ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ បានបង្ហោះរូបថតរបស់ខ្លួន ដោយចង់បានការ Like ពីអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ចំនួន ១០០០០Likes ដើម្បីធ្វើជាកាដូ ក្នុងថ្ងៃខួបកំណើតម្តាយ ប៉ុន្តែមិនមានការធ្វើតាម ពីរាល់អ្នកដែលបានឃើញនោះទេ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ខណៈពេលដែល អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ជាច្រើននាក់បានគាំទ្រ អំណោយថ្ងៃកំណើតរបស់គាត់ ទៅម្តាយគាត់ តែបែរជាមានមនុស្សមួយចំនួនទៀត ចិត្តអាក្រក់ និងមិនរវល់ទៅវិញ។ ដូចគ្នានេះដែរ មានអ្នកប្រើប្រាស់ បណ្តាញសង្គមហេ្វសប៊ុកម្នាក់ បានបញ្ចេញយោបល់ថា "ចំនួន Likes គឺជាកាដូមួយសម្រាប់ម្តាយអ្នក ប៉ុន្តែមិនទាន់គ្រប់គ្រាន់នោះទេ  អ្វីដែលល្អប្រសើរជាងនេះ ក្នុងការសងគុណម្តាយ អ្នកត្រូវតែខិតខំសិក្សាទើបល្អ ហើយវាជាការប្រាកដនិយមជាង"។

យ៉ាងណាម៉ិញ មានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ផ្សេងទៀតបានបន្ថែមថា “ម្តាយរបស់អ្នកនឹងតូចចិត្ត បើសិនជាគាត់បានទទួលវា ជាកាដូពីកូនប្រុសរបស់គាត់”។ សូមបញ្ជាក់ផងដែរថា រូបថតរបស់ក្មេងប្រុសនេះ គឺទទួលបានការ Like ចំនួន “២៩៣,៤០១Likes”។

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះការធ្វើបែបនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]