ទឹកប្រាក់៣៦លានរៀល ត្រូវបានផ្តល់ជូនអតិថិជនរបស់ធនាគារ ស្ថាបនា និង វីង

//s5.kh1.co/cf/cf646953519629934d43866ace5819adbff701de.jpg
សង្គម

 ០៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីបានប្រកាសផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដល់អតិជនរបស់ខ្លួន កាលពីខែឧសភាថ្មីៗនេះ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមកបានផ្តល់រង្វាន់ទឹកប្រាក់៨លាន​រៀល មួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់១លានរៀល ២រង្វាន់ និងទឹកប្រាក់​៤០ម៉ឺន​រៀល ចំនួន៥រង្វាន់ ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ។

ភ្នំពេញ៖ ត្រឹមតែ៧សប្តាហ៍សោះធនាគារ ស្ថាបនា និងធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ចំនួន៣៦លានរៀល ដល់អតិថិជនមានសំណាង​ដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមករវាង វីង និងធនាគារ ស្ថាបនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានប្រកាសផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដល់អតិជនរបស់ខ្លួន កាលពីខែឧសភាថ្មីៗនេះ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមកបានផ្តល់រង្វាន់ទឹកប្រាក់៨លាន​រៀល មួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់១លានរៀល ២រង្វាន់ និងទឹកប្រាក់​៤០ម៉ឺន​រៀល ចំនួន៥រង្វាន់ ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ។

ឈ្នះទឹកប្រាក់សន្ធឹកសន្ធាប់ពី ធនាគារស្ថាបនា និងវីង
ឈ្នះទឹកប្រាក់សន្ធឹកសន្ធាប់ពី ធនាគារស្ថាបនា និងវីង

ដើម្បីទទួលបានសំណាងទាំងនេះ អតិថិជនធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់បង់​ប្រាក់កម្ចី​របស់ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាម​ភ្នាក់ងារវីង ជិត៨,០០០កន្លែង នៅទូទាំងប្រទេស នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លាន​រៀលមួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់១លានរៀល ២រង្វាន់ ប្រចាំសប្តាហ៍ បាន​យ៉ាងស្រួល។

សម្រាប់អតិថិជនដែលធ្វើការផ្ទេរប្រាក់ពី​គណនីធនា​គារ​ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬពីគណនីវីង ទៅគណនីធនាគារ ស្ថាបនា នោះពួកគេនឹងអាចមានឱកាសឈ្នះទឹកប្រាក់​៤០ម៉ឺន​រៀល ចំនួន៥រង្វាន់ រៀងរាល់សប្តាហ៍ផងដែរ។

ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជន​ដែលមានសំណាង ក្លាយ​ជា​ម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែតាមរយៈ​ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេស វីង និង ធនាគារ​ ស្ថាបនា៕ 

ឈ្នះទឹកប្រាក់សន្ធឹកសន្ធាប់ពី ធនាគារស្ថាបនា និងវីង
ឈ្នះទឹកប្រាក់សន្ធឹកសន្ធាប់ពី ធនាគារស្ថាបនា និងវីង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T