ផ្លូវការហើយ! កីឡាករ Achraf Hakimi របស់ Real Madrid ត្រូវបានផ្ទេរទៅកាន់ក្របខ័ណ្ឌ Serie A

//s5.kh1.co/93/938a6024d67abf9eedc9c08f747ed9f64d403c28.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្លិប Real Madrid បានឈានដល់កិច្ចព្រមព្រៀងនៃការផ្ទេរ Achraf Hakimi ទៅកាន់ក្រុម Inter នៃក្របខ័ណ្ឌ Serie A ប្រទេសអុីតាលីក្នុងតម្លៃ ៤០ លានអឺរ៉ូ រួមទាំងថ្លៃបន្ថែម ៥ លានអឺរ៉ូទៀត។

ក្លិប Real Madrid បានឈានដល់កិច្ចព្រមព្រៀងនៃការផ្ទេរ Achraf Hakimi ទៅកាន់ក្រុម Inter នៃក្របខ័ណ្ឌ Serie A ប្រទេសអ៊ីតាលីក្នុងតម្លៃ ៤០ លានអឺរ៉ូ រួមទាំងថ្លៃបន្ថែម ៥ លានអឺរ៉ូទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែការពារស្លាបរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ ដែលនឹងដំណើរការរហូតដល់ឆ្នាំ ២០២៥ ។ ទោះបីជាភ្នាក់ងារលោក Alejandro Camano បាននិយាយថា កីឡាករវ័យ ២១ ឆ្នាំរូបនេះចង់វិលត្រឡប់ទៅកាន់ Real Madrid វិញបន្ទាប់ពីខ្ចីជើង ២ ឆ្នាំនៅ Borussia Dortmund ក៏ដោយ ក៏គាត់បានសម្រេចចិត្តរកកន្លែងប្រកួតប្រជែងថ្មី។

Achraf Hakimi និងមិត្តរួមក្រុម
Achraf Hakimi និងមិត្តរួមក្រុម

ដោយមើលពីឱកាសហាក់មិនអាចប្រជែងជាមួយជាមួយ Dani Carvajal កីឡាករអន្តរជាតិសញ្ជាតិម៉ារ៉ុករូបនេះនឹងយកទេពកោសល្យរបស់គាត់ទៅប្រជែងនៅ Serie A វិញ។

Ronaldo និង Achraf Hakimi 
Ronaldo និង Achraf Hakimi 

សេចក្តីថ្លែងការណ៍របស់ Real Madrid បានថ្លែងថា “ក្លិបសូមថ្លែងអំណរគុណដល់ Hakimi ចំពោះការលះបង់ ភាពបុិនប្រសព្វ និងអាកប្បកិរិយាគំរូជាច្រើនឆ្នាំរបស់គាត់ចាប់តាំងពីគាត់បានចូលរួមក្នុងថ្នាលយុវជនក្នុងឆ្នាំ ២០០៦ ហើយសូមជូនពរគាត់ឱ្យទទួលបានជោគជ័យនៅក្នុងទំព័រថ្មីនៃវិស័យបាល់ទាត់”៕

Achraf Hakimi 
Achraf Hakimi 

ប្រភពMarca

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T