បើស្វីតម្លឹងៗ! លើកនេះ ផេន ខេត កាន់តែធ្វើឲ្យអ្នក Single ច្រណែននឹងជីវិតគូនាងកាន់តែខ្លាំង!

//s5.kh1.co/33/336d646f50dc271e7e99bb995c4bfd8c1118041a.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយបង្ហាញមុខគូស្នេហ៍ជាសាធារណៈ ផេន ខេត កាន់តែបង្អួតពីទំានក់ទំនងស្នេហា យ៉ាងស្អិតរមួតឲ្យហ្វេនៗបានឃើញជានិច្ច។

ភ្នំពេញ៖ អ្នកណាដែលមិនដឹងពីទំនាក់ទំនងស្នេហារបស់តារាភេទទី៣ ផេន ខេត ដែលនាងមានគូស្នេហ៍ជាបុរសសង្ហា ចេះយល់ចិត្តថ្នាក់ថ្នមនាងស្ទើរតែគ្រប់ពេល។ ជាពិសេស គូស្នេហ៍នាង ចូលចិត្តបង្ហាញក្ដីស្រលាញ់ និងផ្ដល់ភាពកក់ក្ដៅចំពោះនាង មិនចាញ់គូស្នេហ៍ប្រុសស្រីឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បច្ចុប្បន្ន តារាស្រីរូបនេះ ក៏កំពុងស្វែងយល់ចិត្តគ្នាកាន់តែខ្លាំងឡើង ជាពិសេស ផេន ខេត តែងតែបង្ហាញសកម្មភាពស្វីតៗជាមួយគូស្នេហ៍ជានិច្ច។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា នាង និងគូស្នេហ៍កាន់តែបង្អួតពីចំណងស្នេហាពួកគេ កាន់តែរឹងមាំជាងមុនផងដែរ។

ម្យ៉ាងវិញទៀត ពេលនេះនាងជាមួយគូស្នេហ៍ កាន់តែល្អូកល្អើនជាមួយគ្នា មិនចាញ់គូស្នេហ៍ដទៃប៉ុន្មានឡើយ មិនតែប៉ុណ្ណោះ អ្នកទាំងពីរតែងតែ ទៅណាមកណាជាមួយគ្នា ធ្វើឲ្យហ្វេនៗលាន់មាត់សរសើរពីស្នេហានាងគ្រប់ពេល។

ជាក់ស្ដែង មុននេះបន្តិច ផេន ខេត បានបង្ហោះរូបភាពជាគូសារជាថ្មី ដោយនាង និងម្ចាស់ស្នេហ៍បានស្លៀកសម្លៀកបំពាក់គូ មើលទៅអ្នកទាំងពីរពិតជាផ្អែមល្ហែម និងបង្ហាញសកម្មភាពយ៉ាងស្និទ្ធិស្នាលជាមួយគ្នាខ្លាំង ធ្វើឲ្យហ្វេនមួយចំនួនសរសើរ និងសឹងលើសជាងស្ករតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖ 

ផេន ខេត
ផេន ខេត
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត និងគូស្នេហ៍
ផេន ខេត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T