អីយ៉ាស! Pirlo គ្រោងនឹងវិលត្រឡប់ទៅ Juventus វិញ នៅរដូវកាលក្រោយក្នុងតួនាទីជា…

//s5.kh1.co/2d/2d74ced356d9ce9dd10129a97d50ee0240e3e3b5.jpg
កីទ្បា

 ០២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Pirlo គ្រោងនឹងវិលត្រឡប់ទៅ Juventus វិញ នៅរដូវកាលក្រោយក្នុងតួនាទីជាគ្រូបង្គោលក្រុមយុវជនអាយុក្រោម២៣ឆ្នាំ

អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អតីតខ្សែបម្រើជម្រើសជាតិអ៊ីតាលី លោក Andrea Pirlo គ្រោងនឹងវិលត្រឡប់ទៅក្លិបសេះបង្កង់ Juventus វិញ ដោយកាន់ការងារជាគ្រូបង្គោលក្រុមយុវជនអាយុក្រោម២៣ឆ្នាំ នៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Andrea Pirlo
  លោក Andrea Pirlo

វីរបុរសក្លិប Juventus រូបនេះ ទើបបញ្ចប់ថ្នាក់ សិក្សាបច្ចេកទេសផ្នែកគ្រូបង្វឹក នៅមជ្ឈមណ្ឌល Coverciano។ ទន្ទឹមនឹងនេះ បើតាមរបាយការណ៍របស់កាសែត Sky Sports Italia លោក Pirlo បានឈានដល់កិច្ចព្រមព្រៀងទៅដឹកនាំក្រុម Juventus B នៅរដូវកាល២០២០/២១ខាងមុខ។

ក្រុម Juventus B ជាក្រុមដែលលេងក្នុងក្របខណ្ឌ Serie C ស្ថិតនៅលីគលំដាប់ទី៣របស់អ៊ីតាលី ហើយបច្ចុប្បន្នកំពុងដឹកនាំដោយអតីតកីឡាករឈុតធំក្រុម Juventus មួយរូបផងដែរ គឺលោក Fabio Pecchia

  លោក Fabio Pecchia
  លោក Fabio Pecchia

លោក Pecchia ធ្លាប់ជាជំនួយការគ្រូបង្វឹកនៅ Real Madrid និង Newcastle ហើយក្នុងរដូវកាលនេះ កាលពីពេលថ្មីៗលោកទើបដឹកនាំក្រុម Juventus អាយុក្រោម២៣ឆ្នាំ ឈ្នះពាន Coppa Italia Serie C។

ដោយឡែកក្រឡេកទៅមើលលោក Pirlo វិញ វាហាក់ជារឿងគួរឲ្យភ្ញាក់ផ្អើលដែលលោកព្រមព្រៀងដឹកនាំក្រុមយុវជនរបស់ Juventus ដោយសារ កាលពីពេលកន្លងទៅ លោកធ្លាប់បញ្ជាក់កំឡុងការឡាយនៅលើ គណនី Instagram ថា គោលបំណងរបស់លោកគឺដឹកនាំក្រុមឈុតធំ។

  លោក Andrea Pirlo
  លោក Andrea Pirlo

គួររម្លឹកផងដែរថា លោក Pirlo ធ្លាប់ចំណាយពេល៤ឆ្នាំលេងឲ្យក្រុម Juventus ចន្លោះពីឆ្នាំ២០១១ ដល់ ២០១៥។ ខណៈពេលនោះ គេជួយក្រុមលើកពាន Serie A បាន៤លើក។ ជាមួយគ្នានេះ បុរសវ័យ៤២ឆ្នាំ ក៏ជាវីរបុរសប្រចាំជម្រើសជាតិអ៊ីតាលីផងដែរ ដោយលោកធ្លាប់រួមចំណែកជួយក្រុមឈ្នះពាន World Cup ឆ្នាំ២០០៦៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T