក៏ត្រូវបានបន្ថែមនៅក្នុងរថភ្លើងនេះដែរ
កៅអី​អង្គុយធំទំលាយ និងមានផាសុខភាព ហើយកាមេរ៉ាសុត្ថិភាព ក៏ត្រូវបានបន្ថែមនៅក្នុងរថភ្លើងនេះដែរ

រថភ្លើងនេះមានប្រព័ន្ធគ្រប់គ្រងនិងប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្ដិ ដែលអនុញ្ញាតឱ្យវាអាច​ឈប់បានលឿន ក្នុងករណីមានអាសន្ន។ ហើយពិសេសជាងនេះទៀត វា​ក៏បានបំពាក់មកជាមួយ​ប្រព័ន្ធថាមពលបណ្តោះអាសន្ន ដែលអាចឱ្យរថភ្លើង​​បន្តដំណើរទៅដល់កន្លែងសុវត្ថិភាពក្នុងរយៈចម្ងាយជិត​ ប្រសិនបើ​ចរន្តអគ្គិសនីទាំងអស់ ត្រូវបានកាត់ផ្តាច់កំឡុងពេលមានគ្រោះរញ្ជួយដី៕

​ប្រសិនបើ​ចរន្តអគ្គិសនី ត្រូវបានកាត់ផ្តាច់ដោយសារគ្រោះរញ្ជួយដី រថភ្លើងនេះតែអាចរំកិលទៅមុខ ដោយប្រើប្រព័ន្ធអាគុយពិសេស
​ប្រសិនបើ​ចរន្តអគ្គិសនី ត្រូវបានកាត់ផ្តាច់ដោយសារគ្រោះរញ្ជួយដី រថភ្លើងនេះតែអាចរំកិលទៅមុខ ដោយប្រើប្រព័ន្ធអាគុយពិសេស
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T