បានមែនដឹងតែកប់ហើយ! Arteta មានគំនិតចង់ផ្ទេរយក អតីតម្ចាស់អាវលេខ៧របស់ Man UTD ម្នាក់នេះមករួមក្រុម

//s5.kh1.co/43/43ce1cf399a89cd6e099d1f11452b5c88b80e316.jpg
កីទ្បា

 ០២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Arteta មានគំនិតចង់ផ្ទេរយក អតីតម្ចាស់អាវលេខ៧របស់ Man UTD កីឡាករ Memphis Depay

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta  មានចំណាប់អារម្មណ៍ ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបក្រុម Lyon កីឡាករ Memphis Depay នៅទីផ្សាររដូវដោះដូររដូវក្ដៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

របាយការណ៍របស់កាសែតបារាំង Le10 Sport បានបញ្ជាក់ថា Arsenal នឹងធ្វើការផ្ទេរយក Depay ប្រសិនបើខ្សែប្រយុទ្ធជួរមុខ Pierre-Emerick Aubameyang ឬកីឡាករ Alandre Lacazette ចាកចេញពីក្លិប។

Aubameyang និង Lacazette
Aubameyang និង Lacazette

Depay ហាក់មិនសូវជោគជ័យ កំឡុងពេលរួមរស់ជាមួយ Man UTD រយៈពេល២ឆ្នាំ។ យ៉ាងណាមិញអតីតម្ចាស់អាវលេខ៧របស់ក្រុមបិសាចក្រហម រូប​នេះ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ចាប់តាំងពីចាកចេញពីទឹកដី Old Trafford ទៅលេងក្រុម Lyon មក។ ជាក់ស្ដែងក្នុងរដូវកាលនេះ មុនពេលគេជួបបញ្ហារបួស គេរកបាន១៤គ្រាប់ ក្នុងចំណោមការចូលលេង១៨ប្រកួត។

  កីឡាករ Memphis Depay កាលនៅ Man UTD
  កីឡាករ Memphis Depay កាលនៅ Man UTD

កុងត្រារបស់ជម្រើសជាតិហូឡង់ នឹងផុតកំណត់នារដូវក្ដៅឆ្នាំក្រោយ។ ទន្ទឹមនឹងនេះ Depay ត្រូវបានគេរាយការណ៍មកថា កំពុងសម្លឹងរកមើលទ្រនំថ្មី បន្ទាប់ពី Lyon បរាជ័យក្នុងការដណ្ដើមយកកៅអី ទៅលេងក្របខណ្ឌ​ Champions League រដូវកាលក្រោយ។

កីឡាករ Memphis Depay
កីឡាករ Memphis Depay

គួរឲ្យដឹងដែរថា ក្រៅពី Arsenal នៅមានក្លិបចំនួន៣ទៀត ដែលចាប់ចិត្តទៅលើ Depay ក្នុងនោះមានដូចជា ក្រុមមាន់ខ្នាយមាស Tottenham Hotspurs, ក្លិបហង្សក្រហម Liverpool និងក្លិប Lazio៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T