Mike Tyson ថាចំៗទៅ Floyd ដោយសារអួតខ្លួនឯងថាខ្លាំងជាងស្តេចប្រដាល់ Muhammad Ali

//s5.kh1.co/12/121483b0941ce450e5ebb1cb7d551107e04e528e.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Mike Tyson បានថាចំអកទៅឲ្យ Floyd យ៉ាងចុកៗ

បរទេស៖ Mike Tyson បានផ្លែផ្កាទៅកីឡាករ Floyd Mayweather ថា "ពិតជាគួរឲ្យអស់សំណើចណាស់"  ក្រោយឮអ្នកប្រដាល់វ័យ៤២ឆ្នាំរូបនេះ លើកតំកើនខ្លួនឯងថាខ្លាំងជាងអតីតកំពូលស្តេចប្រដាល់ Muhammad Ali

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្តេចប្រដាល់ Muhammad Ali 
ស្តេចប្រដាល់ Muhammad Ali 

Mayweather តែងតែលើកសរសើរខ្លួនឯងថា គេគឺជាកីឡាករដែលល្អពុំធ្លាប់មាន សូម្បីតែ Ali ក៏មិនអាចប្រៀបស្មើនឹងគេដែរ ដោយលើកហេតុផលថា ប្រវត្តិប្រកួត៥០ដងកន្លងមក មិនដែលស្គាល់ពាក្យថាចាញ់ ថែមទាំងឈ្នះខ្សែក្រវ៉ាត់ពិភពលោកបាន១២សម័យ ទៀតផង។

Floyd និងអ្នកការពាររបស់គេ
Floyd និងអ្នកការពាររបស់គេ

យ៉ាងណាមិញ បន្ទាប់ពីឮសម្ដីទាំងនេះ Mike Tyson ហាក់មានការហួសចិត្ត នឹងបានតបទៅវិញឈឺៗយ៉ាងដូច្នេះថា៖

Floyd ពិតជាគួរឲ្យអស់សំណើចណាស់។ បើសិនជាគាត់បានមួយភាគនៃ Ali មែននោះ គាត់នឹងជូនកូនទៅសាលាដោយខ្លួនឯង។ គាត់មិនអាចសម្បីតែជូនកូនទៅសាលាដោយខ្លួនឯងបានផង ហើយគាត់បែរជានិយាយថាខ្លួនឯងអស្ចារ្យ។ ភាពអស្ចារ្យមិនមែនជួលមនុស្សមកការពារ (អង្គរក្ស) មនុស្សទេ តែជាការទទួលស្គាល់ដោយអ្នកនៅជុំវិញខ្លួន។ គាត់មិនហ៊ានទាំងជូនកូនទៅរៀនតែម្នាក់ឯងផង គាត់គឺជាមនុស្សកំសាក។

លោក Mike Tyson
លោក Mike Tyson
លោក Mike Tyson

Mike Tyson ធ្លាប់បានប្រកាសចង់សាកគ្នាជាមួយ Floyd ទោះបីជាអ្នកទាំងពីរស្ថិតក្នុងប្រភេទទម្ងស់ខុសគ្នាខ្លាំង និងវ័យច្រើនជាងគ្នាក៏ដោយ តែគាត់នឹងប្រើតិចនិចដ៏សាហាវផ្តួល Floyd

សមាសភាពរបស់អ្នកទាំងពីរ
សមាសភាពរបស់អ្នកទាំងពីរ

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T