BEST EXPRESS បង្កើតបណ្តាញចំនួន ៥ នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេល ២ ឆ្នាំ

//s5.kh1.co/cc/ccbc4b29fddd849e2f9524075adf21116971ecd6.jpg
សង្គម

 ០២-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លាតវៃឈានមុខគេរបស់ប្រទេសចិន​និងខ្សែសង្វាក់របស់ក្រុមហ៊ុនបេស (លេខកូដ BEST) បេស អុិចប្រេសកម្ពុជា បានបើកដំណើរការ​ទូលំទូលាយ ក្នុងប្រទេសកម្ពុជាលើអាជីវកម្មដឹកជញ្ជូន។ ស្របជាមួយគ្នានេះដែរ បេស នឹងកសាងបន្ថែម​ទៀតនូវបណ្តាញពាណិជ្ជកម្មតាមប្រព័ន្ធអុីនធឺណេតឆ្លងដែនថ្មីរវាងចិននិងអាស៊ីអាគ្នេយ៍ដឹងអំពី ​"ការដឹក​ជញ្ជូនតាមសមុទ្រ តាមផ្លូវគោក និងតាមផ្លូវអាកាស"។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រុមហ៊ុនបេសក៏បានប្រកាសថា អាជីវកម្មដឹកជញ្ជូននៅម៉ាឡេស៊ី និងសិង្ហបុរីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនបេសបានបង្កើតបណ្តាញមូលដ្ឋាននីយកម្មនៃប្រទេសចំនួន ៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីខ្លួនបានដាក់ដំណើរការបណ្តាញនៅប្រទេសថៃ និងវៀតណាមក្នុងឆ្នាំ ២០១៩។

ក្រុមហ៊ុនបេស
ក្រុមហ៊ុនបេស

បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងប្រទេសថៃនិងវៀតណាមរួចមក ក្រុមហ៊ុនបេសបានពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងឆាប់រហ័សហើយអាជីវកម្មដឹកជញ្ជូនបានគ្របដណ្តប់ជាង ៧០% នៃ ឧបទ្វីបឥណ្ឌូចិន ដែលបម្រើដល់ប្រជាជនជាង ២១៥ លាននាក់។

និយាយជារួម ក្រុមហ៊ុនបេសគ្រោងនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនធំៗចំនួន ៤ កន្លែង និងសាខា​ដឹក​ជញ្ជូន​​​ចំនួន ១០០ កន្លែង ក្នុងរយៈពេល ៣ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ហើយភ្នំពេញ​គឺជាមជ្ឈមណ្ឌលបញ្ជូនទំនិញគំរូធំជាងគេមួយដែលនឹងត្រូវបានបំពាក់ដោយឧបករណ៍ថ្លឹងទំងន់ស្វ័យប្រវត្តិ និងម៉ាស៊ីនស្កេនបែងចែកទំនិញស្វ័យប្រវត្តិទំនើប។

លោក Zhou Shaoning ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបេស បានមានប្រសាសន៍ ថា៖ 

"ក្រុមហ៊ុនបេសមានសមត្ថភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខ្នាតធំជាមួយនឹងបទពិសោធន៍ប្រតិបត្តិការយ៉ាងស្ទាត់ជំនាញប្រកបដោយគុណសម្បត្តិផ្ទាល់ខ្លួននៅក្នុងបច្ចេកវិទ្យាក្នុងការគ្រប់គ្រងនិងការធ្វើផែនការលើវិស័យដឹកជញ្ជូន។ បេស អាចបង្កើតបណ្តាញដឹកជញ្ជូនលឿនរហ័សនៅអាស៊ីអាគ្នេយ៍ដោយ​ផ្តល់ជូនអ្នកប្រើប្រាស់នូវសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត សុវត្ថិភាពនិងមានទំនុកចិត្តខ្ពស់”។

លោក Zhou Shaoning 

«​ យើងសង្ឃឹមថា សេវាកម្មរបស់បេស​ នឹងជួយដល់អតិថិជនរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីទទួល​បាននូវការដឹកជញ្ជូនកាន់តែប្រសើរឡើងដែលអាចចូលរួមជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់​អាស៊ី​​អាគ្នេយ៍នេះ។ »

លោក Zhou Shaoning 
ក្រុមហ៊ុនបេស
ក្រុមហ៊ុនបេស

បន្ទាប់ពីបានបើកការបណ្តាញដឹកជញ្ជូននៅកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ថៃនិងវៀតណាមរួចមក លោក Zhou Shaoning បានឱ្យដឹងថា ផែនការបន្ទាប់របស់ក្រុមហ៊ុនបេស​គឺចាប់ផ្តើមដំណើរការ​ការផ្គត់ផ្គង់​សេវាកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីននិងប្រទេស​ផ្សេងទៀត។ ដូច្នេះពាណិជ្ជករអាស៊ីអាគ្នេយ៍​គឺមានកាន់តែច្រើន ហើយអតិថិជនកាន់តែសប្បាយរីករាយនឹងគម្រោងសេវាកម្មដែលមាន​គុណភាព​ខ្ពស់មួយនេះ។ 

ឥឡូវនេះ អាស៊ីអាគ្នេយ៍ គឺជាចំណុចពេញដ៏និយមសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ​យោង តាមការចុះផ្សាយរបស់ ​​Google ក្រុមហ៊ុន Temasek និងក្រុមហ៊ុន Bain បានចេញរបាយការណ៍រួមគ្នា​អំពី “សេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩” ដែលបានបង្ហាញថា ក្នុងឆ្នាំ ២០១៩ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចនៅអាស៊ីអាគ្នេយ៍ ទឹកបា្រក់ប្រតិបត្តិការ(GMV) បានឈានដល់ ៣៨ ពាន់លានដុល្លារ ហើយគេរំពឹងថា នៅឆ្នាំ ២០២៥ នឹងកើនឡើង ៣ ដងដល់ ១៥៣ ពាន់លានដុល្លារ។

ក្រុមហ៊ុនបេសជំនាញក្នុងផ្នែកបច្ចេកវិទ្យានិងសេវាកម្មនាំចេញនូវភ័ស្តុភារ និងដំណោះស្រាយខ្សែសង្វាក់​ផ្គត់ផ្គង់របស់ប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍ដែលមិនត្រឹមតែដឹងតម្លៃទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ដើរតួយ៉ាងសកម្មផងដែរក្នុងការឆ្លើយតបទៅនឹងការប្រើប្រាស់ពាណិជ្ជកម្មនិងផលិតកម្មក្នុងស្រុក។

ក្រុមហ៊ុនបេស បាននាំមុខគេក្នុងការបើកទីផ្សារអាស៊ីអាគ្នេយ៍នៅប្រទេសថៃ ជាមួយ "បែបបទទំនិញធន់ស្រាល" ទទួលបានជោគជ័យក្នុងការស្រូបយកក្រុមនិយោជិតគ្រប់ទិសទី។ ស្របដូចគ្នានេះដែរ ការលើកកម្ពស់ភាពជា​សហគ្រិន បានធ្វើឱ្យបណ្តាញដឹកជញ្ជូនរីករាលដាលយ៉ាងឆាប់រហ័ស​នៅទូទាំងប្រទេសថៃជារៀងរាល់។

គិតត្រឹមចុងខែមីនា ឆ្នាំនេះ ក្រុមហ៊ុនបេសបានបង្កើតមជ្ឈមណ្ឌលចែកចាយចំនួន ៨​ និងសាខាដឹក​ជញ្ជូន​​​​​​​ចំនួន ៣៧៩ នៅក្នុងប្រទេសថៃ ដោយមានអ្នកដឹកជញ្ជូនជាង ២.០០០ នាក់ ហើយសមត្ថភាព​​​​​​​​​ដឹកជញ្ជូន​ប្រចាំថ្ងៃអាចឈានដល់ចំនួន ៣០ ម៉ឺនកញ្ចប់ ក្នុងមួយថ្ងៃ។ 

ក្រុមហ៊ុនបេស បើកអាជីវកម្មលើកទី ២ នៅអាស៊ីអាគ្នេយ៍ក្នុងប្រទេសវៀតណាមដែលបាន​គ្របដណ្ដប់​លើតំបន់ ៩៨,៦ ភាគរយ និងមានមជ្ឈមណ្ឌលចែកចាយចំនួន ៧​ និងសាខាដឹកជញ្ជូនចំនួន ៣៦៧ ដោយមានអ្នកដឹកជញ្ជូនជាង​ ២៥០០ នាក់ ហើយសមត្ថភាពដំណើរការដឹកជញ្ជូនប្រចាំថ្ងៃមានរហូតដល់​ ២០ ម៉ឺនកញ្ចប់។ នាពេលបច្ចុប្បន្ននេះ ទំនិញក្នុងទីក្រុងហូជីមិញនិងហាណូយ​ត្រូវបាន​ដឹកក្នុងថ្ងៃតែមួយ។

ក្រុមហ៊ុនបេស ទទួលបានបទពិសោធជោគជ័យយ៉ាងសន្ធឹកសន្ធាប់នៅក្នុងប្រទេសថៃនិងប្រទេសវៀតណាម។ គំរូជោគជ័យនេះ “បែបបទទំនិញធន់ស្រាល”  បានផ្ទេរបន្តមកកាន់ប្រទេសកម្ពុជា  ម៉ាឡេស៊ីនិងសិង្ហបុរីដោយមាន​ទីក្រុង​​​​​និងតំបន់សំខាន់ៗផ្សេងទៀតដែលជាស្នូលក្នុងការបង្កើតបណ្តាញដឹកជញ្ជូន​ឲ្យកាន់តែច្រើនឡើង​នៅអាស៊ីអាគ្នេយ៍។​ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឱកាសពាក់កណ្ដាលឆ្នាំនេះ ក្រុមហ៊ុន បេស អុិចប្រេស កម្ពុជាបានបង្កើតប្រូម៉ូសិនដ៏ពិសេសដោយធ្វើការបញ្ចុះតម្លៃ ៥០% សម្រាប់ទំនិញក្រោម ៥ គីឡូក្រាម លើសេវាកម្មដឹកជញ្ជូនទូទាំងប្រទេសកម្ពុជា៕

ក្រុមហ៊ុនបេស
ក្រុមហ៊ុនបេស
ក្រុមហ៊ុនបេស
ក្រុមហ៊ុនបេស
ក្រុមហ៊ុនបេស
ក្រុមហ៊ុនបេស
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T