ក្លិបចាស់របស់ Messi កំពុងតែបើកទ្វាចាំស្វាគមន៍ការវិលត្រឡប់មកវិញរបស់តារាឆ្នើមរូបនេះ

//s5.kh1.co/a0/a03689ab71bdac71d28390370c6eaee4257b86c7.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្លិប Newell's Old Boys ដែលជាក្លិបចាស់របស់ Messi កំពុងតែបើកទ្វាចាំស្វាគមន៍ការវិលត្រឡប់មកវិញរបស់តារាឆ្នើមរូបនេះ

បរទេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក Cristian D'Amico ដែលជាអនុប្រធានរបស់ក្លិប Newell's Old Boys បានបញ្ជាក់ថាក្លិបរបស់លោកកំពុងតែចាំបើកទ្វាស្វាគមន៍ជានិច្ចប្រសិនបើកីឡាករ Lionel Messi សម្រេចចិត្តត្រឡប់មករួមក្លិបវិញនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lionel Messi 
  កីឡាករ Lionel Messi 

នៅមុនពេលដែលចូលរួមជាមួយក្លិប Barcelona នៅឆ្នាំ២០០១នោះ កីឡាករ Lionel Messi បានចំណាយពេលវេលានៃការហ្វឹកហាត់ដំបូងរបស់ខ្លួននៅក្លិប Newell's Old Boys របស់ប្រទេសអាហ្សង់ទីន។ ហើយថ្មីៗនេះមានការលេចឮថា Messi នឹងអាចប្រើពេលវេលាចុងក្រោយនៃអាជីពបាល់ទាត់របស់គេ ជាមួយក្លិបចាស់របស់ខ្លួនមួយនេះ។

  កីឡាករ Lionel Messi ពេលនៅជាមួយក្លិប Newell's Old Boys
  កីឡាករ Lionel Messi ពេលនៅជាមួយក្លិប Newell's Old Boys

យ៉ាងណាមិញ Messi អាចនៅលេងជាមួយនឹង Barcelona រហូតដល់ចុងរដូវកាលក្រោយឯណោះ។ ប៉ុន្តែលោក D'Amico នៅតែមានគំនិតវិជ្ជមានលើការត្រឡប់មកវិញរបស់តារាវ័យ៣៣ឆ្នាំរូបនេះ។

កីឡាករ Lionel Messi និងលោក  Cristian D'Amico
កីឡាករ Lionel Messi និងលោក  Cristian D'Amico

ខ្ញុំមិនដឹងថារឿងនេះនឹងអាចទៅរួចនោះទេ​ វាពឹងផ្អែកលើការសម្រេចចិត្តរបស់ Messi និង​គ្រួសាររបស់គេ។ ប៉ុន្តែជាឧទាហរណ៍នៅពេលដែល Diego Maradona ត្រឡប់មករួមនឹងក្លិប Newell's វិញនោះ គឺគ្នាននរណាម្នាក់នឹកស្មានដល់នោះទេ។ ខ្ញុំសង្ឃឹមថា Messi អាចនឹងធ្វើដូចទៅនឹងលោក Maradona បានធ្វើ ហើយមានតែពេលវេលាប៉ុណ្ណោះដែលអាចប្រាប់យើងបាន ដូច្នេះមានតែចាំមើលទាំងអស់គ្នា។

  លោក Cristian D'Amico
កីឡាករ Lionel Messi
កីឡាករ Lionel Messi

គួរឲ្យដឹងដែរថានៅក្នុងរដូវកាលនេះក្លិប Barcelona កំពុងតែមានទម្រង់លេងយ៉ាប់យ៉ឺនជាងរដូវកាលមុនៗ ហើយនៅសល់៥ប្រកួតទៀតនឹងបញ្ចប់រដូវកាលលីគកំពូល La Liga ដោយកំពុងតែតាមពីក្រោយក្លិបកំពូលតារាង Real Madrid ចំនួន៤ពិន្ទុឯណោះ។ បើទោះជាយ៉ាងនេះក្ដី Messi នៅតែបង្ហាញទម្រង់លេងដ៏ល្អឲ្យក្លិបមួយនេះ ដោយរកបាន២៤គ្រាប់និងបោះបាល់ឲ្យដៃគូរកគ្រាប់បាន២០លើកផងដែរនៅរដូវកាលនេះ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T