ភ្លេចៗខ្លួន! ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសប្រេស៊ីល កើនដល់ចំនួនជិត១.៥លាននាក់

//s5.kh1.co/a1/a193b0301546ad4620e4b22f340dc53bce928f1c.jpg
សង្គម

 ០៣-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ចំនួនករណីឆ្លងថ្មីដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ គឺជាអត្រាខ្ពស់បំផុតពី២របស់ប្រទេសប្រេស៊ីល ក្នុងអំឡុងពេលមានជំងឺរាតត្បាតសកល។

ប្រេស៊ីល៖ ក្រសួងសុខាភិបាលប្រទេសប្រេស៊ីលបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ចំនួន៤៩,១០៥នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបរបស់ប្រទេសនេះ កើនឡើងដល់ចំនួន១,៤៩៦,៨៥៨នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រេស៊ីលគឺជាប្រទេសទី២ នៅលើពិភពលោក ដែលមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ
ប្រេស៊ីលគឺជាប្រទេសទី២ នៅលើពិភពលោក ដែលមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ

ចំនួនករណីឆ្លងថ្មីដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ គឺជាអត្រាខ្ពស់បំផុតពី២របស់ប្រទេសប្រេស៊ីល ក្នុងអំឡុងពេលមានជំងឺរាតត្បាតសកល។ តួលេខខ្ពស់បំផុតនៃករណីឆ្លងរបស់ប្រទេសប្រេស៊ីលក្នុងរយៈពេល២៤ម៉ោង បានកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា នៅពេលដែលក្រសួងបានរាយការណ៍ថា មានករណីឆ្លងថ្មីរហូតដល់ចំនួន៥៤,៧៧១នាក់ ដែលរដ្ឋាភិបាលបាននិយាយថា នៅពេលនោះគឺដោយសារអស្ថិរភាព​នៅក្នុងរដ្ឋ។

ក្រសួងក៏បានរាយការណ៍អំពីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ចំនួន១,២៥២នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនករណីស្លាប់នៅទូទាំងប្រទេសកើនឡើងដល់ ចំនួន៦១,៨៨៤នាក់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T