ក្រុម Real Madrid ត្រូវតតាំងជាមួយក្រុមភ្ញៀវ Getafe តែបែរជាអវត្តមានកីឡាកររូបនេះ

//s5.kh1.co/ff/ffce206017469fc0cae2bdf1aee0f36c3d99580e.jpg
កីទ្បា

 ០២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Eden Hazard គឺជាអវត្តមានគួរឱ្យកត់សម្គាល់ក្នុងជម្រើស ២៤ នាក់របស់លោក Zinedine Zidane សម្រាប់ការប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍នេះទល់នឹងក្រុម Getafe នៅកីឡដ្ឋាន Estadio Alfredo Di Stefano ។

កីឡាករ Eden Hazard គឺអវត្តមានគួរឱ្យកត់សម្គាល់ក្នុងជម្រើស ២៤ នាក់របស់លោក Zinedine Zidane សម្រាប់ការប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍នេះទល់នឹងក្រុម Getafe នៅកីឡដ្ឋាន Estadio Alfredo Di Stefano ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបញ្ជាក់យ៉ាងច្បាស់ក្នុងសន្និសីទកាសែតមុនការប្រកួតកាលពីថ្ងៃ ពុធថា Real Madrid ចាំបាច់ត្រូវអត់ធ្មត់ជាមួយនឹងទម្រង់លេងរបស់ Hazard ខណៈដែលគាត់ត្រូវតែទុកឱ្យពេញជើង ១០០% សិន បន្ទាប់ពីបានជាសះស្បើយពីការវះកាត់កជើង។

កីឡាករ Eden Hazard
កីឡាករ Eden Hazard

ដូចដែលបានរាយការណ៍ដោយកាសែត Marca ក្រុម Real Madrid កំពុងព្យាយាមការពារកីឡាករវ័យ ២៩ ឆ្នាំរូបនេះដែលជារឿយៗត្រូវបានរងរបួសកជើងរបស់គាត់។ ទន្ទឹមនឹងនេះដែរ Zidane បានជ្រើសរើសបញ្ចូលកីឡាករ Lucas Vazquez និង Luka Jovic ក្នុងក្រុមដោយពួកគេទាំងពីរបានជាពីរបួសរៀងៗខ្លួន។

Lucas Vazquez និង Luka Jovic
Lucas Vazquez និង Luka Jovic

ក្រុមរបស់ Real Madrid ដែលត្រូវតតាំងជាមួយ Getafe មានដូចខាងក្រោម៖

១. អ្នកចាំទី: Thibaut Courtois, Alphonse Areola, Diego Altube

២. ខ្សែការពារ៖ Dani Carvajal, Eder Militao, Sergio Ramos, Raphael Varane, Marcelo, Ferland Mendy

៣. ខ្សែបម្រើ៖ Toni Kroos, Luka Modric, Casemiro, Fede Valverde, James Rodriguez, Isco

៤. ខ្សែប្រយុទ្ធ: Karim Benzema, Gareth Bale, Lucas Vazquez, Luka Jovic, Marco Asensio, Brahim Diaz, Mariano Diaz, Vinicius Junior, Rodrygo Goes ។

ប្រភពMarca

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T