យោងតាមប្រភពព័ត៌មានជប៉ុន បានឲ្យដឹងថា បុរសម្នាក់ ដែលត្រូវបានចោទប្រកាន់ ក្នុងការចាក់ទម្លុះ កង់ឡានរបស់មនុស្សស្រី នៅឯចំណតរថយន្ត បានសារភាពការពិត ដោយគោលបំណងរបស់គាត់ ដើម្បីមានឪកាសនិយាយសាសង ជាមួយពួកនាង ហើយសរុបទាំងអស់ មានចំនួន ប្រហែល ១០០០ ករណីមកហើយ។

បុរសរូបនេះ មានឈ្មោះ Yoshihito Harada អាយុ ២៥ឆ្នាំ បានប្រើរបស់មុតស្រួច ចាក់ទម្លុះ កង់ឡាន ជាច្រើនគ្រឿង ដែលម្ចាស់ឡានជាមនុស្សស្រី ហើយទីតាំង សុទ្ធតែនៅចំណតឡាន ក្រៅផ្សារទំនើប ទាំងអស់។ គាត់ធ្វើបែបនេះ ព្រោះនៅពេលដែល នារីម្ចាស់ឡាន មកកាន់ឡានរបស់ពួកនាងនោះ រូបគាត់ អាចស្នើរ ជួយប្តូរកង់ឡានអោយ ហេតុនេះ គាត់នឹងមានពេលវេលា សំរាប់សន្ទនាគ្នា និង សុំលេខទូរស័ព្ទ បានទៀតផង។ ទោះជាយ៉ាងណា រឿងនេះ ត្រូវបានដឹងការពិត ក្រោយពីនារី ដែលគាត់ជាជនរងគ្រោះ បានចាញ់បោកម្នាក់ ផងនោះ បានប្រាប់រឿងរ៉ាវនេះ ដល់មិត្តភក្តិស្រី របស់នាងម្នាក់ ទើបដឹងថា មិត្តភក្តិរបស់នាង ក៏បានជួបរឿងដូចគ្នានេះដែរ។ ក្រោយមក ពួកនាង ក៏បានរាយការណ៍ ដល់ប៉ូលីស ហើយក៏មានការស៊ើបអង្កេត ត្រូវបានធ្វើឡើង រហូតចាប់បានជនសង្ស័យរូបនេះ តែម្តង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]