នាំគ្នាសើចយំពេល Taew បង្ហោះវីដេអូលើTik Tok ដល់ពេលនាងទម្លាយការពិត បានដឹងថាព្រោះ...

//s5.kh1.co/27/27b8eb674f6ff57c48c544a561fd81f19abc8730.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីមួយរយៈមុន ឃើញ Taew លេង TikTok បង្ហោះវីដេអូ កំប្លែងៗ ស៊ីចស៊ី នាំគ្នាជេមិនប្រណី តែតាមការពិតមូលហេតុដែលនាងធ្វើបែបនេះ គឺនាងធ្វើតែដើម្បីប៉ាតែប៉ុណ្ណោះ។

ថៃ៖ កាលពីម្សិលមិញនេះ តារាសម្ដែងថៃ Taew Nattapohn បានជួបនឹងរឿងដ៏សោកសៅមួយ ដោយបាត់បង់ប៉ាជាទីស្រលាញ់ ដោយគ្មានថ្ងៃវិលត្រឡប់មកវិញទៀត ក្រោយចូលព្យាបាលនៅមន្ទីពេទ្យ អស់ជាងមួយខែមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះដំណឹងដ៏ក្រៀមក្រំមួយនេះ បានធ្វើឲ្យមហាជន ពិសេសមិត្តរួមអាជីពជាច្រើន បាននាំគ្នាសម្ដែងការសោកស្ដាយ ដល់គ្រួសាររបស់ តារារូបនេះ និង បានផ្ដល់ជាកម្លាំងចិត្ត ឲ្យរឹងមាំផងដែរ។

យ៉ាងណាមិញ ក្រោយមានរឿងដែលនឹកស្មានមិនដល់នេះ កើតឡើងចំពោះ Taew បែបនេះហើយ ថ្មីនេះ មានបណ្ដាហ្វេនៗជាច្រើន បានបង្ហោះសាររៀបរាប់ អំពីមូលហេតុ ដែល Taew ចូលចិត្តបង្ហោះវីដេអូកំប្លែងៗ នៅលើកម្មវិធី TikTok ក៏ព្រោះថា ប៉ារបស់នាងចូលចិត្តមើលកម្មវិធីនេះ ហើយនាងក៏សប្បាយចិត្ត នឹងធ្វើឡប់ ធ្វើកំប្លែង និងគ្រប់យ៉ាង ឲ្យតែប៉ាបានសើចសប្បាយ ប៉ាបានញ៉ាំអាហារបានឆ្ងាញ់និងបានច្រើន ពិសេសនៅពេលដែលឃើញប៉ាញ៉ាំអាហារ ជុំជាម៉ាក់ដោយស្នាមញញឹម គឺនាងពិតជាមានក្ដីសុខខ្លាំងណាស់ទៅហើយ។

ក្នុងនោះផងដែរ ក៏មានអ្នកលេងបណ្ដាញអ៊ីនធើណែតជាច្រើន ដែលកាលពីមុនធ្លាប់តែជេរ​ និងមិនពេញចិត្ត នៅពេលដែល Taew ធ្វើវីដេអូក្នុងកម្មវិធី  TikTok កាលពីមុន បន្ទាប់ពីបានឃើញនិងបានដឹងនូវមូលហេតុទាំងនេះហើយ យើងឃើញថា ក៏មានការសុំទោសពីពួកគេជាច្រើនផងដែរ ក្រោយដឹងមូលហេតុពិតរបស់តារាស្រីរូបនេះ បែបនេះ៕

ទស្សនារូបភាពខាងក្រោម៖

Taew Nattapohn
Taew Nattapohn
Taew Nattapohn
Taew Nattapohn
Taew Nattapohn នៅក្នុង  TikTok
Taew Nattapohn នៅក្នុង  TikTok
Taew Nattapohn នៅក្នុង  TikTok
Taew Nattapohn នៅក្នុង TikTok
សារបង្ហោះពីហ្វេនៗ នៅលើ Twitter
សារបង្ហោះពីហ្វេនៗ នៅលើ Twitter
សារបង្ហោះពីហ្វេនៗ នៅលើ Twitter
សារបង្ហោះពីហ្វេនៗ នៅលើ Twitter
សារបង្ហោះពីហ្វេនៗ នៅលើ Twitter
សារបង្ហោះពីហ្វេនៗ នៅលើ Twitter
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T