អូស្រ្តាលីកំពុងសម្លឹង​រកទិញមីស៊ីល​ចម្ងាយឆ្ងាយ ដើម្បី​ពង្រឹងប្រព័ន្ធការពារជាតិ

//s5.kh1.co/99/9991d56f32f6bea803ae5f08c998c0a94143e5c0.jpg
បច្ចេកវិទ្យា

 ០២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អូស្រ្តាលីនឹងទិញមីស៊ីលរយៈចម្ងាយឆ្ងាយពីសហរដ្ឋអាមរិកចំនួន ២០០គ្រាប់

កង់បេរ៉ា៖ ប្រទេសអូស្រ្តាលី​កំពុងពិចារណាចំណាយថវិកា​បន្ថែម ដើម្បីទិញអាវុធមកពង្រឹងប្រព័ន្ធការពាររបស់ខ្លួន ដោយផ្តោតសំខាន់លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈពេលដែលភាពតានតឹងរវាងអាមេរិកនិងចិន ចេះតែបន្តកើតមានឡើង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រតិបត្តិការកងទ័ពជើងទឹកអូស្រ្តាលី នឹងផ្តោតសំខាន់លើតំបន់របស់ខ្លួន
ប្រតិបត្តិការកងទ័ពជើងទឹកអូស្រ្តាលី នឹងផ្តោតសំខាន់លើតំបន់របស់ខ្លួន

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានលើកឡើងដូច្នេះថា៖

នៅក្នុងរយៈពេលជាង ១០ឆ្នាំ​ចុងក្រោយនេះ អូស្ត្រាលីបានចំណាយថវិកាប្រមាណ ​១៨៦ ពាន់លានដុល្លារ លើ​សព្វាវុធការពារជាតិ។ ហើយអូស្ត្រាលី នឹង​បន្តទិញមីស៊ីលរយៈចម្ងាយឆ្ងាយ រួមទាំងអាវុធទំនើបៗផ្សេងទៀត ដើម្បីទុកប្រឆាំងនឹងសត្រូវ ពេលមានជម្លោះកើតឡើងនាពេលអនាគត។

ស្កុត ម៉ូរីសុន
​កងទ័ពជើងទឹកអាមេរិក និងអូស្ត្រាលី ​បានធ្វើសមយុទ្ធយោធារួមគ្នា នៅមហាសមុទ្រប៉ាស៊ីហ្វិក​កាលពីឆ្នាំ ២០១៧
​កងទ័ពជើងទឹកអាមេរិក និងអូស្ត្រាលី ​បានធ្វើសមយុទ្ធយោធារួមគ្នា នៅមហាសមុទ្រប៉ាស៊ីហ្វិក​កាលពីឆ្នាំ ២០១៧

គួរបញ្ជាក់ផងដែរថា ក្នុងការចំណាយថវិកាលើវិស័យការពារជាតិនេះ ប្រទេសអូស្ត្រាលីគ្រោងទិញ​អាវុធពី​សហរដ្ឋអាមេរិ​ក ដែល​មានទាំងមីស៊ីលប្រឆាំងនាវាចម្បាំង អាចហោះបានចម្ងាយ ៣៧០គីឡូម៉ែ​ត្រ ចំនួន ២០០គ្រាប់។ បន្ថែមពីនេះ អូស្ត្រាលីក៏បាន​​វិនិយោគ ​លើការអភិវឌ្ឍប្រព័ន្ធមីស៊ីលល្បឿងលឿនជាងសម្លេង ដែលអាច​ហោះបានចម្ងាយរាប់ពាន់គីឡូម៉ែត្រផងដែរ៕

អូស្ត្រាលីទិញ​អាវុធបន្ថែម ស្របពេលភាពតានតឹង រវាងសហរដ្ឋអាមេរិកនិងចិន ​ចេះតែបន្តកើនឡើង
អូស្ត្រាលីទិញ​អាវុធបន្ថែម ស្របពេលភាពតានតឹង រវាងសហរដ្ឋអាមេរិកនិងចិន ​ចេះតែបន្តកើនឡើង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T