YoonA សរសេរសារសុំទោសជាផ្លូវការ បន្ទាប់ពីចេញទៅខារ៉ាអូខេជាមួយ Lee Hyori យប់មិញ!

//s5.kh1.co/0d/0d2da10e4ace65a7366a927bab2a76d99f3e8838.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកនិយមលេងបណ្ដាញអ៊ីនធើណែត បានបង្ហាញការមិនពេញចិត្ត បន្ទាប់ពី Lee Hyori និង YoonA បានធ្វើការ LIVE វីដេអូនៅលើ Instagram ខណៈពេលពួកគេ កំពុងនៅក្នុងហាងខារ៉ាអូខេមួយ កាលពីយប់មិញ។

កូរ៉េខាងត្បូង ៖ មុននេះបន្តិច ស្រីស្អាតល្បីឈ្មោះ YoonA សមាជិកក្រុម Girls 'Generation បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ជាថ្មីម្ដងទៀត បន្ទាប់ពីនាងបានបង្ហោះរូបភាព ជាលិខិតសុំទោស ចំពោះការចេញទៅខាងក្រៅ ជាមួយនឹងតារាស្រី Lee Hyori កាលពីថ្ងៃទី ១ ខែកក្កដា ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

YoonA បានសរសេរថា ៖

សួស្តីនេះគឺជា YoonA។ ដំបូងបង្អស់ខ្ញុំសូមបង្ហាញអារម្មណ៍ដោយស្មោះ បន្ទាប់ពីបណ្តាលឲ្យអ្នករាល់គ្នា មានការព្រួយបារម្ភ ដោយសារតែសកម្មភាពរបស់ខ្ញុំ ដែលមិនយកចិត្តទុកដាក់ ឲ្យបានដិតដល់។ ខ្ញុំសុំទោស! ខ្ញុំពិតជាមានភាពឆោតល្ងង់ នៅក្នុងគំនិត និងការសម្រេចចិត្តរបស់ខ្ញុំ ក្នុងអំឡុងពេលនោះ ទាំងដែលមនុស្សគ្រប់គ្នាកំពុងតស៊ូ និងមានការប្រយ័ត្នខ្ពស់! ដូច្នេះខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដោយគិតគូរឲ្យបានដិតដល់ មុននឹងធ្វើសកម្មភាពអ្វីមួយ ចាប់ពីពេលនេះតទៅ។ ខ្ញុំបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដោយសារតែខ្ញុំមិនបានគោរពតាម វិធីនៃការថែទាំសុខភាព ពីអ្នកជំនាញដែលប្រយុទ្ធប្រឆាំង នឹងជំងឺ COVID-19។ ខ្ញុំក៏បានធ្វើឲ្យប៉ះពាល់ខ្លាំង ដល់ប្រជាជនក្នុងប្រទេសនេះ ដោយសារតែការខ្វះការប្រុងប្រយ័ត្នរបស់ខ្ញុំ។ ជាថ្មីម្តងទៀត ខ្ញុំសុំទោសដែលបង្កការព្រួយបារម្ភ ដល់អ្នករាល់គ្នា។

YoonA

គួរម្លឹកផងដែរថា កាលពីថ្ងៃទី ១ ខែកក្កដា អ្នកនិយមលេងបណ្ដាញអ៊ីនធើណែត បានសម្តែងនូវការមិនស្រួលក្នុងចិត្ត បន្ទាប់ពី Lee Hyori និង YoonA បានធ្វើការ LIVE វីដេអូនៅលើ Instagram ខណៈពេលពួកគេ កំពុងនៅក្នុងហាងខារ៉ាអូខេមួយ។ មនុស្សមួយចំនួន បានបង្ហាញការមិនពេញចិត្ត ចំពោះសកម្មភាពនេះ របស់តារាស្រីល្បីឈ្មោះ ក្នុងពេលដែលប្រទេស នៅតែរកឃើញករណីវិជ្ជមានថ្មី ជារៀងរាល់ថ្ងៃ៕

ទស្សនារូបភាពខាងក្រោម ៖

Lee Hyori និង YoonA
Lee Hyori និង YoonA
Lee Hyori និង YoonA
Lee Hyori និង YoonA
YoonA
YoonA
Lee Hyori និង YoonA
Lee Hyori និង YoonA
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T