បងធំស៊ុតចូលទៀតហើយ! Ramos ស៊ុត១គ្រាប់ជួយ R.Madrid វ៉ា Barca ដាច់៤ពិន្ទុ (មានវីដេអូ)

//s5.kh1.co/45/455bd4fe98c3e185209653a9994c10bceb344aae.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Real Madrid យកឈ្នះក្រុម Getafe ក្នុងលទ្ធផល១ទល់នឹង០

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បាននាំមុខក្រុមលេខ២ Barcelona ចំនួន៤ពិន្ទុ ក្នុងការប្រជែងយកពាន La Liga បន្ទាប់ពីយកឈ្នះក្រុម Getafe ក្នុងទឹកដីរបស់ខ្លួនដោយលទ្ធផល ១ទល់នឹង០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១គ្រាប់របស់ក្រុមលោក Zinedine Zidane កើតឡើងនៅតង់ទី២ នាទីទី៧៩ បន្ទាប់ពីខ្សែការពារក្រុម Getafe ទាក់ជើងកីឡាករ Daniel Carvajal ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ រួចត្រូវបានអាជ្ញាកណ្ដាលផ្លុំកញ្ចែផ្ដល់បាល់ពិន័យប៉េណាល់ទី ខណៈប្រធានក្រុម Sergio Ramos ជាអ្នកស៊ុតសម្រេចបាល់១១ម៉ែត្រនេះ។

  កីឡាករ Daniel Carvajal
  កីឡាករ Daniel Carvajal
កីឡាករ Sergio Ramos 
កីឡាករ Sergio Ramos 

យ៉ាងណាមិញ ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុម Getafe ក៏បានព្យាយាមសម្រុកខ្លាំងណាស់ដែរ ដើម្បីទទួលបាន៣ពិន្ទុ ឡើងមកឈរ Top 4 ដណ្ដើមកៅអីលេង Champions League រដូវកាលក្រោយ ប៉ុន្តែហាក់មិនមានសំណាង ជាក់ស្ដែង ពួកគេស៊ុតទៅលើ Real Madrid បានរហូតដល់៨ជើងចំគោលដៅ៥ដង។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ជាការពិតណាស់រាល់ការសម្រុកគ្នាខ្លាំងបែបនេះ រមែងតែងមានការប៉ះទង្គិចគ្នាច្រើន តួយ៉ាងកាលពីយប់មិញ អាជ្ញាកណ្ដាលសញ្ជាតិអេស្ប៉ាញលោក Juan Martinez ចាយកាតលឿងអស់១០សន្លឹក ក្នុងនោះក្រុមទាំងពីរទទួលបានម្នាក់៥សន្លឹក។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

គួរឲ្យដឹងដែថា គិតត្រឹមការប្រកួត៣៣លើកកន្លងមកនេះ Real Madrid រកបាន៧៤ពិន្ទុក្នុងដៃ ដេញពីក្រោយដោយក្រុម Barcelona មាន៧០ពិន្ទុ។ ជាមួយគ្នានេះ Real Madrid ត្រូវការឈ្នះទាំង៤ប្រកួតទៀតប៉ុណ្ណោះ ដើម្បីក្លាយខ្លួនជាម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញរដូវកាល ២០១៩/២០៕

តារាង La Liga
តារាង La Liga

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T