ប្រទះឃើញការស្លាប់របស់សត្វដំរី ច្រើនជាង៣៥០ក្បាល យ៉ាងអាថ៌កំបាំង នៅអាហ្វ្រិកភាគខាងត្បូង

//s5.kh1.co/02/02881bd83ad3f19d99c57b42e8dbcc548cd4a503.jpg
សង្គម

 ០២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គេបានប្រទះឃើញគ្រោងឆ្អឹងសត្វដំរីច្រើនជាង៣៥០ក្បាល នៅតំបន់ដីសណ្ដ Okavango ចាប់តាំងពីដើមខែឧសភា។

បុតស្វាណា៖ ការស្លាប់របស់សត្វដំរីរាប់រយក្បាល នៅប្រទេសបុតស្វាណា ក្នុងរយៈពេលពីរខែនេះ គឺពិតជាអាថ៌កំបាំង ដែលមិនធ្លាប់មានពីមុនមក។ លោកដុកទ័រ Niall McCann បាននិយាយថា ក្រុមការងាររបស់លោកនៅតំបន់ប្រទេសអាហ្វ្រិកភាគខាងត្បូង បានប្រទះឃើញគ្រោងឆ្អឹងសត្វដំរីច្រើនជាង៣៥០ក្បាល នៅតំបន់ដីសណ្ដ Okavango ចាប់តាំងពីដើមខែឧសភា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដំរីដែលបានស្លាប់នៅប្រទេសបុតស្វាណា
ដំរីដែលបានស្លាប់នៅប្រទេសបុតស្វាណា

យោងតាមរដ្ឋាភិបាលរបស់ប្រទេសនេះបានឲ្យដឹងថា គ្មាននរណាម្នាក់ដឹងថា ហេតុអ្វីបានជាសត្វទាំងអស់នេះបានស្លាប់ ហើយចំណែកលទ្ធផលសំណាកនៅមិនទាន់ចេញនៅឡើយទេ។ ប្រទេសបុតស្វាណាគឺជាទីជម្រករបស់សត្វដំរីមួយភាគបី ដែលកំពុងថយចុះ។

ត្រឡប់ទៅខែឧសភា រដ្ឋាភិបាលរបស់ប្រទេសបុតស្វាណាបានច្រានចោលហេតុផលនៃការបរបាញ់ ពីព្រោះគេកត់សម្គាល់ថា ភ្លុកដំរីទាំងឡាយមិនត្រូវបានគេដកចេញទេ។ វាអាចមានរឿងផ្សេងទៀត ដែលមិនពាក់ព័ន្ធនឹងការប្រមាញ់។ ប៉ុន្តែក្រុមអ្នកជំនាញមិនអាចដឹងទេថា តើវាកើតឡើងដោយសារការបំពុលឬក៏ជំងឺ។

ដំរីដែលបានស្លាប់នៅប្រទេសបុតស្វាណា
ដំរីដែលបានស្លាប់នៅប្រទេសបុតស្វាណា
ដំរីដែលបានស្លាប់នៅប្រទេសបុតស្វាណា
ដំរីដែលបានស្លាប់នៅប្រទេសបុតស្វាណា

ទោះជាយ៉ាងណាក៏ដោយ ដោយមិនដឹងពីប្រភពច្បាស់លាស់ វាក៏មិនអាចសន្មត់បានទេថា រឿងនេះកើតឡើងដោយសារជំងឺ ដែលពាក់ព័ន្ធទៅនឹងមនុស្ស ជាពិសេសបុព្វហេតុស្ថិតនៅក្នុងប្រភពទឹកឬដី។ លោកដុកទ័រ McCann បានចង្អុលបង្ហាញថា ជំងឺរាតត្បាតសកលកូវីដ-១៩ ត្រូវបានគេជឿថា បានចាប់ផ្ដើមចម្លងទៅពពួកសត្វ។ យ៉ាងណាក៏ដោយ ពួកគាត់នៅមិនទាន់ដឹងច្បាស់ ពីមូលហេតុនៃការស្លាប់របស់ពពួកសត្វដំរីទាំងនោះទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T