ត្រូវប៉ាន់អ្នកប្រើ! មុខងារ Stories របស់កម្មវិធី Instagram បានកែប្រែថ្មី កាន់តែប្រសើរជាងមុន

//s5.kh1.co/55/553fbabb67a21e6caa6062304f7b9bc515e865f4.jpg
បច្ចេកវិទ្យា

 ០២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងការធ្វើតេស្ដ អ្នកប្រើប្រាស់នឹងចាប់ផ្ដើមមើលឃើញ Stories ចំនួនពីរជួរ ជាជាងមួយជួរដូចសព្វដង នៅផ្នែកខាងលើនៃកម្មវិធី Instagram។

បរទេស៖ មុខងារ Stories នៅលើបណ្ដាញសង្គម Instagram កាន់តែមានប្រជាប្រិយភាព ដែលគ្រប់គ្រងដោយក្រុមហ៊ុនហ្វេសប៊ុក។ កាលពីឆ្នាំំមុន ប្រហែលពាក់កណ្ដាលនៃអ្នកប្រើប្រាស់ Instagram ឬមនុស្ស៥០០លាននាក់ បានចុចប្រើមុខងារ Stories ជាប្រចាំថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ វាហាក់ដូចជា Instagram កំពុងសាកល្បងវិធីថ្មី ដើម្បីពង្រីកបទពិសោធន៍នៃការប្រើប្រាស់ Stories ដែលធ្វើឲ្យវាក្លាយជាចំណុចស្នូលនៃការចាប់អារម្មណ៍ នៅលើកម្មវិធី Instagram។ ក្រុមហ៊ុនកំពុងធ្វើតេស្ដវិធីសាស្ត្រថ្មី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Instagram ទាំងឡាយអាចមើលឃើញ Stories ច្រើនជាងមុន ក្នុងពេលតែមួយ។

នៅក្នុងការធ្វើតេស្ដ អ្នកប្រើប្រាស់នឹងចាប់ផ្ដើមមើលឃើញ Stories ចំនួនពីរជួរ ជាជាងមួយជួរដូចសព្វដង នៅផ្នែកខាងលើនៃកម្មវិធី Instagram។ ហើយនៅផ្នែកខាងក្រោម Stories ទាំងនេះនឹងមានកន្លែង សម្រាប់ត្រដាង Stories ជាច្រើន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចុចមើលបានទាំងអស់។ បន្ទាប់ពីនេះ អ្នកអាចមើលឃើញអ្នកដែលបានបង្ហោះ Stories ទាំងឡាយ ពេញមួយអេក្រង់តែម្ដង។

Instagram បានបញ្ជាក់ថា ការធ្វើតេស្ដនេះគឺសម្រាប់មនុស្សមួយចំនួនតូចតែប៉ុណ្ណោះ។ ក្រុមហ៊ុនបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ប៉ុន្តែបាននិយាយថា ការសាកល្បងនេះបានដំណើរការអស់រយៈពេលជាងមួយខែហើយ៕

ក្នុងការសាកល្បង Stories មានចំនួនពីរជួរ
ក្នុងការសាកល្បង Stories មានចំនួនពីរជួរ
យើងអាចចុចមើល Stories ពេញមួយផ្ទាំង
យើងអាចចុចមើល Stories ពេញមួយផ្ទាំង
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T