OPPO A92 ទទួលកក់ទុកមុនផ្អើលគ្រប់ហាង បំបែកឯកត្តកម្ម តម្លៃត្រឹមតែ 279$ រួមនឹងកាមេរ៉ាAI ៤គ្រាប់ 48M ថតស្អាតកប់ ល្បឿនរលូន រ៉េមធំ 8GB រ៉ម 128GB ថ្មកម្លាំងយក្ស 5000mAh (មានវីដេអូ)

//s5.kh1.co/c6/c6ae5449736ece25e75c46b1c16748391696035c.jpg
បច្ចេកវិទ្យា

 ០២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា​ បានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូន​ម៉ូដែលត្រកូល A គឺ OPPO A92 កាលពីថ្មីៗនេះ សង្កេតឃើញថា ម៉ូដែលថ្មីនៃត្រកូល A រូបនេះ ពិតជាទទួលបានការគាំទ្រយ៉ាងភ្លក់ទឹក ភ្លក់ដី នឹកស្មានមិនដល់មែន។ ហើយក្នុងថ្ងៃដាក់សម្ពោធជាផ្លូវការនោះផងដែរ ក្រុមហ៊ុន OPPO ក៏បានប្រកាសឲ្យអតិថិជន​ ក៏ដូចជាហ្វេនៗ OPPO ធ្វើការកក់ទុកមុននូវស្មាតហ្វូន OPPO A92 ។

ភ្នំពេញ៖ ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា​ បានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូន​ម៉ូដែលត្រកូល A គឺ OPPO A92 កាលពីថ្មីៗនេះ សង្កេតឃើញថា ម៉ូដែលថ្មីនៃត្រកូល A រូបនេះ ពិតជាទទួលបានការគាំទ្រយ៉ាងភ្លូកទឹក ភ្លូកដី នឹកស្មានមិនដល់មែន។ ហើយក្នុងថ្ងៃដាក់សម្ពោធជាផ្លូវការនោះផងដែរ ក្រុមហ៊ុន OPPO ក៏បានប្រកាសឲ្យអតិថិជន​ ក៏ដូចជាហ្វេនៗ OPPO ធ្វើការកក់ទុកមុននូវស្មាតហ្វូន OPPO A92

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO A92
OPPO A92

បន្ទាប់ពីក្រុមហ៊ុន​ OPPO បានប្រកាសកក់ទុកមុន OPPO A92 ជាផ្លូវការក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ គឺឃើញថា ទាំងតំណាងចែកចាយ និងម្ចាស់ហាងលក់ទូរស័ព្ទដៃ OPPO ទាំងអស់ទូទាំងប្រទេសកម្ពុជា គឺពិតជាសប្បាយ និងមមាញឹកយ៉ាងខ្លាំង តាំងពីព្រឹករហូតដល់យប់ ក្នុងការទទួលអតិថិជនយ៉ាងច្រើន ដែលបានអញ្ជើញមកជាវ និងសួរព័ត៌មានពីស្មាតហ្វូន OPPO A92 ដោយសារតែស្មាតហ្វូនត្រកូល A ម៉ូដែលចុងក្រោយនេះ មកជាមួយនឹងលក្ខណៈពិសេសៗ និងសមត្ថភាពអស្ចារ្យលំដាប់ A គ្រប់ពេល។ ក្នុងនោះរួមមាន កាមេរ៉ា ៤គ្រាប់ ទំហំធំរហូតទៅដល់ 48MP ដែលអាចថតរូបបានច្បាស់ល្អទាំងពេលថ្ងៃ និងពេលយប់។ កម្លាំង និងល្បឿនខ្លាំង ដែលធ្វើឲ្យមនុស្សគ្រប់គ្នាចង់បាន និងចង់សាកពីកម្លាំងរបស់ OPPO A92 នេះ។

បើសម្រាប់កម្លាំង និងល្បឿនរបស់វិញមិនធម្មតាមែន គឺជម្រុញឲ្យបើកកម្មវិធីច្រើនក្នុងពេលតែមួយដោយមិនបារម្ភរឿងគាំងឡើយ។ ចំណែកឯកម្លាំងថ្មវិញ គឺធំរហូតដល់ 5000mAh គឺអាចលេងម៉ាអស់ចិត្ត ដោយមិនបារម្ភកំពុងលេងសុខៗអស់ថ្មរលត់ពាក់កណ្តាលទី ទូរស័ព្ទក៏មិនឆាប់ក្តៅ បើប្រើធម្មតាល្មមៗ បានរហូតដល់មួយថ្ងៃកន្លះ។

OPPO A92
OPPO A92

OPPO A92 ផ្តល់ជូននូវគុណភាពល្អ លក្ខណៈសម្បត្តិពិសេសៗ លំដាប់ A កាមេរ៉ាថតស្អាតកម្រិតអាជីព ល្បឿនរលូនត្រូវចិត្ត រ៉េមក៏ធំ ទំហំផ្ទុកទិន្នន័យក៏ធំ តម្លៃញាក់សាច់ត្រឹមតែ 279$ ព្រមទាំងទទួលបានកាដូជាច្រើនមានកំណត់ពីក្រុមហ៊ុន OPPO ថែមទៀតផង និងត្រឹមតែរយៈពេលកក់ទុកមុនប៉ុណ្ណោះ ។

អ្វីដែលទាក់ចិត្ត គឺលក្ខណៈពិសេសម៉ាអេម រូបរាងក៏លំដាប់ តម្លៃត្រូវចិត្តអ្នកប្រើ  ពណ៌​ទាក់ភ្នែកចែងចាំ កាមេរ៉ា AI ៤គ្រាប់ លំដាប់កម្រិតអ្នកថតរូបអាជីព  ជាមួយនឹងកម្លាំងម៉ាស៊ីន ដែលដំណើរការលើបន្ទះឈីប Snapdragon 665  ភ្ជាប់នូវអង្គស៊ីភីយូកម្រិត Octa-core 64bit ជាមួយប្រព័ន្ធល្បឿន Kryo260 ល្បឿន 2.0GHz និង 1.8GHz រត់យ៉ាងរលូនជាមួយនឹង RAM 8GB​  + ROM128GB រួមផ្សំនឹងថាមពលថ្មខ្លាំងកប់ 5000mAh ប្រើចុកដៃនៅតែមិនធុញ លេងហ្គេមពេញសប្បាយ បាញ់ហ្គេមមិនប្រណី។

ចំណុចពិសេសដែលរឹតតែរំភើបជាមួយតម្លៃផ្អើលទីផ្សារត្រឹមតែ 279$ ជាមួយនឹងកពា្ចប់កាដូដ៏ច្រើនលំដាប់​​​ A សម្រាប់ការកក់ទុកមុន សរុបមានតម្លៃរហូតដល់ 100​ដុល្លារ រួមមាន កាតាប ស្ពាយ ពីក្រោយបែបយុវវ័យដ៏ស្រស់ស្អាត បាសBluetooth កែវទឹក ចិញ្ចៀនទម្រទូរស័ព្ទ និងស៊ីមកាត ស្មាត Brown លេខល្អ ជាមួយនឹងគម្រោងអ៊ីនធើណិត Smart ធំហ្ម៎ង រយៈពេល​ ២៤សប្តាហ៍។ ចាំអង្គាល់!

OPPO A92
OPPO A92

បើតាមសម្តីរបស់ តំណាងចែកចាយ និងម្ចាស់ហាងធំៗជាច្រើនស្ទើរគ្រប់ខេត្តក្រុង​ ​ គឺមានអតិថិជនចាប់អារម្មណ៍ និងកក់ទុកច្រើនពេករហូតធ្វើឲ្យ OPPO A92 អស់ពីស្តុក កក់ទុកលើសចំនួនដែលម្ចាស់ហាងរំពឹងទុក និងមិនមានទូរស័ព្ទគ្រប់បំពេញតម្រូវការអតិថិជនតែម្តង។ ដូចនេះហើយទាំងម្ចាស់ហាង ទាំងតំណាងចែកចាយទាំងអស់បានសំណូមពរឲ្យក្រុមហ៊ុនពន្លឿនក្នុងការផ្គត់ផ្គង់ និងនាំចូលឲ្យកាន់ទាន់ពេលឆាប់មានទូរស័ព្ទចូលស្តុកវិញ។

ទោះជាយ៉ាងណា ក្រុមហ៊ុន OPPO បានបញ្ជាក់ថា ដោយសារតែបញ្ហារីករាលដាលនៃជំងឺ Covid-19 នេះទើបបណ្តាលឲ្យសង្វាក់ផលិតកម្ម ការនាំចូល ការចែកចាយរបស់​ក្រុមហ៊ុនមានការយឺតយ៉ាវ និងផលិតមិនទាន់ពេលវេលាដែលបានកំណត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានខិតខំដើម្បីបំពេញនូវចំណុចខ្វះខាតទាំងនេះមិនឲ្យអតិថិជន ក៏ដូចជាអ្នកគាំទ្រ OPPO ទាំងអស់ខកបំណងឡើយ។

ក្រុមហ៊ុន​ OPPO ក៏មិនភ្លេចអរគុណដល់អតិថិជន និងមិត្តអ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រក្រុមហ៊ុនទូរស័ព្ទដៃ OPPO តាំងពីដើមរហូតមកដល់ពេលនេះ។ ក្រុមហ៊ុនសង្ឃឹមថា អតិថិជនទាំងអស់នឹងបន្តការគាំទ្រនូវស្មាតហ្វូនគ្រប់ម៉ូដែលដែលកំពុងមានលក់នៅទីផ្សារ ពិសេសបងធំ OPPO A92 នេះតែម្តង។

OPPO A92
OPPO A92

សូមបញ្ជាក់ម្តងទៀតថា ដោយសារតែស្មាតហ្វូនត្រកូល A រូបនេះមានសមត្ថភាពលំដាប់ A គ្រប់ពេល និងល្បីរន្ទឺខ្លាំងនៅក្នុងបណ្តាប្រទេសអាស៊ី​រួមមាន ម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី ទើបធ្វើឲ្យស្មាតហ្វូន OPPO A92 មានចំនួនកក់កើនឡើងហួសពីការស្មាន។ ដូចនេះ ប្រសិនបើមានចំណាប់អារម្មណ៍អតិថិជន និងអ្នកគាំទ្រទាំងអស់សូមរួសរាន់បន្តកក់ទុកមុន ឬសួររកស្តុកនៅតាមបណ្តាហាងលក់ទូរស័ព្ទ OPPO ដែលនៅជិតលោកអ្នកបំផុតឲ្យបានលឿន ជៀសវាងអស់ស្តុកម្តងទៀត ក៏ព្រោះតែ​សន្ទុះនៃការគាំទ្រ ក្នុងទីផ្សារប្រទេសកម្ពុជាខ្លាំងមិននឹកស្មានដល់ OPPO A92 ទទួលបានការគាំទ្រ និងពេញនិយមហួសពីការស្មាន ជាមួយនឹងកាមេរ៉ាថតស្អាត រ៉េមធំ រ៉មធំ ទំហំថ្មធំ រាងឡូយច្រឡឹងៗ ពណ៌ប្លែកជាមួយនឹងពន្លឺផ្កាយប្រដេញចែងចាំង ពោលគឺគុណភាពលើសពីតម្លៃ៕

OPPO A92
OPPO A92
OPPO A92
OPPO A92
OPPO A92
OPPO A92
OPPO A92
OPPO A92
OPPO A92
OPPO A92
រូបភាពអតិថិជនរបស់ OPPO
រូបភាពអតិថិជនរបស់ OPPO
វីដេអូ 
វីដេអូ 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T