ទឹកចិត្តឪពុក! បែកកូនយូរឆ្នាំ​ យ៉ែម សំអូន បង្ហោះសារដ៏មានន័យ ផ្ញើក្ដីនឹករលឹកដល់កូនស្រី

//s5.kh1.co/52/529e52e0b3ac1b973998d5df67c66442c151645e.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះបីជាត្រូវឃ្លាតឆ្ងាយពីកូនស្រីយ៉ាងណាក្ដី តែតារាសម្ដែងដ៏ល្បីឈ្មោះ លោក យ៉ែម សំអូន នៅតែផ្ញើក្ដីនឹករលឹកចំពោះកូនស្រីបណ្ដូលចិត្តតាមរយៈការបង្ហោះសារដ៏មានអត្ថន័យទាំងនេះ។

ភ្នំពេញ៖ មិនត្រឹមតែជាតារាសម្ដែងដ៏មានប្រជាប្រិយភាព តែ លោក យ៉ែម សំអូន ថែមទាំងមានសមត្ថភាពច្រៀងបានយ៉ាងពីរោះ ដែលបានផ្ដល់ភាពពេញចិត្តទៅដល់អ្នកទស្សនាជាច្រើន ដែលធ្វើឲ្យលោកមានឈ្មោះបោះសម្លេង នៅលើវិថីសិល្បៈដូចសព្វថ្ងៃនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណា​មិញ បើទោះបីជាមានភាពជោគជ័យនៅក្នុងវិស័យសិល្បៈ តែជីវិតឯកជនរបស់លោកហាក់ដូចជាមានភាពឯកា បន្ទាប់ពីលោកបានលែងលះជាមួយនឹងអតីតភរិយា ព្រមទាំងត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រលាញ់  ដែលធ្វើឲ្យ លោក តែងតែមានក្ដីនឹករលឹកទៅដល់កូនស្រីរបស់លោក ជានិច្ច ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ លោក យ៉ែម សំអូន ថែមទាំងបានបង្ហោះសារមួយដ៏មានអត្ថន័យចំពោះកូនស្រីរបស់ខ្លួន ដោយបានរៀបរាប់ថា៖ 

ពេលវេលារំលងផុតទៅ ១៥ ឆ្នាំ យ៉ាងលឿនបំផុតហើយវាបន្សល់ត្រឹមអានុស្សាវរីយដ៍ច្រើនលើសលុបសម្រាប់ការចងចាំដែលគ្មានថ្ងៃ នឹងភ្លេចបាន
ថ្ងៃនេះខែថ្មីថ្ងៃដំបូងនៃឆ្នាំ ២០២០ ប៉ាសូមជូនពរឲ្យកូនស្រីបណ្ដូលចិត្តរបស់ប៉ាប៉ា ជួបតែរឿងយ៉ាងល្អៗ កុំកូនស្រីប៉ាឈឺ
កូនប្រាថ្នាអ្វីសូមឲ្យកូនសម្រេចដូចក្ដីបំណង និងក្ដីសុខអស់មួយជីវិតណាកូនណា
នេះជាសេចក្ដីសុខបំផុតសម្រាប់ជីវិតចុងក្រោយរបស់ប៉ាប៉ាហើយ ...មានកូន។

យ៉ែម សំអូន

តាមរយៈសារបង្ហោះនេះ ក៏បានបញ្ជាក់ថា នេះគឺជាក្ដីស្រលាញ់ ព្រមទាំងជាទឹកចិត្តដ៏ធំធេងក្នុងនាមជាឪពុកម្នាក់ បើទោះបីជាមិនបាននៅក្បែរកូនស្រីក៏ដោយ ដែលធ្វើឲ្យហ្វេនៗអានហើយពិតជាពេញចិត្តចំពោះលោកគ្រប់ៗគ្នា ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក យ៉ែម សំអូន 
លោក យ៉ែម សំអូន 
លោក យ៉ែម សំអូន 
លោក យ៉ែម សំអូន 
លោក យ៉ែម សំអូន 
លោក យ៉ែម សំអូន 
លោក យ៉ែម សំអូន និង កូនស្រី 
លោក យ៉ែម សំអូន និង កូនស្រី 
លោក យ៉ែម សំអូន និង កូនស្រី 
លោក យ៉ែម សំអូន និង កូនស្រី 
លោក យ៉ែម សំអូន និង កូនស្រី 
លោក យ៉ែម សំអូន និង កូនស្រី 
សារបង្ហោះពី លោក យ៉ែម សំអូន 
សារបង្ហោះពី លោក យ៉ែម សំអូន 
យ៉ែម សំអូន
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T