នេះគឺជាទិដ្ឋភាពមួយដ៏កម្រមាន នៅក្នុងព្រៃដ៏ធំ ដែលបង្ហាញនូវសត្វកវែងឈ្មោលពីរក្បាល ប្រយុទ្ធគ្នា ដើម្បីដណ្ដើមញី។

ក្នុងរូបភាពខាងក្រោម បានបង្ហាញពីសត្វកវែងឈ្មោល មួយក្បាលបានប្រើជើងទាត់ សត្វកវែងមួយក្បាលទៀតចំ.ក ហើយការប្រយុទ្ធរវាង សត្វកវែងទាំងពីរមានរយៈពេលប្រហែល ១០នាទី។ រូបភាពប្រយុទ្ធខាងក្រោមនេះដែរ ត្រូវបានថតដោយលោក Londoner Will Burrard-Lucas ដែលបានចុះទៅ សួនសត្វ Luangwa National Park ភាគខាងត្បូងនៃប្រទេស ហ្សាមប៊ៀ Zambia។ លោក Londoner បានប្រាប់អ្នកការសែតថា នៅពេលដែលគាត់បានឃើញ ទិដ្ឋភាពនេះ វាហាក់ដូចជាមានលក្ខណៈកំប្លែង ដោយជើងរបស់សត្វកវែងទាំងពីរ បានប្រទាក់គ្នាស្ទើរតែដួលទៅនឹងដី។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបភាពខាងក្រោមនេះ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]