អបអរផង! ស្ងាត់សិល្បៈយូរ ពេលនេះភរិយា ជុំ ស៊ីថា កំពុងពរពោះកូនភ្លោះ៣នាក់

//s5.kh1.co/b6/b65aa353ab6ff0308fe789bb1a2a3e0f671ae676.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពិតជាដំណឹងដ៏រីករាយ សម្រាប់ក្រុមគ្រួសារ របស់ តារាសម្ដែងប្រុស លោក ជុំ ស៊ីថា ព្រមទាំងធ្វើឲ្យហ្វេនៗជាច្រើនមានភាពភ្ញាក់ផ្អើល ក្រោយពេលដឹងថា ភរិយារបស់លោក កំពុងតែពរពោះ ដែលជាកូនភ្លោះ ៣នាក់ ផងដែរ

ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ននេះ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក ជុំ ស៊ីថា បានឃ្លាតឆ្ងាយ ពីវិថីសិល្បៈយ៉ាងណាក្ដី តែរូបលោកនៅតែមានក្ដីនឹករលឹក និងការគាំទ្រ ពីបណ្ដាហ្វេនៗជាច្រើន ក៏ដូចជា ធ្វើការតាមដានពីសកម្មភាពប្រចាំថ្ងៃរបស់លោក ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បើក្រឡេកមកមើលពីជីវិតរបស់តារាប្រុសរូបនេះ នាពេលបច្ចុប្បន្ននេះវិញ ឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ លោកកាន់តែមានសុភមង្គលជាមួយនឹងជីវិតគ្រួសារដ៏ពេញលេញ តាមរយៈសកម្មភាពក្នុងក្រុមគ្រួសារ ដែលបានបង្ហាញនៅលើបណ្ដាញសង្គម ជាពិសេស ថែមទាំងមានចំណងស្នេហ៍ជាមួយនឹងភរិយាដ៏មុតមាំ ដែលជាកូនស្រីបណ្ដូលចិត្តទាំង ២នាក់ ថែមទៀត។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ជីវិតគ្រួសាររបស់កាន់មានភាពរីករាយខ្លាំងឡើង ហើយថែមទាំងផ្ដល់ភាពភ្ញាក់ផ្អើលដល់ហ្វេនៗទៀតផង ជាមួយនឹងការបង្ហាញពីដំណឹងដ៏រំភើប ដែលភរិយារបស់លោក កំពុងតែពរពោះ ដែលជាកូនភ្លោះ ៣ នៅក្នុងផ្ទៃម្ដាយ។ នៅក្នុងនោះ លោកក៏បាននិយាយថា៖

 រឿង​មិន​នឹក​ស្មាន​ដល់​ ​ព្រឹក​មិញ​អេកូ​ឃើញ​កូន​ភ្លោះ​ ៣ សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ តែ​អាណិត​​ប្រពន្ធ​​ គាត់​មាឌ​តូច​បន្តិច​​ មិន​ដឹង​ពិបាក​យ៉ាង​ណា​​ទេបាន​ ១០ អាទិត្យ​ ៣ ថ្ងៃ​ហើយ​ សង្ឃឹម​ថា​ប្រុស​ទាំង​អស់​ចុះ។

ជុំ ស៊ីថា

យ៉ាងណាមិញ តាមរយៈការផ្ដល់ដំណឹងដ៏រីករាយមួយនេះ ហ្វេនៗជាច្រើន ក៏បានចូលមកអបអរសាទរ ដល់លោកព្រមទាំងភរិយា ព្រមទាំងជូនពរឲ្យអ្នកម្ដាយកាន់តែមានសុខភាពល្អ ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ជុំ ស៊ីថា 
លោក ជុំ ស៊ីថា 
លោក ជុំ ស៊ីថា 
លោក ជុំ ស៊ីថា 
លោក ជុំ ស៊ីថា និង ភរិយា 
លោក ជុំ ស៊ីថា និង ភរិយា 
លោក ជុំ ស៊ីថា និង គ្រួសារ 
លោក ជុំ ស៊ីថា និង គ្រួសារ 
លោក ជុំ ស៊ីថា និង គ្រួសារ 
លោក ជុំ ស៊ីថា និង គ្រួសារ 
លោក ជុំ ស៊ីថា និង គ្រួសារ 
លោក ជុំ ស៊ីថា និង គ្រួសារ 
លោក ជុំ ស៊ីថា និង គ្រួសារ 
លោក ជុំ ស៊ីថា និង គ្រួសារ 
លោក ជុំ ស៊ីថា និង គ្រួសារ 
លោក ជុំ ស៊ីថា និង គ្រួសារ 
រូបភាព អេកូ កូនភ្លោះ ៣ របស់ ភរិយា លោក ជុំ ស៊ីថា 
រូបភាព អេកូ កូនភ្លោះ ៣ របស់ ភរិយា លោក ជុំ ស៊ីថា 
សារបង្ហោះ ពីលោក ជុំ ស៊ីថា 
សារបង្ហោះ ពីលោក ជុំ ស៊ីថា 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ២៧ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T