ដោយយោងទៅតាមវិបសាយ​ រកគូស្រករមួយនៅប្រទេសចិនបានអោយដឹងថា មាននារីស្អាតម្នាក់បាន ប្រកាសរក មិត្តប្រុស ដោយមានខ្លឹមសារ និង ល័ក្ខខណ្ឌដូចខាងក្រោម ៖

នាងខ្ញុំឈ្មោះ​ KK ខ្ញុំចូលចិត្តមើលការប្រកួតបាល់ទាត់ ប៉ុន្តែខ្ញុំមិនសូវយល់ច្បាស់ពីវាទេ។ ខ្ញុំត្រូវការមិត្តប្រុស រយៈពេល ១ ខែ ដែលមានល័ក្ខខណ្ឌទាំង ១០ ខាងក្រោម ៖

១. អ្នកត្រូវតែជាបុរសពិត ហើយចូលចិត្តមើលការប្រកួតបាល់ទាត់

២. ការងារ ឬក៏ ប្រាក់ខែ មិនសំខាន់នោះទេ

៣. មានអាយុ ចាប់ពី​ ២០​ ដល់ ៤០ ឆ្នាំ

៤. អ្នកត្រូវមើលការប្រកួតណាមួយដែល ខ្ញុំពេញចិត្តមិនអាចប្រកែកបាន ឡើយទោះបីជាមិនចង់មើលដោយ

៥. ចេះចំអិនម្ហូប ហើយចំអិនអោយឆ្ងាញ់

៦. ចេះផឹកគ្រឿងស្រវឹង ហើយ ផឹកបានច្រើន

៧. បើសិនជាអ្នកមកពី សៀងហៃ ខ្ញុំមិនទទួលនោះទេ

៨. ត្រូវធ្វើជាសុភាពបុរស មិនឆេវឆៅ

៩. ចូលចិត្តលេងកីឡា

១០. សំខាន់បំផុត អ្នកត្រូវសម្អាតជើងរបស់អ្នក ២ ដងក្នុងមួយថ្ងៃ ព្រោះខ្ញុំមិនចង់អោយមាន ក្លិនមិនល្អនៅក្នុង បន្ទប់ខ្ញុំទេ។

បើសិនជាអ្នកមានសំណាងអ្នកនឹងត្រូវបានជ្រើសរើស ហើយអ្នកនឹងទទួលបាន ១០០០ យាន់ (158 ដុល្លា) ក្នុងមួយថ្ងៃ។ បើសិនជាចាប់អារម្មណ៍ សូមយក CV ដែលមានភ្ជាប់ជាមួយនឹងរូបថតរបស់អ្នក មកជាមួយផង ផ្ញើរមកកាន់​ [email protected]

នេះ​ជារូបថតរបស់ខ្ញុំ ៖

តាមរយៈ អត្ថបទខាងលើនេះ បានធ្វើអោយបុរសៗជាច្រើន រំជើបរំជួលយ៉ាងខ្លាំង ចុះប្រិយមិត្តវិញមាន ចំណាប់អារម្មណ៍ដែរឬទេ?

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះនារីម្នាក់នេះ ? សូមចុច​ Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]