ខ្សែក តម្លៃជាង៧ម៉ឺនដុល្លារ ត្រូវលក់ដាច់ខ្ទេច ក្រោយJennie ពាក់ក្នុងបទថ្មី

//s5.kh1.co/e0/e097e435868ebef6133c14b9f47915a7cd568046.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីJennie បានពាក់ខ្សែរក​មួយ នៅក្នុងបទចម្រៀងរបស់ខ្លួននោះ ខ្សែរកដែលមានតម្លៃ ជាង៧ម៉ឺន ត្រូវបាន លក់ដាច់គ្មានសល់។

កូរ៉េខាងត្បូង៖ ដោយកាលពីថ្មីៗនេះ គ្រាន់តែ MV បទចម្រៀងថ្មី BLACKPINK ដែលបានបង្ហោះក្នុងសង្គមយូធូបដោយគិតត្រឹមរយៈពេល ២៤​ម៉ោង​ដំបូង មាន​អ្នក​ចុច​មើល ៨៦,៣លាន​ដង  និងទទួលបានការចូលចិត្តរហូត ទៅដល់ ១០លាន Likeឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកមើល សម្លៀកបំពាក់ ប្លែកបែបផ្សេងៗគ្នា របស់សមាជិកទាំងបួន ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលបានធ្វើឲ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ ពីស្ទាយ៏តុបតែងខ្លួន​ នៅក្នុងបទចម្រៀង «How You Like That» មួយនេះ។

អ្វីដែលពិសេសនោះ មហាជន ជាពិសេសហ្វេនរបស់ក្រុមតារាស្រីរូបនេះ​ បានចាប់អារម្មណ៍ជាខ្លាំង នៅខ្សែរដាំពេជ្រ ដែល សមាជិកក្រុម នាង Jennie បានពាក់នេះ​ទាក់ទាញចំណាប់ជាខ្លាំង នេះបើតាមការបង្ហាញ ដឹងពីតម្លៃ ខ្សែកដាំពេជ្រមួយនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ប្រហែល ៧៧, ៧០០ដុល្លារឯណោះ។

ជាក់ស្តែង បន្ទាប់ពីរូបនេះ Jennie បានពាក់ខ្សែរកមួយនេះ បានចែកចាយមិនយូរ ប៉ុន្មាន បានឃើញថា នៅលើគេហទំព័រមួយ បានបង្ហោះនៃម៉ូតខ្សែកម៉ាក Full Pave Jumbo Link ត្រូវបានលក់ដាច់គ្មានសល់ជាផ្លូវការ បន្ទាប់ពីតារាស្រីរូបនេះបានពាក់។

យ៉ាងណាមិញ នេះមិនមែនលើកទី មួយទេ ដែលក្រុមសមាជិកស្រី BLACKPINK មានឥទ្ធិពលទៅលើ របស់របរ សម្លៀកបំពាក់ប្រើប្រាស់ របស់នារីទាំង៤រូបនេះ ត្រូវបានលក់ដាច់ខ្ទេចគ្មានសល់ លើសពីនេះទៅ មានមហាជនកោតសរសើរ ដល់ឥទ្ធិពលរបស់ Jennieគ្រប់ៗគ្នា៕

សូមទស្សនារូបខាងក្រោម៖

Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie និងខ្សែរកមួយខ្សែរនេះ
Jennie និងខ្សែរកមួយខ្សែរនេះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T