មុខឡើងមុនច្រើន? តែកុំបារម្ភ បន្លែទាំងនេះ ជួយអ្នកបាន

//s5.kh1.co/10/1033ae3472797943c08ec5867f1278be66333a2c.jpg
នារី

 ០២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រសិនជាលោកអ្នកសម្បូរមុនច្រើននៅលើផ្ទៃមុននិង ដងខ្លួនច្រើន សូមកុំបារម្ភច្រើនពេក បន្លែប៉ុន្មានមុខអាចជួយលោកអ្នកពីបញ្ហាមុនបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

មុនគឺជាប្រភេទជំងឺសើស្បែកទូទៅម្យ៉ាង ដែលកើតនៅស្បែក មិនថានៅលើដងខ្លួន និងជាពិសេសនៅលើផ្ទៃមុខតែម្តង ដែលអាចចោទជាបញ្ហាមួយដ៏ធំ ដែលជាផលប៉ះពាល់យ៉ាងខ្លាំងដល់សម្រស់យុវវ័យ កាត់បន្ថយភាពស្រស់ស្អាតនិង ភាពទាក់ទាញយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ គេសង្កេតឃើញថា មុនគឺចាប់ផ្តើមកើតចំពោះក្មេងៗ ជាពិសេសគឺយុវវ័យចាប់ពីអាយុ១១ឆ្នាំរហូតទៅ៣០ឆ្នាំ ដល់ដែលច្រើនកើតឡើងបំផុត គឺជាមនុស្សប្រុសជាងមនុស្សស្រី ដោយសារកត្តា អាយុ ហ្សែន អ័រម៉ូននិង ការបរិភោគដែលមានជាតិខ្លាញ់ឬ ប្រូតេអុីនច្រើនជាដើម។

ជាក់ស្តែង ដោយសារដឹងពីបញ្ហាទាំងនេះហើយ ទើបបានជាថ្ងៃនេះ សូមចែករំលែកចំណេះដឹង ដែលទាក់ទងទៅនឹងបន្លែមួយចំនួនដែលអាចកម្ចាត់មុនចេញពីមុន ដងខ្លួននិង ធ្វើឲ្យស្បែកយើងមានលក្ខណៈស្អាតបានយ៉ាងមានប្រសិទ្ធភាពផងដែរ៖

១.ការ៉ុត

ការ៉ុតអាចជួយដើរតួព្យាបាលមុន បានយ៉ាងឆាប់រហ័សដោយសារតែវាសម្បូរទៅដោយវីតាមីន Aនិង C ដែលជួយព្យាបាលមុខមុននិង ធ្វើឲ្យមុខអ្នកក្មេងជាងវ័យផងដែរ។

រូបតំណាង
រូបតំណាង

២.ដំឡូងផ្អែម

នៅក្នុងដំឡូងផ្អែមសម្បូរសារជាតិវីតាមីន Cនិង E ដែលអាចព្យាបាលមុននិង ថែមទាំងធ្វើឲ្យស្លាកស្នាមមុនអាចជាមានរហ័សទៀតផង។

រូបតំណាង
រូបតំណាង

៣.ប៉េងបោះ

ប៉េងបោះគឺជាបន្លែមួយ ប្រភេទក្នុងចំណោមប្រភេទផ្សេងៗទៀតដែលសម្បូរសារធាតុវីតាមីនA Cនិង Kជាដើម ដែលអាចជួយព្យាបាលមុននិង ថែមទាំងជួយបំពេញជាតិនៅក្នុងខ្លួនផងដែរ។

រូបតំណាង
រូបតំណាង

៤. ល្ពៅ

នៅក្នុងផ្លែល្ពៅគឺពោពេញទៅដោយវីតាមីនB ដែលអាចជួយព្យាបាលមុនហើយ វាថែមទាំងជួយរក្សាកំរិតអ័រម៉ូននៅក្នុងខ្លួនយើង នៅក្នុងកម្រិតសមល្មមទៀត ដែលធ្វើឲ្យការកើតឡើងនៃមុនថ្មីៗអាចកាត់បន្ថយបានផងដែរ។

រូបតំណាង
រូបតំណាង

៥.បន្លែប្រភេទស្លឹក

បន្លែប្រភេទនេះមានដូចជាខាត់ណាផ្កា ផ្កាខាត់ណាខៀវ ស្ពៃក្តោប សាឡាតឮ ជាដើម ដែលសម្បូរទៅដោយវីតាមីន E ប៉េតាការ៉ូទីននិង ជាតិសរសៃច្រើន ដែលអាចកម្ចាត់កោសិកាចាស់និង មុនបានយ៉ាងមានប្រសិទ្ធភាព។

រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T