ថៅកែ លក់ឡេជនជាតិវៀតណាម ទិញឡានទំនើបខ្ទង់លានដុល្លារ ថែមទាំងបំពាក់ស្លាកលេខ កម្ពុជាទៀត (មានវីដេអូ)

//s5.kh1.co/c2/c247429a4a03a70d65655d4a2e4d5a69ba04c401.jpg
សង្គម

 ០២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនធម្មតាទេ​ អ្នកជំនួញជនជាតិវៀតណាមរូបនេះ បានបង្ហាញពីឡានស៊េរីទំនើបដែលមានតម្លៃថ្លៃកប់ពពក ជាពិសេសថែមទាំងធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបំពាក់ស្លាកលេខពិសេសរបស់កម្ពុជា ថែមទៀត

វៀតណាម៖ ថ្មីៗនេះ ផ្ទុះភាពភ្ញាក់ផ្អើល ពាសពេញបណ្ដាញសង្គម តាមរយៈការបង្ហោះរូបភាពចេញពីគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Mailisa Khánh ជាអ្នកលក់គ្រឿងសម្អាង ជនជនជាតិវៀតណាមម្នាក់ បង្ហាញពីកាដូថ្មីដែលជាឡានស៊េរីទំនើប​ ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ត្រូវបានមហាជនជាច្រើន បានឃើញថា ឡានស៊េរីទំនើបមួយនេះ គឺជា ឡានម៉ាកល្បី McLaren Senna ដែលមានតម្លៃលើសពី មួយលានដុល្លា ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យពួកគេកត់សម្គាល់ និងចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឹ អ្នកជំនួញជនជាតិវៀតណាមរូបនេះ ថែមទាំងបានបំពាក់ស្លាកលេខពិសេស របស់ប្រទេសកម្ពុជា ទៅវិញ។

ម៉្យាងវិញទៀត ស្លាកលេខពិសេសរបស់កម្ពុជា ដែលបានបំពាក់នៅលើឡានស៊េរីទំនើបមួយនេះ មានអក្សរដែលជាឈ្មោះ MAILISA ដែលជាឈ្មោះរបស់ម្ចាស់ឡានផ្ទាល់ផងដែរ។ យ៉ាងណាមិញ ជាមួយនឹងការបង្ហោះនេះ បានធ្វើឲ្យមនុស្សជាច្រើន មានចូលមកស៊ែរតៗគ្នា ជាមួយនឹងការបង្ហាញភាពភ្ញាក់ផ្អើលរបស់ អ្នកជំនួញជនជាតិវៀតណាមរូបនេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ឡានស៊េរីទំនើបរបស់អ្នកជំនួញវៀតណាម បំពាក់ស្លាកលេខពិសេសកម្ពុជា 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T