វ៉ាន់ វឿន ថានឹងខំយកឈ្នះ ចំរើន បំបែកកំណត់ត្រាថ្មីរបស់ខ្លួន ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ (មានវីដេអូ)

//s5.kh1.co/48/48d4aaa2becb838ead605460c146be4b690c224c.jpg
កីទ្បា

 ០២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

វ៉ាន់ វឿន ជឿជាក់លើខ្លួនឯងយកឈ្នះ ចំរើន បំបែកកំណត់ត្រាមិនដែលចាញ់ក្នុង១៤ប្រចុងក្រោយ

ភ្នំពេញ៖ វ៉ាន់ វឿន និយាយថានឹងខំប្រឹងឲ្យពីសមត្ថភាព ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ មាស សង្វៀន ភីអិនអិន ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា សប្ដាហ៍នេះ ដើម្បីបំបែកកំណត់ត្រាថ្មីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតដណ្តើមខ្សែក្រវ៉ាត់របស់អ្នកទាំងពីរ
ការប្រកួតដណ្តើមខ្សែក្រវ៉ាត់របស់អ្នកទាំងពីរ

ចំណាប់អារម្មណ៍ថ្លែងក្នុងបទសម្ភាស កីឡាករ វ៉ាន់ វឿន ថាខ្លួនបានត្រៀមរួចរាល់ ក្នុងជំនួបដ៏កក្រើកខាងមុខនេះ និងគ្មានការព្រួយបារម្មណ៍អ្វីឡើយ ព្រោះការប្រកួតតែងតែមានអ្នកឈ្នះអ្នកចាញ់។

សកម្មភាពហ្វឹកហាត់របស់ វ៉ាន់ វៀន
សកម្មភាពហ្វឹកហាត់របស់ វ៉ាន់ វៀន

គេបានបន្ថែមទៀតថាចំនុចល្អរបស់ ចំរើន គឺដៃខាងឆ្វេង និង​ជើងឆ្វេងដែលវាយចេញមកច្បាស់ៗ និងជាកីឡាករដែលធន់ ព្រមទាំងមានភាពវៃឆ្លាតក្នុងការប្រកួត។ វ៉ាន់ វឿន សង្ឃឹម៥០ភាគរយ ក្នុងការយកឈ្នះ ព្រមទាំងជឿជាក់ថាខ្លួនឯងនឹងអាចធ្វើបាន៕

ចង់ដឹងចំណាប់អារម្មណ៍ និងការប្តេជ្ញារបស់ វ៉ាន់ វឿន នាថ្ងៃអាទិត្យនេះ៖

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T