អ្នកចូលចិត្តហាលថ្ងៃមើលឲ្យហើយទៅ នារីម្នាក់នេះ ហើមមុខដូចឃ្មុំទិច គួរឲ្យខ្លាច

//s5.kh1.co/56/56c521a03771c26f87cdedc2dfe14fcc09f4f4da.jpg
សង្គម

 ០៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គួរឲ្យខ្លាចណាស់ នារីម្នាក់ហើមមុខធំខ្លាំងស្ទើរតែដូចឃ្មុំទិច ក្រោយពីបានហាលក្រោមកំដៅថ្ងៃ២៧អង្សារ ដោយប្រើប្រាស់រយៈពេលពីរម៉ោងសោះ។

 បរទេស៖ ថ្មីៗនេះ មានរឿងដ៏សែនចម្លែកមួយ បានកើតឡើង ដោយសារតែមាននារីម្នាក់ឈ្មោះ Payton Williams ហើមមុខធំខ្លាំងស្ទើរតែដូចឃ្មុំទិចទៅហើយ ក្រោយពីបានហាលក្រោមកម្ដៅថ្ងៃ២៧អង្សារ ដោយប្រើប្រាស់រយៈពេលពីរម៉ោងសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នារីម្នាក់នេះ តែងប្រើឡេការពារកំដៅថ្ងៃហាលក្រោម កំដៅថ្ងៃនៅពេលដែលនាង មានពេលទំនេរឬ សម្រាកពីការងារ ប៉ុន្តែលើកនេះខុសប្រក្រតី ដោយនាងភ្លេចលាបវានៅលើមុខ ក្រោយមកប្រហែលប៉ុន្មានថ្ងៃក្រោយមកមុខហើមខ្លាំង ថ្ងាសមានសភាពរលួយ សាច់មុខឡើងប៉ោង រហូតជិតភ្នែកទាំងសងខាង រហូតមិនបើកភ្នែករួច។

ប៉ុន្តែ នៅពេលនេះ មុខមានសភាពធូរស្បើយច្រើនគួរសម ដោយស្រកពីការហើមនេះ បានស្ទើរតែ៦០ភាគរយហើយ ក្រោយពីទទួលបានព្យាបាលពីសំណាក់គ្រូពេទ្យ ដោយប្រើប្រាស់រយៈពេល ប្រហែលជាមួយខែរួចមក។

ជាចុងក្រោយ Payton Williams ក៏បានដាស់តឿនដល់ អ្នកដែលចូលចិត្តហាលថ្ងៃដូចនាង សូមកុំលេងសើចជាមួយកម្ដៅថ្ងៃឲ្យសោះ ត្រូវលាបឡេការពារកំដៅនិង ត្រូវមានមួកក្រណាត់ ពាក់ការពារមុខផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

មុនពេលហាលថ្ប
មុនពេលហាលថ្ប
ប៉ុន្មានថ្ងៃក្រោយពីហាលថ្ងៃពីរម៉ោង
ប៉ុន្មានថ្ងៃក្រោយពីហាលថ្ងៃពីរម៉ោង
មួយខែក្រោយមក
មួយខែក្រោយមក
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T