កូនស្រីភ្លោះរបស់ M Apinan កាន់តែស្អាត មិនចាញ់ប៉ាម៉ាក់សោះ

//s5.kh1.co/8b/8b8e6d48124768e7444e28bf198802c5e1e80c30.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្លឹកឈើជ្រុះ មិនឆ្ងាយពីគល់! ប៉ាម៉ាក់ស្អាត រឿងអីដែលថា កូនកើតមកមិនស្អាត មើលតែកូនស្រីភ្លោះរបស់តារាសម្ដែង M Apinan ក៏ដឹងដែរ ថាកាន់តែធំកាន់តែស្អាតប៉ុណ្ណា។

ថៃ៖ នៅចាំកូនភ្លោះស្រី ២នាក់ របស់តារាសម្ដែងប្រុស ជើងចាស់របស់ថៃ លោក M Apinan បានទេ? ធ្មេចបើកៗ ទើបតែប៉ុន្មានឆ្នាំសោះ ពេលនេះ កូនស្រីភ្លោះរបស់តារាប្រុសរូបនេះ ពិតជាធំជាងមុនច្រើន ហើយថែមទាំងមានមុខមាត់ រូបរាងស្រស់ស្អាតគួរឲ្យស្រលាញ់ខ្លាំង មិនចាញ់ប៉ាម៉ាក់បន្តិចសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កូនស្រីទាំង២នាក់ របស់តារាប្រុសរូបនេះ ទើបតែមានអាយុ ៧ឆ្នាំជាងប៉ុណ្ណោះ តែពេលតុបតែងខ្លួន ដើរលេងជាមួយប៉ាម៉ាក់ ហ្វេនៗ សរសើរគ្រប់គ្នាថាមុខមាត់កាត់តាមប៉ាម៉ាក់គ្មានខុស ពិសេស មានរូបរាងខ្ពស់ឆាប់ធំ ថែមទាំងស្អាតតាំងពីក្មេងទៀតផង។

យ៉ាងណាមិញ ហេតុតែមានកូនស្រីស្អាតៗ គួរឲ្យស្រលាញ់ទាំងពីរនាក់បែបនេះ ទើបធ្វើឲ្យតារាប្រុសសាច់ចាំរូបនេះ មិនដែលមានរឿងល្អក់កករក្នុងគ្រួសារសោះឡើយ ពោលគឺគេតែងឃើញ គ្រួសារមួយនេះ បង្ហោះរូបភាពជួបជុំគ្រួសារ ជាមួយប្រពន្ធ និងកូនៗ យ៉ាងមានសុភមង្គល ធ្វើឲ្យហ្វេនៗច្រណែនស្ទើរគ្រប់គ្នា។

គួររំឮកផងដែរថា សព្វថ្ងៃ M Apinan បានប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំមកហើយ តាំងពីអំឡុងឆ្នាំ ២០០១មក ហើយមកទល់ពេលនេះ លោកក៏មានវ័យ៤០ឆ្នាំប្លាយទៅហើយដែរ តែលោកនៅតែអាចថែរក្សាសម្រស់បាន នៅតែក្មេងជាងវ័យ ពិសេសប្រជាប្រិយភាពរបស់លោក នៅតែខ្លាំងដដែល មិនចាញ់ក្មេងស្រករក្រោយឡើយ៕

ទស្សនារូបភាពកូនភ្លោះ  M Apinan ខាងក្រោម៖

M Apinan និង គ្រួសារ
M Apinan និង គ្រួសារ
M Apinan និង គ្រួសារ
M Apinan និង គ្រួសារ
M Apinan និង គ្រួសារ
M Apinan និង គ្រួសារ
កូនភ្លោះ របស់ M Apinan 
កូនភ្លោះ របស់ M Apinan 
កូនភ្លោះ របស់ M Apinan 
កូនភ្លោះ របស់ M Apinan 
កូនភ្លោះ របស់ M Apinan 
កូនភ្លោះ របស់ M Apinan 
កូនភ្លោះ របស់ M Apinan 
កូនភ្លោះ របស់ M Apinan 
កូនភ្លោះ របស់ M Apinan 
កូនភ្លោះ របស់ M Apinan 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T