ប៊ុន សុធា ថាបាក់ទឹកចិត្តខ្លាំងក្រោយរបូតកៅអីទៅវគ្គផ្តាច់ព្រ័ត្រ និងថា វ៉ាន់ វឿន អាចខូចដៃរបស់ ចំរើន បើមិនវ៉ៃកៀក

//s5.kh1.co/5d/5d3de359ca6cfc7b5ccde674dd6603314f7bc932.jpg
កីទ្បា

 ០២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សុធា ទោះចាញ់ ចំរើន ត្រឺមវគ្គពាក់កណ្តាលតែបើមានឱកាសចង់ប៉ះ ចំរើន ម្តងទៀត

ភ្នំពេញ៖ ប្រិយបា្រកដជាបានដឹងហើយថាកីឡាករ ប៊ុន សុធា បានចាញ់ អេលីត ចំរើន កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សុធា ថាបានបាក់ទឹកចិត្តជាខ្លាំង ក្រោយមិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់មាស សង្វៀនភីអ៊ិនអ៊ិន ដែលមានប្រាក់រង្វាន់រហូតដល់១ម៉ឺនដុល្លារ ព្រោះខ្លួនបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុធា ចាញ់ ចំរើន កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
សុធា ចាញ់ ចំរើន កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ក្រោយមានការលើកទឹកចិត្តពីបងប្អូនអ្នកគាំទ្រ ជាពិសេសអ្នកម្តាយរបស់ខ្លួន ទើបមានការតាំងចិត្តខំប្រឹងហាត់ពង្រឹងសមត្ថភាពខ្លួនឡើយវិញ។ ប៊ុន សុធា បាននិយាយចំពោះការប៉ះគ្នារវាង អេលីត ចំរើន និង វ៉ាន់ វឿន ថាអ្នកទាំងពីរសុទ្ធតែល្អដូចគ្នា ពិបាកនឹងសន្និដ្ឋានណាស់។

ចំណាប់អារម្មណ៍របស់ សុធា
ចំណាប់អារម្មណ៍របស់ សុធា

សុធា បន្ថែមក្នុងបទសម្ភាសថា ចំពោះ វ៉ាន់ វឿន បើគេប្រើយុទ្ធសាស្រ្តវ៉ៃកៀក អាចមានឱកាសច្រើន តែបើសិនវ៉ៃវែង ចំរើន អាចនឹងមានឱកាសជាង វ៉ាន់ វឿន បន្ថែមលើសពីនេះបន្តិច សុធា ថាអ្នកទាំងពីរ ទោះអ្នកណាក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ គឺសក្ដិសមទាំងពីរ៕ 

ចង់ដឹង សុធា និយាយអ្វីទៀត សូមទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T