អាមេរិកពន្យារពេល​ធ្វើតេស្ត ប្រព័ន្ធអាវុធឡាស៊ែរ បំពាក់លើយន្តហោះចម្បាំង

//s5.kh1.co/14/14a0aa89a1ea68a4c43e0b0df9351b618bdf34a7.jpg
បច្ចេកវិទ្យា

 ០២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជំងឺកូវីដ១៩ បានធ្វើឱ្យគម្រោងធ្វើតេស្ត អាវុធឡាស៊ែរលើយន្តហោះច្បាំងអាមេរិក ត្រូវពន្យាពេល

វ៉ាស៊ីនតោន៖ ប្រធានដឹកនាំកម្មវិធីបាន​ប្រកាសថា ​គម្រោងធ្វើតេស្តប្រព័ន្ធអាវុធឡាស៊ែរនៅលើយន្តហោះចម្បាំងរបស់កងទ័ពអាកាស​អាមេរិក​ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២៣ ដោយសារបញ្ហាបច្ចេកទេស និងផលវិបាកដែលបណ្តាលមកពីការឆ្លងរាលដាលនៃ​ជំងឺកាចសាហាវកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងពេលអនាគត់ អាមេរិកក៏អាចប្រើអាវុធឡាស៊ែរ​ ដាក់លើប្រព័ន្ធការពារដែនអាកាសដែរ
ក្នុងពេលអនាគត់ អាមេរិកក៏អាចប្រើអាវុធឡាស៊ែរ​ ដាក់លើប្រព័ន្ធការពារដែនអាកាសដែរ

លោក Jeff Heggemeier ​អ្នក​ដឹកនាំកម្មវិធីនៃមន្ទីរស្រាវជ្រាវ​របស់កងទ័ពអាកាសបាន​លើកឡើងយ៉ាងដូច្នេះថា៖

​កម្មវិធីធ្វើតេស្ត​ប្រព័ន្ធអាវុធឡាស៊ែរការពារខ្លួនរបស់កងទ័ពអាកាសអាមេរិក ហៅកាត់ថា SHiELD ដើមឡើយមានគម្រោងធ្វើតេស្ត​ដំបូងនៅឆ្នាំ ២០២១ ប៉ុន្តែការសាកល្បងនេះ ត្រូវបានពន្យាពេល​រហូតដល់ឆ្នាំ ២០២៣ ដោយសារជំងឺកូវីដ១៩។ ប្រព័ន្ធអាវុធឡាស៊ែរ ​គឺជាបច្ចេកវិទ្យាដ៏ស្មុគស្មាញបំផុតមួយ និងត្រូវប្រើរយៈពេលយូរ ហើយកម្មវិធីយើងកំពុងរៀបចំឡើងនេះ គឺជាការអភិវឌ្ឍអាវុធ​ទំនើបបំផុត ​ដែលមានសមត្ថភាពគ្រប់គ្រាន់ អាចដាក់ដំណើរការនៅក្នុងជួរកងទ័ពអាកាសអាមេរិកបាន។

 Jeff Heggemeier 
អាមេរិកបានលុយជាង ៤៨ លានដុល្លារ សម្រាប់ការស្រាវជ្រាវលើបច្ចេកវិទ្យាឡាស៊ែរ
អាមេរិកបានលុយជាង ៤៨ លានដុល្លារ សម្រាប់ការស្រាវជ្រាវលើបច្ចេកវិទ្យាឡាស៊ែរ

គួររម្លឹកផងដែរថា កាលពីថ្ងៃទី ២៤ ខែឧសភា កន្លងទៅ សហរដ្ឋអាមេរិកធ្លាប់ទទួលបានជោគជ័យម្តងរួចទៅហើយ ​ក្នុងការធ្វើតេស្តអាវុធឡាស៊ែរនៅលើនាវាចម្បាំង។ ដោយឡែក សំរាប់កម្មវិធី SHiELD របស់សហរដ្ឋអាមេរិកថ្មី​ គឺមានគោលដៅ ផលិតអាវុធឡាស៊ែរដ៏ខ្លាំងក្លាមួយប្រភេទដាក់លើយន្តហោះចម្បាំង ដើម្បីទប់ទល់នឹងមីស៊ីលដែលបាញ់ដោយយន្តហោះ ​ឬ​ប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ។ ហើយនៅពេលអនាគត ប្រទេសមហាអំណាចមួយនេះ ក៏អាច​នឹងផលិតអាវុធឡាស៊ែរថ្មី ដើម្បី​ប្រើ​​​ជាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបន្ថែមទៀតដែរ៕

អាមេរិកប្រើអាវុធឡាស៊ែរលើយន្តហោះចម្បាំង ដើម្បីប្រឆាំងនឹងមីស៊ីលរបស់សត្រូវ
អាមេរិកប្រើអាវុធឡាស៊ែរលើយន្តហោះចម្បាំង ដើម្បីប្រឆាំងនឹងមីស៊ីលរបស់សត្រូវ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T