ប៉ូលីស ២ រូប ត្រូវជាប់ទោសចន្លោះ​ពី ១០ ឆ្នាំ​ដល់​មួយ​​ជីវិត​​ ពី​បទ​​ប្រើ​ឧបករណ៍​​ឆក់​​​បុរស​​ម្នាក់​រហូត​ដល់​​ស្លាប់​​

//s5.kh1.co/bd/bda19b152540d79cb10de774b5272ac5b3329953.jpg
សង្គម

 ០៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប៉ូលីសអូក្លាហូម៉ាចំនួន ២ នាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីពួកគេបានប្រើប្រាស់ឧបករណ៍ឆក់ចំនួន ៥០ ដងទៅលើបុរសម្នាក់រហូតដល់ស្លាប់

ប៉ូលីសអូក្លាហូម៉ាចំនួន ២ នាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីពួកគេបានប្រើប្រាស់ឧបករណ៍ឆក់ចំនួន ៥០ ដងទៅលើបុរសម្នាក់រហូតដល់ស្លាប់។ នេះបើយោងតាមកំណត់ត្រារបស់តុលាការ។ការិយាល័យស៊ើបអង្កេតរបស់រដ្ឋអូក្លាហូម៉ាបានអោយដឹងថា មន្ត្រីប៉ូលីសឈ្មោះ Joshua Taylor អាយុ ២៥ ឆ្នាំ និង Brandon Dingman អាយុ ៣៤ ឆ្នាំនៃនាយកដ្ឋានប៉ូលីស Wilson ត្រូវបានចោទប្រកាន់ពីបទ​ប្រព្រឹត្តអំពើ​ឃាតកម្ម​​ពោលគឺធ្វើអោយមនុស្សស្លាប់កាលពីឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីលសុនគឺជាទីក្រុងតូចមួយដែលមានចម្ងាយប្រហែល ១០០ ម៉ាយល៍ខាងត្បូងនៃទីក្រុងអូក្លាហូម៉ា​នៅជិតព្រំដែន​រដ្ឋតិចសាស់។

រូបភាពលោកJared Lakey និងគ្រួសារ​
រូបភាពលោកJared Lakey និងគ្រួសារ​
កាំភ្លើងឆក់ (Tasers)
កាំភ្លើងឆក់ (Tasers)

នៅពេលដែលលោក Lakey ជាបុគ្គលមិនគោរពតាមបទបញ្ជារបស់ប៉ូលីស លោក Taylor និងលោក Dingman បានប្រើកាំភ្លើងឆក់ (Tasers) របស់ពួកគេសរុបចំនួនច្រើនជាង ៥០ ដងដែលលើសពីអ្វីដែលចាំបាច់។

លោក Lakey ត្រូវបានគេនាំទៅមន្ទីរពេទ្យនៅទីក្រុង Healdton, Okla ហើយបន្ទាប់មកទៅកាន់មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ OU ក្នុងទីក្រុង Oklahoma។ ក្រោយមកគាត់បានស្លាប់នៅថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០១៩ ។ការិយាល័យមេធាវីបានចេញដីកាចាប់ខ្លួនលោក Taylor និងលោក Dingman កាលពីថ្ងៃពុធ ហើយពួកគេបាន​ចូលខ្លួន​មកតុលាការនៅព្រឹកថ្ងៃព្រហស្បតិ៍។ យោងតាមកំណត់ត្រារបស់តុលាការពួកគេត្រូវបានគេរាប់បញ្ចូលពីបទមនុស្សឃាតកំរិតទី ២ ដែលត្រូវផ្តន្ទាទោសពី ១០ ឆ្នាំ ឬដល់មួយជីវិត៕

ប្រភព: New York time

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T