ទទួលបានការចាប់អារម្មណ៍ខ្លាំង ឆេង ប្រសិទ្ធ ចេញបទថ្មី ទាំងពីរោះ ទាំងទាក់ទាញ ហើយមានសម្តែងឈុតហនុមានទៀត! (មានវីដេអូ)​

//s5.kh1.co/71/715af0e102b8b0274dec6f395c8b287bfe7c711f.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាចនិយាយបានថា ឆេង ប្រសិទ្ធ គឺជាតារាចម្រៀងមួយដួងដែលមានភាពលេចធ្លោ និងទទួលបានប្រជាប្រិយភាពខ្លាំង ដោយតារាប្រុសវ័យក្មេងរូបនេះមានទាំងសម្ថភាព ចំណេះវិជ្ជា រូបសម្បត្តិស្អាតសង្ហាដូចតារាកូរ៉េ ទាំងដែលមានអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ។​

ភ្នំពេញ៖ អាចនិយាយបានថា ឆេង ប្រសិទ្ធ គឺជាតារាចម្រៀងមួយដួងដែលមានភាពលេចធ្លោ និងទទួលបានប្រជាប្រិយភាពខ្លាំង ដោយតារាប្រុសវ័យក្មេងរូបនេះមានទាំងសមត្ថភាព ចំណេះវិជ្ជា រូបសម្បត្តិស្អាតសង្ហាដូចតារាកូរ៉េ ទាំងដែលមានអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ

លើសពីនេះ​ ប្រសិទ្ធ ក៏ជាក្មេងមួយរូប ដែលអ្នកម្តាយគ្រប់គ្នាប្រាថ្នាចង់បានកូនមានអត្តចរិកដូចផងដែរ ព្រោះឃើញថាហ្វេនៗជាច្រើនបានសរសើរពីអត្តចរិកថ្លៃថ្នូរ មានសុជីវធម៌ និងការអោនលំទោនរបស់កុមារារូបនេះ។ 

ក្រឡេកមកការងារសិល្បៈវិញ ឃើញថាថ្មីៗនេះ ឆេង ប្រសិទ្ធ ក្តោបបានការងារធំៗជាច្រើន ដូចជាតារាតំណាងផលិតផល ស្ពតពាណិជ្ជកម្ម និងលេចមុខជាច្រើនតាមកញ្ចក់ទូរទស្សន៍ផងដែរ។ ជាក់ស្តែងថ្មីៗនេះ ប្រសិទ្ធ បានចេញបទចម្រៀងរ៉េបមួយបទ ដែលមានអត្ថន័យអប់រំ និងមានភាពទាក់ទាញ។

ជាពិសេសនោះ នៅក្នុងវីដេអូបទចម្រៀងមួយនេះ ក៏មានបង្ហាញនូវឈុតហនុមានផងដែរ ដែលធ្វើឲ្យកាន់តែទទួលបានការកោតសរសើរពីសំណាក់អ្នកទស្សនា និងបានបង្ហាញឲ្យឃើញថា ទោះបីនៅវ័យក្មេងក៏ពិតមែន ប៉ុន្តែតារារូបនេះ មានចិត្ត និងក្តីស្រលាញ់គ្រងឈុតហនុមាន ដើម្បីអភិរក្សសម្បត្តិវប្បធម៌ជាតិ៕ 

ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ គ្រងឈុតហនុមាន
ឆេង ប្រសិទ្ធ គ្រងឈុតហនុមាន
ឆេង ប្រសិទ្ធ គ្រងឈុតហនុមាន
ឆេង ប្រសិទ្ធ គ្រងឈុតហនុមាន
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T