ការពារ និងថែរក្សាត្រចៀកកុំឲ្យមានបញ្ហា ត្រូវដឹង​តិចនិកមួយចំនួននេះ

//s5.kh1.co/ad/adf9721453db3ae65a49ad362cda25b9c5ce82ab.jpg
នារី

 ០២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ត្រចៀក​ជា​សេរីរាង្គ​​វិញ្ញាណ​មួយ​ ក្នុង​ចំណោម​សេរីរាង្គ​ទាំង​៥ ដូច​នេះ​ការ​ថែរក្សា​សុខភាព​​សេរីរាង្គ​នេះគឺ​ជា​រឿង​សំខាន់​​​ដែល​មិន​អាច​ប្រហែស​បាន​។ តាម​រយៈ​សមាគម​អ្នកជំនាញ​ឯក​ទេស​​ផ្នែក​ត្រចៀក​ ឈ្មោះ​ថា EarQ នៃ​សហរដ្ឋអាមេរិក​ បាន​ចែក​រំលែក​ជា​គន្លឹះ​ខ្លះ​ៗ សម្រាប់​ការ​ថែ​ទាំ​ត្រចៀក ឱ្យ​នៅ​សុខភាព​ល្អ​​​ប្រសើរ​៖

ត្រចៀក​ជា​សេរីរាង្គ​​វិញ្ញាណ​មួយ​ ក្នុង​ចំណោម​សេរីរាង្គ​ទាំង​៥ ដូច​នេះ​ការ​ថែរក្សា​សុខភាព​​សេរីរាង្គ​នេះគឺ​ជា​រឿង​សំខាន់​​​ដែល​មិន​អាច​ប្រហែស​បាន​។ តាម​រយៈ​សមាគម​អ្នកជំនាញ​ឯក​ទេស​​ផ្នែក​ត្រចៀក​  ឈ្មោះ​ថា EarQ នៃ​សហរដ្ឋអាមេរិក​ បាន​ចែក​រំលែក​ជា​គន្លឹះ​ខ្លះ​ៗ សម្រាប់​ការ​ថែ​ទាំ​ត្រចៀក ឱ្យ​នៅ​សុខភាព​ល្អ​​​ប្រសើរ​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ចៀស​វាង​​សន្ទនា​ឆ្លើយ​ឆ្លង​នៅ​កន្លែង​​​លាន់​សំឡេង​ខ្លាំង​

កន្លែង​បំពុល​សំឡេង​ខ្លាំង​ អាច​មាន​ដូច​ជា​តំបន់​រោង​ចក្រ ព្រលាន​យន្ត​ហោះ ក្លិប​​កម្សាន្ត​រាត្រី កន្លែង​ជប់​លៀង ដែល​អាច​បង្ក​សំឡេង​ឮ​ខ្លាំង​ៗ ដូច​នេះ​​ការ​ចៀស​វាង​សន្ទនា​ឆ្លើយ​ឆ្លង​​​យូរ​ម៉ោង​នៅ​ទី​នោះ​ជា​ជម្រើស​ល្អ សម្រាប់​ត្រចៀក។ បន្ថែម​ពី​​នោះ​ក្នុង​ករណី​ចៀស​ពុំ​បាន យើង​ក៏​អាច​រក​​ឧបករណ៍​ពាក់​ត្រចៀក​(ស្រដៀង​កាស​ស្តាប់) ពាក់​ដើម្បី​ច្រោះ​បន្ថយ​សម្ពាធ​សំឡេង​លាន់​រំពង​ទាំង​នោះ​។

២. ប្រើ​​​​កាស​​ស្តាប់​​​សំឡេង​ក្នុង​កម្រិត​ល្មម

យោង​តាម​ការ​ឱ្យ​ដឹង​ពី​អង្គការ​សុខភាព​ពិភព​លោក (WHO) យុវជន រួម​ទាំង​​យុវវ័យ​ក្មេង​ៗ​​​ក្បែរ ១ពាន់លាន​​នាក់ មាន​បញ្ហា​ស្តាប់​ពុំ​​សូវ​ឮ​ ដោយ​សារ​ការ​ប្រើ​ប្រាស់​កាស​ស្តាប់ ឬ​ឧបករណ៍​​ស្តាប់​ពុំ​បាន​ត្រឹម​ត្រូវ​។ ជា​ការ​ណែ​នាំ​ពី​អ្នក​ជំនាញ ការ​ស្តាប់​សំឡេង​ពី​​ឧបករណ៍​អេឡិច​ត្រូនិក​ គឺ​ជា​ទូ​ទៅ​មិន​ឱ្យ​លើស​ពី​៦០​% នៃ​​កម្រិត​សំឡេង​របស់​​ឧបករណ៍​ស្តាប់​ និង​មិន​គួរ​លើស​ពី​៦០​នាទី​​ក្នុង​​រយៈ​ពេល​១​ថ្ងៃ​។

៣. ឱ្យ​ត្រចៀក​យើង​បាន​សម្រាក​ខ្លះ​

ប្រសិន​បើ​យើង​នៅ​កន្លែង​ដែល​មាន​សំឡេង​រំខាន​ខ្លាំង​​ជាប់​រយៈ​ពេល​យូរ ដូច​ជា​នៅ​កន្លែង​ព្រឹត្តិការណ៍​​តន្រ្តី កន្លែង​ជួប​ជុំ​​កម្សាន្ត​​សំឡេង​អ៊ូ​អរ​ខ្លាំង ដូច​នេះ យើង​​អាច​រក​ពេល​សម្រាក​​​ត្រចៀក​ខ្លះ ដោយ​ក្នុង​​រយៈ​​ពេល​សម្រាក​ជា​ញឹក​ញាប់​នោះ គឺ​​​អាច​មាន​រយៈ​ពេល​៥​នាទី។ បន្ថែម​ពី​នោះ ការ​សិក្សា​បាន​បង្ហាញ​ថា ក្រោយ​ពេល​ត្រចៀកយើងរងសំឡេង​ខ្លាំង គួរ​រក​ពេល​សម្រាក​ក្នុង​ទី​កន្លែង​​ស្ងប់​ស្ងាត់ ក្នុង​រយៈ​ពេល​​​ប្រហែល​១៦​ម៉ោង ដើម្បី​ត្រចៀក​បាន​សម្រាក​ និង​​​មាន​ដំណើរ​ការ​ល្អ​ឡើង​វិញ។

៤. គួរ​ពិចារណា​ឈប់​ប្រើសំឡី​ត្បាល់​ត្រចៀក

សឹង​តែ​ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​​​​​គ្នា​យើង​ច្រើន​យក​សំឡី​​ត្បាល់​ត្រចៀក សម្អាត​ត្រចៀក និង​អាចម៍​ត្រចៀក​ចេញ​ ប៉ុន្តែ​​គ្រូ​ពេទ្យ​ជា​ច្រើន​ ​មិន​​ណែ​នាំ​ឱ្យ​ធ្វើ​បែប​នេះ​ឡើយ។ តាម​ពិត​សេរីរាង្គ​ត្រចៀក​​​​ជា​សេរីរាង្គ​ពិសេស​មួយ​​ដែល​អាច​សម្អាត​ដោយ​ខ្លួន​​ឯង ហើយ​​ អាចម៍​​ត្រចៀក​គឺ​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ត្រចៀក​ដើម្បី​ទប់​មិន​ឱ្យ​ធូលី ឬ​​ធាតុ​តូច​ៗ​បង្ក​​បញ្ហា​ផ្សេង​ៗ​ចូល​ត្រចៀក​បាន​ឡើយ​។ ម្យ៉ាង​ការ​ត្បាល់​សម្អាត​ត្រចៀក​ពេល​ខ្លះ​អាច​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់ផ្នែក​ខាង​ក្នុង​ត្រចៀក​ ដែល​គ្រូពេទ្យ​មិន​ណែ​នាំ​ឱ្យ​ប៉ះ​ពាល់​ទៀត​ផង (ងាយ​រលាក)។

៥. ប្រើ​ប្រាស់​ថ្នាំ​តាម​ការ​ណែ​នាំ​ជា​និច្ច

នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ​​ទៅ​លើ​ត្រចៀក យើង​​គួរ​ស្វែង​រក​ពេទ្យ​ជំនាញ​​​ដើម្បី​ពិគ្រោះ​យោបល់ ម្យ៉ាង​ទៀត​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ៗ​ទៅ​លើ​សេរីរាង្គ​នេះ គឺ​គួរ​គប្បី​ធ្វើ​តាម​វេជ្ជបញ្ជា​របស់​​​​វេជ្ជបណ្ឌិត​ឯកទេស ដើម្បី​សុខភាព​​សេរីរាង្គ​ត្រចៀក និង​សម្រាប់​ស្តាប់​សូរ​សំឡេង​នេះ​បាន​ប្រសើរ​៕ ​​​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T