​វៀតណាម​និងហ្វីលីពីន រិះគន់ចំពោះការធ្វើសមយុទ្ធយោធារបស់ចិន នៅក្នុងដែនទឹក​មានជម្លោះ

//s5.kh1.co/4a/4ab7d59671dacc4a103d65a26c2ad5c0ad5106e1.jpg
សង្គម

 ០៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​វៀតណាម​និងហ្វីលីពីន​ រួមគ្នាប្រឆាំងចំពោះការធ្វើសមយុទ្ធយោធារបស់ចិន

ម៉ានីល៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសវៀតណាម និងហ្វីលីពីន បានធ្វើការប្រឆាំងចំពោះសកម្មភាពធ្វើសមយុទ្ធយោធារបស់​ចិន ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ ព្រមទាំងបាន​រិះគន់ថា សកម្មភាពនេះអាចបង្កើនភាពតានតឹងនៅក្នុងតំបន់ ​ក៏ដូចជាប៉ះពាល់ដល់ទំនាក់ទំនង​ទីក្រុងប៉េកាំងជាមួយប្រទេសជិតខាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចិនគ្រោង​ធ្វើសមយុទ្ធយោធារយៈពេល ៥ថ្ងៃ
ចិនគ្រោង​ធ្វើសមយុទ្ធយោធារយៈពេល ៥ថ្ងៃ

រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana បាន​និយាយថា សមយុទ្ធរបស់ចិននៅក្នុងដែនទឹកក្បែរប្រជុំកោះ Paracel គឺជាការបង្កហេតុយ៉ាងខ្លាំង ខណៈក្រសួងការបរទេសវៀតណាម បាន​អះអាងថា វាជាការរំលោភអធិបតេយ្យភាព ដែលអាចបង្ក​អន្តរាយដល់ទំនាក់ទំនងទីក្រុងប៉េកាំងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។

រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនថា ​សមយុទ្ធយោធារបស់ចិនេះ គឺមិនអាចទទួលយកបានទេ
រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនថា ​សមយុទ្ធយោធារបស់ចិនេះ គឺមិនអាចទទួលយកបានទេ

ប្រទេសចិនបានគ្រោងធ្វើសមយុទ្ធរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃពុធ នៅជិតប្រជុំកោះ Paracel ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ​​វៀតណាមនិងហ្វីលីពីន នៅតែប្រឆាំងដាច់ខាតចំពោះសមយុទ្ធយោធា​​​នេះ ដោយ​ចោទប្រកាន់ថា វាជាការរំលោភឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង និងការមិនគោរពព្រំដែន ដែលបានចែងនៅក្នុងច្បាប់សមុទ្រអន្តរជាតិ។

ក្រសួងការបរទេសវៀតណាម​ថា សកម្មភាពនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងអាស៊ាន
ក្រសួងការបរទេសវៀតណាម​ថា សកម្មភាពនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងអាស៊ាន

គួរជម្រាបផងដែរថា ទីក្រុងហាណូយ និងម៉ានីល បានធ្វើការព្រមានទៅលើប្រទេសចិន ​ចំពោះបង្កភាពអសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែក​សហរដ្ឋអាមេរិកក៏​មានការព្រួយបារម្ភ​​ផងដែរថា ប្រទេសចិនបាននឹងកំពុងឆ្លៀតឱកាស​ពេលជំងឺកូវីដ១៩កំពុងរាត្បាត ​ដើម្បីបង្កើនសកម្មភាពកងទ័ពជើងទឹក និងជំរុញការទាមទារទឹកដីរបស់ខ្លួន៕

លោក ស៊ីជីន ពីង 
លោក ស៊ីជីន ពីង 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T