តោះ! មកមើល អេលីត ចំរើន និយាយអ្វីខ្លះមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់មាស ថ្ងៃអាទិត្យនេះ (មានវីដេអូ)

//s5.kh1.co/e3/e38ea6314612874b481390ec4398e427cd27efc5.jpg
កីទ្បា

 ០២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចំណាប់អារម្មណ៍របស់ អេលីត ចំរើន មុនប៉ះ វ៉ាន់ វឿន នៅវគ្គផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ អេលីត ចំរើន និងត្រូវប៉ះ វ៉ាន់ វឿន ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ នៅថ្ងៃអាទិត្យ ទី០៥ សប្តាហ៍នេះ ដែលជាការប្រកួតដ៏កក្រើក នៅស្ថានីយ៍ទូរទស្សន៍ភីអ៊ិនអ៊ិន ដោយអ្នកគ្រងជាម្ចាស់ជើងឯកនឹងទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចំរើន ប្រកួតដណ្តើមខ្សែក្រវ៉ាត់មាស ជាមួយ វ៉ាន់ វឿន 
ចំរើន ប្រកួតដណ្តើមខ្សែក្រវ៉ាត់មាស ជាមួយ វ៉ាន់ វឿន 

មុនការប្រកួតឈានចូលមកដល់ក៏មានការសាកសួរមួយចំនួន ទៅកីឡាករ អេលីត ចំរើន ចំពោះការប៉ះ វ៉ាន់ វឿន លើកដំបូងនេះ។ ក្នុងវីដេអូ ចំរើន ថាខ្លួនសង្ឃឹមត្រឹមតែ៥០ភាគរយប៉ុណ្ណោះក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនេះ ព្រោះ ចំរើន មិនហ៊ានមើលស្រាលទៅលើសមត្ថភាពរបស់ វ៉ាន់ វឿន ឡើយ តែខ្លួនក៏បានត្រៀមរួចរាល់ហើយដែរសម្រាប់ជំនួបនេះ។

វ៉ាន់ វឿន ទទួលជ័យជន្នះ
វ៉ាន់ វឿន ទទួលជ័យជន្នះ

បន្ថែមពីនេះទៅទៀត ចំរើន សរសើរទៅលើកែងរបស់ វ៉ាន់ វឿន ដែលតែងតែធ្វើឲ្យដៃគូមានស្នាមរបួស។ សម្រាប់ប្រាក់រង្វាន់១ម៉ឺនដុល្លារ ចំរើន ថានឹងអាចដោះស្រាយជីវភាពបានច្រើន បើសិនជាខ្លួនក្លាយជាម្ចាស់ជើងឯក ព្រោះគាត់បានជួបបញ្ហាបាត់គោចិញ្ចឹមរហូតដល់១៤ក្បាល ដោយសារជនខិលខូចបានលួចយកទៅក្នុងខេត្តបាត់ដំបង៕ 

ចង់ស្តាប់ការនិយាយទាំងស្រុង របស់ចំរើន ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer TV)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T