Spurs ធ្លាក់មកនៅក្រោម Arsenal វិញហើយក្រោយភ្លាត់ចាញ់ Sheffield កាលពីយប់មិញ (មានវីដេអូ)

//s5.kh1.co/55/5589d177f9a02020d82603bb9d1b498f6070c124.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Spurs ធ្លាក់មកនៅក្រោម Arsenal វិញហើយក្រោយភ្លាត់ចាញ់ Sheffield កាលពីយប់មិញដោយលទ្ធផល៣ទល់នឹង០

អង់គ្លេស៖ ក្លិប Sheffield United បានស្គាល់ការឈ្នះជាលើកដំបូងរបស់ខ្លួនក្នុង៥ប្រកួតចុងក្រោយកាលពីយប់មិញដោយបានលត់ក្លិបមាន់ខ្នាយមាស Tottenham Hotspur នៅក្នុងដីដោយលទ្ធផល៣ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Sheffield និង​ Spurs 
ការប្រកួតរវាង Sheffield និង​ Spurs 

នៅក្នុងការប្រកួតនោះដែរ ក្លិប Sheffield ជាអ្នកនាំមុខមុនដោយកីឡាករ Sander Berge នៅនាទីទី៣១។ នៅក្នុងតង់ទី១ដូចគ្នាកីឡាករ Harry Kane សឹងតែអាចរកគ្រាប់តាមស្មើឲ្យ Spurs បានទៅហើយប៉ុន្តែត្រូវ VAR ចាប់បាល់ប៉ះដៃរបស់កីឡាករ Lucas Moura

  កីឡាករ Sander Berge
  កីឡាករ Sander Berge

ចូលដល់តង់ទី២ Sheffield រកបាន២គ្រាប់ទៀតនាំមុខមុន៣-០ រកបានតាមរយៈកីឡាករ Lys Mousset នៅនាទីទី៦៩ និងមួយគ្រាប់ទៀតនៅនាទីទី៨៤ដោយកីឡាករ Oli McBurnie ។ រហូតដល់នាទីទី៩០ទៅហើយទើប​ Spurs ចាក់ Sheffield បានមួយខ្នាយវិញដោយខ្សែប្រយុទ្ធ Harry Kane

ក្រុមកីឡាកររបស់ Sheffield 
ក្រុមកីឡាកររបស់ Sheffield 

បន្ទាប់ពីការប្រកួតនោះមក Spurs បានធ្លាក់មកនៅលេខ៩វិញ ដោយនៅក្រោម Arsenal មួយពិន្ទុស្មើជាមួយក្លិបលេខ១០ Burnley ។ ចំណែកឯក្លិប Sheffield មាន៤៧ពិន្ទុឈរពីលើ Arsenal មួយពិន្ទុនិងនៅក្រោមក្រុមលេខ៦ Wolves ចំនួន៥ពិន្ទុ៕

ក្រុមកីឡាកររបស់ Spurs 
ក្រុមកីឡាកររបស់ Spurs 
ការប្រកួតរវាង Sheffield និង​ Spurs 

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៣ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T