កាន់តែធ្ងន់ធ្ងរ! អាមេរិករកឃើញអ្នកឆ្លងCOVID-19 ច្រើនជាង«៥ម៉ឺននាក់»ក្នុងមួយថ្ងៃ ជាចំនួនខ្ពស់បំផុតលើកដំបូង

//s5.kh1.co/ff/ffe5d8a060b577f145ed04fa78d6012b4e549000.jpg
សង្គម

 ០២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃពុធម្សិលមិញនេះ សហរដ្ឋអាមេរិកបានកត់ត្រាពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ច្រើនជាង ៥០,០០០នាក់ ...

អាមេរិក៖ កាលពីថ្ងៃពុធម្សិលមិញនេះ សហរដ្ឋអាមេរិកបានកត់ត្រាពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ច្រើនជាង ៥០,០០០នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតលើកដំបូង។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពលរដ្ឋអាមេរិក នៅទីសាធារណៈ
ពលរដ្ឋអាមេរិក នៅទីសាធារណៈ

តាមរយៈទិន្ឋន័យសរុបដែលប្រមូលបានពីរដ្ឋនានានៃសហរដ្ឋអាមេរិកនៅថ្ងៃពុធ បានរកឃើញករណីឆ្លងថ្មីរហូតទៅដល់ ៥២,៧៨៨នាក់ ដែលភាគច្រើនទទួលបានពីរដ្ឋ Texas, Arizona, North Carolina និង Georgia ខណៈចំនួន ៩,៧៤០ករណីទទួលបានពីរដ្ឋ California ។ ហើយក្រោយពីមានករណីឆ្លងថ្មីកើនឡើងគួរឲ្យបារម្ភបែបនេះ រដ្ឋបាលរដ្ឋនានារួមទាំងរដ្ឋ California នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសបិទទីតាំងបារ និងកន្លែងបម្រើសេវាកម្មនានា ដើម្បីទប់ស្កាត់រោគរាតត្បាតនេះផងដែរ។

ពលរដ្ឋអាមេរិក នៅទីសាធារណៈ
ពលរដ្ឋអាមេរិក នៅទីសាធារណៈ

គួរជម្រាបថា ចំនួនករណីឆ្លងនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងកាលពីខែមិថុនាកន្លងទៅ ដែលមានប្រមាណ ៨០០,០០០នាក់ នៅពេលរដ្ឋនានាព្យាយាមបន្ធូរបន្ថយវិធានការដាច់ដោយឡែក ហើយចាប់ផ្ដើមបើកអាជីវកម្មពួកគេឡើងវិញ។

យ៉ាងណាមិញ យោងតាមទិន្ឋន័យដែលទទួលបានពីសកលវិទ្យាល័យ Johns Hopkins គិតត្រឹមព្រឹកនេះ សហរដ្ឋអាមេរិកមានករណីឆ្លងសរុបចំនួន ២,៦៨៦,២៤៩នាក់ ស្លាប់ចំនួន ១២៨,០៦២នាក់ និងជាសះស្បើយជាងលាននាក់៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T