អេលីត ចំរើន រៀបរាប់ជុំវិញការត្រៀមខ្លួន តតាំង វ៉ាន់ វឿន វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវា៉ត់មាស

//s5.kh1.co/cf/cf9fb7f9bf80e38b6cc4309dcca8bdf496893f9d.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តោះមកស្តាប់ ចំណាប់អារម្មណ៍ផ្ទាល់របស់ ចំរើន មុនការប្រកួតឈានចូលមកដល់

ភ្នំពេញ៖ អេលីត ចំរើន បេក្ខភាពត្រូវឡើងទៅតតាំងជាមួយកីឡាករ វ៉ាន់ វឿន ដើម្បីដណ្តើមខ្សែក្រវ៉ាត់មាស និងប្រាក់រង្វាន់៤០លានរៀល បានរៀបរាប់ចំណាប់អារម្មណ៍ខ្លួនមុនការប្រកួតចូលមកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំរើន បានប្រាប់ក្នុងវីដេអូសម្ភាស ថាត្រៀមខ្លួនរួចជាស្រេច ក្នុងជំនួបដ៏កក្រើកនេះ ដោយខិតខំប្រឹងប្រែងហាត់គ្មានថ្ងៃសម្រាក ដើម្បីយកឈ្នះទៅលើ វ៉ាន់ វឿន

អេលីត ចំរើន ប៉ះ វ៉ាន់ វៀន ដណ្តើមខ្សែក្រវ៉ាត់មាស
អេលីត ចំរើន ប៉ះ វ៉ាន់ វៀន ដណ្តើមខ្សែក្រវ៉ាត់មាស

មានប្រិយមិត្តមួយចំនួន ថារូបគេមានចិត្តតូច ចូលចិត្តវាយដកថយ ក្នុងនោះ ចំរើន ក៏បានបកស្រាយប្រាប់បងប្អូនប្រិយមិត្តថា គាត់វាយមិនប្រាកដថយទាំងអស់ទេ តែនេះជាយុទ្ធសាស្រ្ត ដែលយើងត្រូវប្រើទៅតាមដៃគូប្រកួត។ យ៉ាងណាក៏ដោយ ចំរើន បានរៀបរាប់ជាច្រើន ទាក់ទងនឹងចំនុចល្អ និងមិនល្អ របស់ វ៉ាន់ វឿន ក៏ដូចជាខ្លួនឯងផ្ទាល់ តែ ចំរើន ក៏មិនហ៊ានសន្និដ្ឋានដែរចំពោះលទ្ធផល ព្រោះការប្រកួតមិនទៀងឡើយ៕

ចង់ឃើញការបកស្រាយទាំងស្រុង របស់ ចំរើន ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T