នៅសុខៗ អ្នកគាំទ្រចង់ឲ្យ James Jirayu និង Mint Chalida ធ្វើរឿងនេះជាមួយគ្នា

//s5.kh1.co/c6/c634fe83eefa6fbefc179a35a83288af61e0701c.jpg
នារី

 ០៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាថៃល្បីលោក James Jirayu និងកញ្ញា Mint Chalida

ថៃ៖ អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ហើយ តារាសម្តែងប្រុស James Jirayu​ និង តារាសម្តែងស្រី Mint Chalida ដែលអ្នកទាំងពីរគឺជាតារាសម្តែងដែលមានប្រជាប្រិយភាពខ្លាំង និងតែងតែទទួលបាននូវការសរសើរ និងគាំទ្រពីសំណាក់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ អ្នកគាំទ្រចង់ឲ្យតារាប្រុសរូបសង្ហាលោក James Jirayu និងកញ្ញារូបស្រស់ Mint Chalida សម្តែងជាមួយគ្នាក្នុងរឿងភាគរបស់ប៉ុស្ត៍ទូរទស្សន៍ថ្មីជាមួយគ្នា។

ទោះបីជាអ្នកទាំងពីរបានធ្វើការជាមួយទូរទស្សន៍ថៃប៉ុស្ត៍លេខ 3 ជាមួយគ្នាជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរមិនដែលបានចាប់ដៃគូសម្តែងជាមួយគ្នាម្តងឡើយ។

ដោយសង្កេតឃើញ ពេលខ្លះអ្នកទាំងពីរបានចូលរួមកម្មវិធីផ្សេងៗជាមួយគ្នា ព្រមទាំងថតរូបជាមួយគ្នាថែមទៀតផង មើលទៅពួកគេជាដៃគូយ៉ាងសក្តិសម និងសមគ្នាបំផុត។

តើអ្នកទាំងអស់កំពុងតែរង់ចាំតាមដានរឿងថ្មីរបស់លោក James Jirayu និងកញ្ញា Mint Chalida ដែលសម្តែងជាមួយគ្នាមែនទេ?

សូមទស្សនារូបភាពខាងក្រោម៖

James Jirayu និង Mint Chalida
James Jirayu និង Mint Chalida
James Jirayu និង Mint Chalida
James Jirayu និង Mint Chalida
James Jirayu និង Mint Chalida
James Jirayu និង Mint Chalida
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T