ដល់ក ខ្ចិលពាក់អាវក្នុង តារាថៃម្នាក់នេះ សុខចិត្តទៅវះកាត់ដើមទ្រូងចេញ

//s5.kh1.co/1a/1a233793387754f30482fe660f563a4f5b6b5cdd.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលចំពោះហ្វេនៗជាច្រើន បន្ទាប់ពីតារាម៉ូដែលដ៏ល្បីឈ្មោះ Diyar Donavanik បានផ្ដល់ដំណឹងមួយ ដែលបង្ហាញថា ខ្លួនបានសម្រេចចិត្តទៅវះកាត់ដើមទ្រូង ព្រោះមិនចង់ពាក់អាវក្នុង ពេលដើរម៉ូត

ថៃ៖ អាចនិយាយបានថា នាង Diyar Donavanik គឺជាតារាម៉ូដែល ដ៏ល្បីឈ្មោះមួយរូប ដែលមានភាពលេចធ្លោនៅក្នុងឧស្សាហកម្មកម្សាន្ត របស់ប្រទេសថៃ ជាពិសេស នាងត្រូវបានគេស្គាល់យ៉ាងច្បាស់ នៅក្នុងការបង្ហាញម៉ូត ជាមួយនឹងរូបរាងដ៏ទាក់ទាញ ធ្វើឲ្យមានការគាំទ្រពីហ្វេនៗ កាន់តែច្រើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ Diyar បានផ្ដល់ដំណឹងមួយ ធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកគាំទ្រ បន្ទាប់ពីបានលាតត្រដាងរឿង ដែលនាងបានទទួលការវះកាត់ ដើមទ្រូង នៅឯមន្ទីរពេទ្យ ព្រមទាំងបានបង្ហាញរូបភាពរបស់នាងនៅក្នុងសម្លៀកបំពាក់អ្នកជំងឺ តាមរយៈបណ្ដាញសង្គម Instagram ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ តារាម៉ូដែលរូបនេះ ក៏បានបង្ហាញពីមូលហេតុ ដែលបានសម្រេចចិត្តវះកាត់ដើមទ្រូង ដោយបានបង្ហើបថា នៅក្នុងចិត្តរបស់នាង គឺចង់ធ្វើវាតាំងពីយូរណាស់មកហើយ ហើយមូលហេតុដែលធ្វើបែបនេះ គឺដោយសារតែនាងមិនចូលចិត្តពាក់អាវទ្រនាប់ ពេលថតរូប ដើរម៉ូត ហើយថែមទាំងបានស្វែងរក ទីកន្លែងដែលគួរតែទៅវះកាត់ទៀតផង ម៉្យាងវិញទៀត នាងថែមទាំងបានប្រាប់ទៀតថា ការពិតទៅ វាមិនគួរឱ្យខ្លាចដូចដែលគិតទេ ហើយ ការវះកាត់នេះ គឺបានដំណើរការយ៉ាងរលូន និងមានការថែរក្សាបានល្អគ្រប់ជំហាន តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Diyar
Diyar
Diyar
Diyar
Diyar
Diyar
Diyar
Diyar
Diyar
Diyar
Diyar
Diyar
Diyar
Diyar
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T