ប្រាសាក់ ទទួលបានកម្ចីចំនួន១៥០លានដុល្លារអាមេរិក ពីធនាគារ ខេប៊ី គូកមីន ដើម្បីពង្រឹងមូលធនកម្ម សន្ទនីយភាព និងពង្រីកការផ្តល់ឥណទាន!

//s5.kh1.co/1a/1ae7b98ab5c1d1b8458cb1016a12f41fcb972b83.jpg
សង្គម

 ០២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសអាជីវកម្ម ដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ-19 ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបោះជំហានបន្ថែមទៀត ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ដោយទទួលបានដោយជោគជ័យក្នុងការទទួលបានអនុបំណុលក្នុងទឹកប្រាក់ ៥០លានដុល្លារអាមេរិក សម្រាប់រយៈពេល ៧ ឆ្នាំ និងកិច្ចសន្យាផ្តល់ទុនក្នុងទឹកប្រាក់ ១០០លានដុល្លារអាមេរិក សម្រាប់រយៈពេល ៣ ឆ្នាំ ពីធនាគារ ខេប៊ី គូកមីន ដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគទុនិកថ្មីរបស់ប្រាសាក់ ចាប់តាំងពីខែមេសា ឆ្នាំ២០២០។

ភ្នំពេញ៖ ទោះបីជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសអាជីវកម្ម ដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ-19 ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបោះជំហានបន្ថែមទៀត ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ដោយទទួលបានដោយជោគជ័យក្នុងការទទួលបានអនុបំណុលក្នុងទឹកប្រាក់ ៥០លានដុល្លារអាមេរិក សម្រាប់រយៈពេល ៧ ឆ្នាំ និងកិច្ចសន្យាផ្តល់ទុនក្នុងទឹកប្រាក់ ១០០លានដុល្លារអាមេរិក សម្រាប់រយៈពេល ៣ ឆ្នាំ ពីធនាគារ ខេប៊ី គូកមីន ដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគទុនិកថ្មីរបស់ប្រាសាក់ ចាប់តាំងពីខែមេសា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ធនាគារ ខេប៊ី គូកមីន
  ធនាគារ ខេប៊ី គូកមីន

លោក Chang-Su Choi នាយកនៃសម្ព័ន្ធក្រុមហ៊ុនធុរកិច្ចសាកល នៃធនាគារ ខេប៊ី គូកមីន បានមានប្រសាសន៍ថា៖

«ធនាគារ ខេប៊ី គូកមីន ពិតជារីករាយផ្តល់ឥណទាននេះដល់ ប្រាសាក់ ដើម្បីឱ្យ ប្រាសាក់ អាចផ្ដល់ឥណទាននេះបន្ត ជូនដល់សហគ្រាសធុនតូចបំផុត តូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះនឹងចូលរួមចំណែកស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតឱកាសការងារ ក្នុងស្ថានភាពប្រឈមដែលមិនធ្លាប់ជួបប្រទះពីមុនមកនេះ»។

ប្រសាសន៍លោក Chang-Su Choi

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ ប្រាសាក់ បានបញ្ជាក់ថា៖

«ការផ្ដល់ហិរញ្ញប្បទាននេះ នឹងជួយឱ្យ ប្រាសាក់ ពង្រឹងមូលធនកម្មឱ្យកាន់តែរឹងមាំ​ និងបង្កើនសន្ទនីយភាពដើម្បីបំពេញបានតាមតម្រូវការអាជីវកម្មរបស់ ប្រាសាក់ ក៏ដូចជា​ផ្តល់លទ្ធភាពច្រើនបន្ថែមទៀតដល់ ប្រាសាក់ លើការពង្រីកការផ្តល់កម្ចីដល់អាជីវកម្មធុនតូចបំផុត តូច និងមធ្យម ដែលភាគច្រើនមានម្ចាស់ជាស្ត្រី ដើម្បីរក្សានិរន្តរភាពប្រតិបត្តិការអាជីវកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់»។

ប្រសាសន៍លោក សាយ សូនី 

លោកបានបន្តទៀតថា៖

«ទោះបីស្ថិតក្នុងពេលវេលានៃភាពមិនច្បាស់លាស់នេះក៏ដោយ ប្រាសាក់ នៅតែអាចទទួលបានការជឿជាក់ពីធនាគារ ខេប៊ី គូកមីន តាមរយៈការផ្តល់ឥណទាននេះ។ នេះគឺជាការបង្ហាញពីទំនុកចិត្តដ៏រឹងមាំមិនរង្គោះរង្គើមកលើ ប្រាសាក់ និងមកលើវិស័យហិរញ្ញវត្ថុទាំងមូលរបស់ប្រទេសកម្ពុជា ព្រមទាំងទស្សនវិស័យវែងឆ្ងាយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា»។

  ប្រសាសន៍លោក សាយ សូនី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ 
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ 

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានអាជ្ញាប័ណ្ណជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា។ ក្នុងខែមិថុនា ឆ្នាំ២០២០ ប្រាសាក់ នៅតែបន្តក្នុងការនាំមុខទីផ្សារ បើគិតពី ទ្រព្យសកម្ម ឥណទានដុល ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់ចំណេញសុទ្ធ។ តាមរយៈការពង្រីកសាខារហូតដល់ ១៨១ សាខា និងម៉ាស៊ីនអេធីអឹម ចំនួន ១៣៨គ្រឿង គ្របដណ្តប់ទូទាំងប្រទេស ប្រាសាក់ ផ្តល់នូវផលិតផលនិងសេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុតនៅជនបទ។ គិតមកដល់ចុងខែមិថុនា ឆ្នាំ២០២០ លទ្ធផលដ៏ល្អប្រសើររបស់ ប្រាសាក់ ត្រូវបានបង្ហាញតាមរយៈកំណើនឥណទានដុលកើនឡើងដល់ ២,៦៥៩លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើពីអតិថិជនចំនួន ១,៩២៨លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបរបស់ប្រាសាក់ បានកើនឡើងច្រើនជាង ៣,៣៩០លានដុល្លារអាមេរិក។

ចំណែក ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) គឺជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង  ដែលមានចំនួនសាខាច្រើនជាងគេបំផុតនៅក្នុងវិស័យធនាគារ និងមានអតិថិជនជាង ៣០លាននាក់ ដែលសមមូលនឹងជាងពាក់កណ្ដាលនៃចំនួនប្រជាជនកូរ៉េទូទាំងប្រទេស។ ធនាគារ ខេប៊ី គូកមីន ក៏ឈរជាធនាគារនាំមុខគេលើសេវាហិរញ្ញវត្ថុឌីជីថលតាមប្រព័ន្ធទូរស័ព្ទចល័ត រួមមាន Liiv និង KB Star Banking ដោយមានអតិថិជនច្រើនជាង ១៥លាននាក់។ ធនាគារ ខេប៊ី គូកមីន បានដើរតួនាទីសំខាន់ក្នុងការរួមបញ្ចូលគ្នា ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុង KB Financial Group

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T