Liverpool កំពុងតែព្យាយាមតាមទិញ Drogba ទី២ ម្នាក់នេះពី Ligue 1 របស់បារាំង

//s5.kh1.co/fe/fe5a10b66d60741a400c179831d4d8761a650d99.jpg
កីទ្បា

 ០២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Liverpool កំពុងតែព្យាយាមតាមទិញកីឡាករ​ Victor Osimhen ដែលគេចាត់ទុកថាជា Drogba ទី២ ពី Ligue 1 របស់បារាំង

អង់គ្លេស៖ ក្លិប Liverpool កំពុងតែមានចំណាប់អារម្មណ៍ជាខ្លាំង ទៅលើកីឡាករ Victor Osimhen ដែលត្រូវបានគេចាត់ទុកថាជា Drogba ទី២របស់ក្លិប Lille នៅ Ligue 1​ របស់បារាំង ហើយរូបគេក៏ជាមុខសញ្ញាដ៏ធំរបស់ក្លិបយក្ស៣ទៀតគឺ Real Madrid, Napoli និង​ Inter Milan ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Victor Osimhen
  កីឡាករ Victor Osimhen

ជាក់ស្តែង ប្រសិនបើក្លិបទាំងនោះចង់បានកីឡាករសញ្ជាតិនីហ្សេរីយ៉ាវ័យ២១ឆ្នាំរូបនេះទៅរួមក្រុម ទាល់តែហ៊ានចាយលុយឲ្យ Lille រហូតដល់ទៅ៨០លានអឺរ៉ូ (ឬ៩០លានដុល្លារ) ដោយ Osimhen នៅសល់កុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២៤ឯណោះ។

  កីឡាករ Victor Osimhen
  កីឡាករ Victor Osimhen

ដោយឡែក Liverpool នៅមាន ខ្សែប្រយុទ្ធកំពូលៗជាច្រើនដែរដូចជាកីឡាករ Mane, Firmino និង​ Salah ជាដើម។ ប៉ុន្តែបើសិនជាក្លិបមួយនេះចង់បាន ខ្សែប្រយុទ្ធសម្រាប់តែរកគ្រាប់បាល់នោះ វាជាជម្រើសដ៏ល្អបំផុតក្នុងការទិញយកកីឡាករ Victor Osimhen

  កីឡាករ Victor Osimhen
  កីឡាករ Victor Osimhen

គួរឲ្យដឹងដែរថា Osimhen ជាជើងស៊ុតមួយរូបរបស់ក្រុមឈុតធំ នីហ្សេរីយ៉ា ដោយរកបាន៤គ្រាប់ឲ្យជម្រើសជាតិ ក្នុងការបង្ហាញខ្លួនតែ៨ប្រកួតប៉ុណ្ណោះ។ យ៉ាងណាមិញនៅលីគកំពូលបារាំង Ligue​ 1 តារាឆ្នើម២១ឆ្នាំ រកបាន ១៨ គ្រាប់ក្នុងរដូវកាលនេះ គិតត្រឹមការបង្ហាញខ្លួនឲ្យ Lille ចំនួន៣៨ប្រកួត៕

  កីឡាករ Victor Osimhen
  កីឡាករ Victor Osimhen

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T