ឥណ្ឌាហាមឃាត់ក្រុមហ៊ុនចិន​លើគម្រោងស្ថាបនាផ្លូវថ្នល់ ​ខណៈភាពតានតឹងកាន់តែកើនឡើងជុំវិញបញ្ហាជម្លោះព្រំដែន

//s5.kh1.co/1d/1d6305aa52313f34668c05cca62ebbcc993cfa3a.jpg
សង្គម

 ០២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនចិនទាំងអស់​នឹងមិនត្រូវបាន​អនុញ្ញាតឱ្យអភិវឌ្ឍផ្លូវថ្នល់ និងផ្លូវហាយវ៉េ នៅក្នុងប្រទេសឥណ្ឌានោះទេ

ញូដេលី៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន​​ឥណ្ឌាបានប្រកាសថា ដរាបណារដ្ឋធានីញូវដេលី និងទីក្រុងប៉េកាំង តែមានជម្លោះជុំវិញ​បញ្ហាទឹកដី ​​ក្រុមហ៊ុនចិនទាំងអស់​នឹងមិនត្រូវបាន​អនុញ្ញាតឱ្យអភិវឌ្ឍផ្លូវថ្នល់ និងផ្លូវហាយវ៉េ នៅក្នុងប្រទេសឥណ្ឌានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាហានឥណ្ឌា២០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា តាមបណ្តោយព្រំដែនជម្លោះជាមួយចិន
ទាហានឥណ្ឌា២០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា តាមបណ្តោយព្រំដែនជម្លោះជាមួយចិន

លោក Nitin Gadkari បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធម្សិលមិញនេះថា៖

យើងនឹងមិន​អនុញ្ញាតឱ្យក្រុមណាមួយ បណ្តាក់ទុនរួមគ្នា​ជាមួយក្រុមហ៊ុនចិន​ ​លើគម្រោងសាងសង់ផ្លូវនៅក្នុងប្រទេសឥណ្ឌានោះទេ។ យើងប្រកាន់ជំហរយ៉ាងមុតមាំបំផុត​ ហើយនៅពេលខាងមុខនេះ យើង​នឹងចាត់វិធានការបន្ទាប់ ដើម្បីរារាំងវិនិយោគិនចិន លើការចូលរួមវិនិយោគ​ក្នុងសហគ្រាស និងអាជីវកម្មមួយចំនួនទៀត។

Nitin Gadkari
​ក្រុមហ៊ុន​​ចិន ដែលចូលដេញថ្ងៃលើគម្រោងស្ថាបនាផ្លូវថ្នល់ នឹងត្រូវបានហាមឃាត់
​ក្រុមហ៊ុន​​ចិន ដែលចូលដេញថ្ងៃលើគម្រោងស្ថាបនាផ្លូវថ្នល់ នឹងត្រូវបានហាមឃាត់

បទប្បញ្ញត្តិថ្មីនេះនឹងមិនមានផលប៉ះពាល់ភ្លាមៗ ទៅដល់ក្រុមហ៊ុនចិនមួយចំនួនតូច ដែលកំពុងស្ថាបនា​​ផ្លូវថ្នល់នៅក្នុងប្រទេស​ឥណ្ឌាទេ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី លោក Gadkari បាន​ធ្វើការសង្កត់ធ្ងន់ថា ច្បាប់នេះគឺនឹងរារាំង​ក្រុមហ៊ុមចិនទាំងអស់​ មិនចូលរួមឱ្យប្រកួតប្រជែងនៅក្នុងការដេញថ្លៃនាពេលអនាគត។ ហើយវាក៏​ជាឱកាស សម្រាប់ក្រុមហ៊ុនឥណ្ឌាជាច្រើនទៀត អាចធ្វើការដេញថ្លៃលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងប្រទេសដែរ។

ពលរដ្ឋឥណ្ឌាបានក្រោកតវ៉ា នឹងគាំទ្រឱ្យបញ្ឍប់ការប្រើប្រាស់ផលិតផលចិន
ពលរដ្ឋឥណ្ឌាបានក្រោកតវ៉ា នឹងគាំទ្រឱ្យបញ្ឍប់ការប្រើប្រាស់ផលិតផលចិន

គួរជម្រាបផងដែរថា ​ការប្រកាសច្បាប់ថ្មីនេះ ត្រូវបានធ្វើឡើង​ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​រដ្ឋាភិបាលឥណ្ឌា បាន​សម្រេចបិទកម្មវិធីល្បីៗរបស់ចិនចំនួន ៥៩ រួមបញ្ចូលទាំងកម្មវិធី TikTok ដោយអះអាងថា ពួកវាអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ៕

ឥណ្ឌាបានបិទកម្មវិធី Tik Tok និងកម្មវិធីជាច្រើនទៀត
ឥណ្ឌាបានបិទកម្មវិធី Tik Tok និងកម្មវិធីជាច្រើនទៀត
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T